Canon បានប្រកាសចេញ EOS R50 V សម្រាប់តម្លៃខ្ទង់ $649.99 ឡើងទៅ

profile

ដោយ៖ ឡេង|ថ្ងៃទី 27 ខែ មីនា ឆ្នាំ 2025 | 10:24 AM12 ថ្ងៃមុន

 ចែករំលែក

ម៉ាស៊ីនថតជំនាន់ក្រោយ បន្ទាប់ពី Canon EOS R50 គឺទទួលបានតួខ្លួនកែប្រែថ្មីប្លែក ជាមួយនឹងសមត្ថភាពថតវីដេអូប្រសើរជាងមុន ថែមទៀតមានតម្លៃធូរថ្លៃជាងមុនបន្ដិចផងដែរ។

សម្រាប់ម៉ូឌែលថ្មីនេះ Canon ហៅថា EOS R50 V ដោយលែងមានបំពាក់ electronic viewfinder ទៀតហើយ ប៉ុន្ដែបានដំឡើង frame rate ដល់ 60FPS នៅពេលថតវីដេអូ 4K ស្របនឹងពេលដែលជំនាន់មុនអាចថតបាន 4K ត្រឹម 30FPS ប៉ុណ្ណោះ។

សេនស័រកាមេរ៉ា 24.2MP APS-C CMOS ដូចជំនាន់ដើមដដែល ដោយប្រើប្រាស់ប្រព័ន្ធ Dual Pixel AF II សម្រាប់ការចាប់ផ្ដិតយកវត្ថុ ដូចឃើញមាននៅលើម៉ូឌែល EOS R6 Mark II និង PowerShot V1 អ៊ីចឹង។ មុខងារជំនួយទប់លំនឹងបន្ថែមក៏ត្រូវបានដាក់បញ្ចូលនៅលើ EOS R50 V ថ្មីនេះ ក៏ដូចជាមុខងារថតវីដេអូថ្មី ដែលអនុញ្ញាតឲ្យកំណត់ Shutters ឲ្យលឿនឬយឺត ទៅតាមស្ថានភាពជាក់ស្ដែង។

Canon EOS R50 V ចាប់ផ្ដើមដាក់លក់នៅសហរដ្ឋអាមេរិក ពីអំឡុងខែមេសា 2025 ខាងមុខនេះតទៅ នៅក្នុងតម្លៃខ្ទង់ $649.99 សម្រាប់តែតួខ្លួនប៉ុណ្ណោះ ប្រសិនបើបូកបន្ថែមជាមួយលេនថ្មីទៀត RF-S14-30mm F4-6.3 មានមុខងារទប់លំនឹង OIS និងមុខងារពង្រីក Zoom ចេញចូលបានរលូន គឺមានតម្លៃសរុប $849.99 ផងដែរ។

ប្រភព៖ Canon

អត្ថបទពេញនិយម

វីដេអូ

  1. ...

    ហេតុអ្វីបានជា Nintendo Switch 2 ថ្លៃជាងមុនច្រើនដល់ 449$? ហ្គេម 79$?

  2. ...

    ពេលចេះបង្កើតរូបភាព AI បែបនេះហើយ ក៏កុំភ្លេចគាំទ្រសិល្បករដើមខំបង្កើតផង #CamboReport #StudioGhibli #AI

  3. ...

    តាមពិតទៅ ពេលយើងផ្លុំចូលកាសែតហ្គេម នឹងឆាប់ធ្វើឲ្យខូចទៅវិញទេ

  4. ...

    មូលហេតុដែលយើងគួររំភើបជាមួយ Nintendo Switch 2

អត្ថបទទាក់ទង

ឧបករណ៍អេឡិចត្រូនិច

នាពេលអនាគត Apple Watch អាចបំពាក់ដោយកាមេរ៉ា ដើម្បីក្លាយជានាឡិកាឆ្លាតវៃដើរដោយ AI

ឧបករណ៍អេឡិចត្រូនិច

តើអ្នកកំពុងស្វែងរកនាឡិកាឆ្លាតវៃថ្មីមែនទេ? តាមម៉ល កំពុងបញ្ចុះតម្លៃនាឡិកាឆ្លាតវៃជាច្រើនម៉ូឌែល

ឧបករណ៍អេឡិចត្រូនិច

Potensic Atom 2 បំពាក់ដោយកាមេរ៉ា 8K និងមាន GPS ក្នុងតម្លៃខ្ទង់ $329 ឡើងទៅ

ឧបករណ៍អេឡិចត្រូនិច

Apple នៅតែមានគម្រោងចង់បំពាក់កាមេរ៉ានៅលើកាស AirPods ជំនាន់ក្រោយ