
នាពេលអនាគត Apple Watch អាចបំពាក់ដោយកាមេរ៉ា ដើម្បីក្លាយជានាឡិកាឆ្លាតវៃដើរដោយ AI
របាយការណ៍ថ្មីមួយបានចុះផ្សាយថា Apple កំពុងសិក្សាលើ Apple Watch ជាមួយមុខងារ Visual Intelligence ដូចនៅលើ iPhone 16 series ដោយធ្វើការបំពាក់កាមេរ៉ាឲ្យនាឡិកាឆ្លាតវៃនោះ។ កាមេរ៉ានឹងផ្ដល់ជូនរូបភាពឬវីដេអូទៅកាន់នាឡិកាឆ្លាតវៃ ដើម្បីអាចឲ្យស្កេនទិន្នន័យនៅពីមុខអ្នកពាក់ សម្រាប់ដំណើរការមុខងារ AI នានា។
នាពេលបច្ចុប្បន្ននេះ មុខងារ Visual Intelligence ដែលជួយធ្វើការស្កេនព័ត៌មានអំពីអ្វីមួយ និងផ្ដល់ជូនចម្លើយទៅដល់អ្នកប្រើប្រាស់ គឺត្រូវទទួលបានជំនួយពី ChatGPT និង Google ប៉ុន្ដែក្រុមហ៊ុន Apple កំពុងសិក្សាលើបច្ចេកវិទ្យារបស់ខ្លួនឯង ដើម្បីពង្រីកលើប្រព័ន្ធសុវត្ថិភាព។
លោក Mark Gurman មកពីសារព័ត៌មានបរទេស Bloomberg បានលើកឡើងមកថា Apple កំពុងតែសិក្សាលើម៉ូឌែលធម្មតាផង និងម៉ូឌែល Ultra ផង ដោយម៉ូឌែលធម្មតាអាចមានកាមេរ៉ានៅជាប់ជាមួយអេក្រង់ ដោយឡែកម៉ូឌែល Ultra អាចមានកាមេរ៉ានៅពីខាងចំហៀងតួខ្លួនរបស់នាឡិកា នៅក្បែរទៅនឹងប៊ូតុងចុច ក៏ដូចជាកង digital crown ផងដែរ។
ក្រៅពីនាឡិកាឆ្លាតវៃ Apple Watch ដោយកាលពីមុនមកក៏ធ្លាប់មានដំណឹងថា Apple កំពុងសិក្សាលើ AirPods ជាមួយកាមេរ៉ាដូចគ្នា ប៉ុន្ដែទោះបីជាយ៉ាងណាក៏ដោយ Apple អាចមិនទាន់ដាក់លក់ Apple Watch នៅក្នុងពេលឆាប់ៗនេះឡើយ ដោយអាចរង់ចាំរហូតដល់ឆ្នាំ 2027 យ៉ាងលឿនបំផុត។
អត្ថបទពេញនិយម
- ទូរសព្ទ
ដំណឹងផ្លូវការ One UI 7 ចាប់ផ្ដើមបញ្ចេញឲ្យអ្នកប្រើប្រាស់នៅក្នុងខែមេសា 2025
- ទូរសព្ទ
សម្រាប់ខួបលើកទី 20 របស់ iPhone ខាងមុខនេះ Apple បែបចង់ផ្លាស់ប្ដូរម៉ូតឌីហ្សាញថ្មីទាំងស្រុងម្ដងទៀត
- កម្មវិធី-ហ្គេម
Apple គ្រោងនឹងផ្លាស់ប្ដូរម៉ូតឌីហ្សាញថ្មីប្លែកនៅលើ iOS, iPadOS និង macOS ជំនាន់ក្រោយ
- ទូរសព្ទ
Samsung ចាប់ផ្ដើមបញ្ចេញកំណែអាប់ដេត One UI 7 ជំនាន់ផ្លូវការដល់អ្នកប្រាស់ប្រាស់ហើយ
វីដេអូ
ហេតុអ្វីបានជា Nintendo Switch 2 ថ្លៃជាងមុនច្រើនដល់ 449$? ហ្គេម 79$?
ពេលចេះបង្កើតរូបភាព AI បែបនេះហើយ ក៏កុំភ្លេចគាំទ្រសិល្បករដើមខំបង្កើតផង #CamboReport #StudioGhibli #AI
តាមពិតទៅ ពេលយើងផ្លុំចូលកាសែតហ្គេម នឹងឆាប់ធ្វើឲ្យខូចទៅវិញទេ
មូលហេតុដែលយើងគួររំភើបជាមួយ Nintendo Switch 2