ទស្សនាព្រឹត្តិការណ៍ប្រកាសចេញ iPhone 16 series នៅពាក់កណ្ដាលយប់នេះ

profile

ដោយ៖ ឡេង|ថ្ងៃទី 09 ខែ កញ្ញា ឆ្នាំ 2024 | 08:49 AM204 ថ្ងៃមុន

 ចែករំលែក

ជិតដល់ពេលដែល iPhone 16 series ត្រូវប្រកាសចេញជាផ្លូវការមែនទែនហើយ ដោយធ្វើឡើងនៅក្នុងថ្ងៃទី 10 កញ្ញា 2024 រវលាម៉ោង 12AM ឬត្រូវនឹងពាក់កណ្ដាលយប់ថ្ងៃទី 9 កញ្ញា 2024 នេះសម្រាប់ប្រទេសកម្ពុជាយើង។

ប្រិយមិត្តអ្នកអានទាំងអស់ នឹងអាចចូលរួមទស្សនាការផ្សាយបន្ដផ្ទាល់តាមអនឡាញបាន នៅលើគេហទំព័រផ្លូវការរបស់ Apple ឬនៅលើឆានែលយូធូបផ្លូវការរបស់ Apple តែម្ដង។

ក្រៅពីការប្រកាសចេញ iPhone 16 series ហើយ Apple ក៏គ្រោងនឹងអាចប្រកាសចេញ Apple Watch Series 10 ក៏ដូចជាការផ្ដោតសំខាន់ទៅលើ iOS 18, មុខងារ AI និងបន្ទះឈីប A18/A18 Pro ផងដែរ។

ដំណឹងលេចធ្លាយចុងក្រោយថ្មីៗនេះ ក៏បានចែករំលែកមកថា Apple បានពន្យាពេលការប្រកាសចេញ iPad mini ស៊េរីថ្មី និង Mac mini/iMac/MacBook Pro ស៊េរីថ្មីៗវិញហើយ ដោយត្រៀមនឹងប្រកាសចេញនៅក្នុងព្រឹត្តិការណ៍ផ្សេងមួយទៀត ទំនងជាធ្វើនៅអំឡុងខែតុលា 2024 ខាងមុខនេះ។

សូមចុចលើវីដេអូខាងក្រោមនេះ ដើម្បីចូលទៅកន្លែងផ្សាយបន្ដផ្ទាល់ព្រឹត្តិការណ៍ Apple Event: It’s Glowtime. ហើយចុចទៅលើពាក្យ Notify me សម្រាប់ការផ្ដល់ជូនដំណឹងនៅពេលចាប់ផ្ដើមភ្លាម។

Apple Event - September 9

ប្រភព៖ Apple

អត្ថបទពេញនិយម

វីដេអូ

  1. ...

    តាមពិតទៅ ពេលយើងផ្លុំចូលកាសែតហ្គេម នឹងឆាប់ធ្វើឲ្យខូចទៅវិញទេ

  2. ...

    មូលហេតុដែលយើងគួររំភើបជាមួយ Nintendo Switch 2

  3. ...

    កុំព្យូទ័រយួរដៃបន្ទាប់របស់អ្នកគួរតែជ្រើសយកអេក្រង់ OLED ដោយសារមូលហេតុទាំងអស់នេះ

  4. ...

    ស្មាតហ្វូនឥឡូវអត់ថ្លៃដូចទូរសព្ទកាលពីពេលចេញលក់ដំបូងទេ!

អត្ថបទទាក់ទង

ទូរសព្ទ

vivo ប្រកាសចេញស្មាតហ្វូនថ្មីបំពាក់ថ្ម 7,300mAh និងអេក្រង់ 5,000nits នៅប្រទេសចិន

ទូរសព្ទ

Dimensity 9400+ មានសមត្ថភាព AI ប្រសើរជាង Snapdragon 8 Elite ទៅទៀត នៅលើការធ្វើតេស្ដថ្មីនេះ

ទូរសព្ទ

បន្ទះឈីបកំពូល SD 8 Elite មានបំពាក់នៅលើ POCO F7 Ultra ជាមួយតម្លៃខ្ទង់ $649 លើទីផ្សារសកល

ទូរសព្ទ

POCO F7 Pro បំពាក់ឈីប Snapdragon 8 Gen 3 តម្លៃខ្ទង់ $499 ឡើងទៅ ប្រកាសចេញលើទីផ្សារសកល