
POCO F7 Pro បំពាក់ឈីប Snapdragon 8 Gen 3 តម្លៃខ្ទង់ $499 ឡើងទៅ ប្រកាសចេញលើទីផ្សារសកល
POCO បានប្រកាសចេញ F7 Pro នៅលើទីផ្សារសកលកាលពីពេលថ្មីៗនេះ ជាមួយនឹងតម្លៃខ្ទង់ $499 សម្រាប់ជម្រើស RAM ទំហំ 12GB ជាមួយទំហំផ្ទុក 256GB និងតម្លៃខ្ទង់ $549 សម្រាប់ជម្រើស RAM ទំហំ 12GB ជាមួយទំហំផ្ទុក 512GB ដែលជាតម្លៃនៅបរទេស។
បន្ទះអេក្រង់ 6.67" 2K AMOLED របស់ TCL M9 ត្រូវបានបំពាក់នៅលើនោះ ជាមួយកម្រិត 120Hz refresh rate, 1800nits HBM/3,200nits Peak HDR Brightness, សេ្កនក្រយ៉ៅដៃលើអេក្រង់ដោយសេនស័រកម្រិតខ្ពស់ Ultrasonic និងការពារដោយកញ្ចក់ Gorilla Glass 7i ជាមួយអាវការពារទឹក/ធូលី IP68 ផងដែរ។
POCO F7 Pro ដំណើរការដោយ Android 15/Xiaomi HyperOS 2.0 ចេញពីប្រអប់ ហើយបំពាក់ដោយបន្ទះឈីបលំដាប់កំពូល Qualcomm Snapdragon 8 Gen 3 ជាមួយ LPDDR5x RAM និង UFS 4.0 storage ប្រើប្រាស់បន្ទះបន្សាបកម្ដៅ 3D dual-channel IceLoop system និងមុខងារ WILDBOOST OPTIMIZATION 4.0 សម្រាប់ជំនួយឲ្យម៉ាស៊ីនដំណើរការបានរលូន។
ថាមពលថ្ម 6,000mAh និងមានកម្លាំងសាកល្បឿន 90W តាមរយៈរន្ធ USB-C 2.0 ជាមួយការគាំទ្រដល់ Wi-Fi 7, Bluetooth 5.4, NFC, IR Blaster, ម៉ូទ័ររំញ័រ x-axis linear motor និងបាសបំពងសំឡេង 2 គ្រាប់។ កាមេរ៉ាខាងមុខទំហំ 20MP របស់ Omnivision និងមានកាមេរ៉ាខាងក្រោយ 2 គ្រាប់ លេនគោល 50MP Light Fusion 800 មាន OIS ជួយទប់លំនឹង បូករួមជាមួយលេន Ultra-wide ទំហំ 8MP មួយទៀត ជំនួយដោយ POCO AISP សម្រាប់ការគណនារូបថតនិងវីដេអូ។
ហេតុដូច្នេះហើយ ចំពោះស្មាតហ្វូនស៊េរីថ្មីមួយនេះ គឺផ្ដោតទៅលើកម្លាំងម៉ាស៊ីនខ្លាំងមួយសម្រាប់តម្លៃខ្លួន, ថាមពលថ្មធំកាន់បានយូរ និងបន្ទះអេក្រង់គុណភាពខ្ពស់មួយ ដោយឡែកសម្រាប់ផ្នែកកាមេរ៉ា ហាក់បីដូចជាមិនសូវសម្បូរបែបនោះឡើយ។
អត្ថបទពេញនិយម
- ទូរសព្ទ
ដំណឹងផ្លូវការ One UI 7 ចាប់ផ្ដើមបញ្ចេញឲ្យអ្នកប្រើប្រាស់នៅក្នុងខែមេសា 2025
- កម្មវិធី-ហ្គេម
Apple គ្រោងនឹងផ្លាស់ប្ដូរម៉ូតឌីហ្សាញថ្មីប្លែកនៅលើ iOS, iPadOS និង macOS ជំនាន់ក្រោយ
- កម្មវិធី-ហ្គេម
Samsung ត្រៀមបញ្ចេញ One UI 7 ជំនាន់សាកល្បង នៅលើ Galaxy Z Fold6, Z Flip6, Galaxy S23 series, Tab S10 series និង A55
- ទូរសព្ទ
ថ្ងៃទី 10 មេសា 2025 ផលិតផលថ្មីៗជាច្រើនរបស់ OPPO នឹងប្រកាសចេញផ្លូវការក្នុងប្រទេសចិន
វីដេអូ
ហេតុអ្វីបានជា Nintendo Switch 2 ថ្លៃជាងមុនច្រើនដល់ 449$? ហ្គេម 79$?
ពេលចេះបង្កើតរូបភាព AI បែបនេះហើយ ក៏កុំភ្លេចគាំទ្រសិល្បករដើមខំបង្កើតផង #CamboReport #StudioGhibli #AI
តាមពិតទៅ ពេលយើងផ្លុំចូលកាសែតហ្គេម នឹងឆាប់ធ្វើឲ្យខូចទៅវិញទេ
មូលហេតុដែលយើងគួររំភើបជាមួយ Nintendo Switch 2
អត្ថបទទាក់ទង