Google Pixel 8a ត្រូវបានរំពឹងថានឹងមានតម្លៃខ្ពស់ជាងជំនាន់មុនច្រើនគួរឲ្យកត់សម្គាល់

profile

ដោយ៖ |ថ្ងៃទី 07 ខែ មីនា ឆ្នាំ 2024 | 10:32 AM1 ឆ្នាំមុន

 ចែករំលែក

ដូចប្រិយមិត្តភាគច្រើន បានដឹងរួចមកហើយថាស្មាតហ្វូនត្រកូល Pixel កន្ទុយ a Series ចេញពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google គឺជាស្មាតហ្វូនកម្រិតកណ្តាល Mid-range និងជាទូទៅមានតម្លៃសមរម្យអាចទទួលយកបានផងដែរ។ ដោយឡែក ទៅលើស្មាតហ្វូនម៉ូឌែល Pixel 8a ជំនាន់ក្រោយនេះត្រូវបានគេរាយការណ៍មកថានឹងមានតម្លៃខ្ពស់ជាងជំនាន់មុនៗច្រើន មិនធ្លាប់មាននៅលើ Pixel a Series នោះឡើយ។

ជាក់ស្តែង បើយោងតាមប្រភពរបាយការណ៍ល្បីឈ្មោះចេញពី WinFuture បានទម្លាយឲ្យដឹងថា Pixel 8a នឹងមានតម្លៃចាប់ផ្តើមពី $619 ឡើងទៅ ខណៈ Pixel 7a មានតម្លៃចាប់ពី $499 កាលពីប្រកាសចេញដំបូង។ ស្របគ្នានេះ វាក៏នឹងទទួលបានជម្រើសអង្គផ្ទុកទិន្នន័យដល់ទំហំ 256GB ជាលើកដំបូង។ យ៉ាងណាទៅលើ RAM វិញទំនងជានឹងមិនមានជម្រើសលើសពី 8GB នោះឡើយ។

អ៊ីចឹងយើងអាចសន្និដ្ឋានបានថា Pixel 8a នឹងភ្ជាប់មកជាមួយជម្រើសម៉ាស៊ីន RAM 8GB + Storage 128GB/1256GB។ លើសពីនេះ Pixel 8a ក៏នឹងមានភាគរយច្រើនក្នុងការដំណើរការនៅលើឈីបកំពូល Google Tensor G3 ដូចមាននៅលើស៊េរីកំពូល Pixel 8/Pro ផងដែរ។

បន្ថែមពីនេះ នៅក្នុងរបាយការណ៍ខាងលើក៏បានបន្តទៀតថា Pixel 8a នឹងមាន៖ ជម្រើសពណ៌យ៉ាងហោចណាស់ចំនួន 4, អេក្រង់ទំហំធំជាងមុនដល់ 6,3”, ប្រព័ន្ធកាមេរ៉ាខាងក្រោយ 2 គ្រាប់, បង្ហាញខ្លួនជាផ្លូវការនៅអំឡុងខែមេសា ឬឈានដល់ជិតពាក់កណ្តាលខែឧសភា ឆាប់ៗខាងមុខនេះដូចជំនាន់មុនដែរ។

ប្រភព៖ ឺWinFuture + OnLeaks

អត្ថបទពេញនិយម

វីដេអូ

  1. ...

    រឹតតែស្ដើង រឹតតែលឿន ថ្មកាន់បានរឹតតែយូរ | ASUS Zenbook S16 & Zenbook 14

  2. ...

    អ្នកអាចមិនធ្លាប់ឃើញកាមេរ៉ាឡានធ្វើបាន 24h បែបនេះទេ: 70mai Dashcam 4K Omni

  3. ...

    ឡេបថបត្រឹម $299 ហ្នឹងធ្វើបានអ្វីខ្លះ? Blackview AceBook 8 Review

  4. ...

    iPhone 17 Pro ត្រៀមខ្លួនរួចហើយសម្រាប់ iOS 19 ថ្មីនេះ!

អត្ថបទទាក់ទង

ទូរសព្ទ

iQOO Z10 បំពាក់ថ្ម 7,300mAh និង Z10x ថ្ម 6,500mAh បានប្រកាសចេញផ្លូវការ នៅក្នុងតម្លៃសមរម្យបំផុតមួយ

ទូរសព្ទ

OPPO Find X8 Ultra ប្រកាសចេញផ្លូវការ ថ្មធំ 6100mAh និងកាមេរ៉ាឈុតធំរួមមាន Periscope 6x Optical Zoom

ទូរសព្ទ

Samsung ចាប់ផ្ដើមបញ្ចេញកំណែអាប់ដេត One UI 7 ជំនាន់ផ្លូវការដល់អ្នកប្រាស់ប្រាស់ហើយ

ទូរសព្ទ

REDMAGIC 10 Air នឹងប្រកាសចេញនៅថ្ងៃទី 16 មេសា 2025 ក្នុងប្រទេសចិន