របៀប Jailbreak iOS ជំនាន់ 9.2 ដល់ 9.3.3 ដោយ​ពុំ​ចាំ​បាច់​មាន​កុំព្យូទ័រ​អ្វី​ទាំងអស់!
ដោយ​ ៖ Por | 3 ឆ្នាំមុន SHARE

 

កាលពីយប់ថ្ងៃទី 24 ខែកក្កដា កន្លងទៅក្រុម Hacker Pangu បានធ្វើឲ្យកក្រើក ពិភពអ្នក ប្រើប្រាស់ឧបករណ៍ iDevice ម្ដងទៀត បន្ទាប់ពីស្ងាត់ អស់រយៈពេល រាប់ខែ កន្លងមក។ ក្នុងនោះក្រុម ការងារ Cambo Report បានចេញផ្សាយ ភ្លាមជុំវិញការ Jailbreak ដ៏ល្បីមួយនេះ ជូនទៅដល់ ប្រជាជន កម្ពុជាទាំងអស់ ឲ្យបាន ដឹងរហ័ស តាមដែលអាច ធ្វើទៅបាន ថែមទាំងចេញ ជាអត្ថបទពត៌មាន ប្រាប់អំពី របៀប Jailbreak ថែមទៀតផង ដោយការ Jailbreak នោះនៅ មិនទាន់ Full 100% នៅឡើយទេ គឺវាត្រឹមតែ ជា Semi-Jailbreak ប៉ុណ្ណោះ មានន័យថា វានៅមិនទាន់ បានដើរស្រួល ទាំងស្រុង នោះទេ ទើបបានជា ដូច្នេះហើយការ Jailbreak ថ្មីនេះ Cambo Report នឹងមិនទទួល ខុសត្រូវទៅលើ ការខូចខាត ឬបាត់បង់ អ្វីមួយឡើយ។





យ៉ាងណាមិញបើទោះបីជាការ Jailbreak នោះនៅមិនទាន់ ពេញលេញ 100% យ៉ាងណាក្ដី ក៏យើងឃើញថា នៅមានអ្នក ប្រើប្រាស់ iPhone, iPad និង iPod Touch ជំនាន់ទី 6 ជាច្រើន ផ្សេងទៀត ចង់សាកល្បង Jailbreak ម៉ាស៊ីនរបស់ ពួកគេ ដើម្បីដាក់ Tweak, Package ទុកដើម្បី Hack កម្មវិធី និងហ្គេមមួយ ចំនួនជាដើម។ ហេតុដូច្នេះ បើអ្នកចង់ Jailbreak ម៉ាស៊ីនរបស់អ្នក ហើយកាន់តែ មានភាពងាយស្រួល ទៀតនោះ គឺអ្នកពុំ ចាំបាច់មាន កុំព្យូទ័រ និងទាញយក កម្មវិធី PP ដែលមានទំហំ ក្បែរ 60MB នោះក៏ បានដែរ ដោយការ Jailbreak តាមវិធីសាស្ត្រ ថ្មីនេះ គឺបង្កភាព ងាយស្រួលថែម មួយកម្រិត ទៀត ដោយគ្រាន់ តែប្រើប្រាស់ កម្មវិធី Safari ដែលមានស្រាប់ នៅលើ iOS របស់អ្នកជា ការស្រេច។ ចំនែកឯ របៀប Jailbreak គឺមានដូច ខាងក្រោមនេះ៖



យល់ដឹងមុននឹងចាប់ផ្ដើម

  • អ្វីដែលអ្នកត្រូវធ្វើមុនបំផុតនោះគឺ Backup រាល់ឯកសារ សំខាន់ៗរបស់អ្នក ទុកជា មុនសិន ជៀសវាង មានរឿង ឬបញ្ហាផ្សេងៗ ដែលអាច កើតឡើង ជាយថាហេតុ។​
  • កាន់តែល្អបំផុតនោះ អ្នកគប្បី Update ប្រព័ន្ធប្រតិបត្តិការ ម៉ាស៊ីនរបស់អ្នក ទៅកាន់ ជំនាន់ iOS ជំនាន់ 9.3.3 គឺកាន់តែ ប្រសើរបំផុត។
  • បើអ្នកប្រើប្រាស់ iCloud មានលេខ Passcode និងប្រើប្រាស់ Touch ID ស្កេនក្រយ៉ៅដៃ អ្នកគប្បី ដោះវាចេញ ជាមុនសិន មុននឹង ចាប់ផ្ដើម។


របៀបធ្វើ

  • ដំបូងបំផុតអ្នកត្រូវបើកកម្មវិធី Safari ហើយចូល ទៅកាន់ Link មួយនេះ >>> http://totoateam.com/pangujb/
  • បន្ទាប់មកអ្នកត្រូវតម្លើងកម្មវិធីឈ្មោះ TT Jailbreak 1.0 ដោយចុចប៊ូតុង Install ហើយរង់ចាំ
  • បន្ទាប់ពីតម្លើងរួច អ្នកនឹងឃើញកម្មវិធី PP app នៅលើ Home Screen របស់អ្នក តែកុំទាន់ បើកវាឲ្យ ដំណើរការ អ្នកត្រូវចូល ទៅកាន់ Settings > General > Device Management ហើយចុចពាក្យ Trust the certificate from AKRAM AL NEAMI BUILDING MATERIALS TRADING CO (L.L.C).

  • ចូលទៅកាន់ Home Screen ហើយបើកកម្មវិធី PP រួចចុច OK


 

  • ពេលចូលទៅដល់ក្នុងកម្មវិធី អ្នកត្រូវចុចរង្វល់មូលធំដូចរូបខាងក្រោម ហើយនៅពេល វាដំណើរការ អ្នកត្រូវចុច ប៊ូតុងបិទ ឲ្យម៉ាស៊ីន របស់អ្នក ចាក់សោរ ហើយទុកវា ចោលនៅពេល អ្នកកំពុងនៅក្នុង កម្មវិធី PP នេះ។


 

  • មួយសន្ទុះក្រោយមកអ្នកនឹងទទួលបានផ្ទាំង Notification ប្រាប់បញ្ជាក់ នៅលើផ្ទៃអេក្រង់ ថា​ ម៉ាស៊ីន របស់អ្នក ត្រូវបាន Jailbroken បានសម្រេច។ នៅពេល ដោះសោរអេក្រង់ អ្នកនឹង លោតចូលទៅ កាន់កម្មវិធី PP ម្ដងទៀត ហើយវានឹង ចាប់ផ្ដើមរៀប ចំតម្លើង Cydia ឲ្យអ្នក នៅពេលចប់ ម៉ាស៊ីននឹង Reboot ដោយខ្លួនឯង ចុងក្រោយបន្ទាប់ ពីម៉ាស៊ីន បើកដំណើការ ធម្មតាវីញ អ្នកនឹងទទួល បានកម្មវិធី Cydia នៅលើផ្ទាំង Home Screen ​ជាក់ជា មិនខាន។


បញ្ជាក់



ការ Jailbreak ដែលមិនត្រូវការម៉ាស៊ីនកុំព្យូទ័រនេះ គឺវាដូច ទៅនឹងការ Jailbreak ដោយប្រើប្រាស់ កុំព្យូទ័រផងដែរ អញ្ចឹងសម្រាប់ ម៉ាស៊ីន iDevice ស៊េរីចាស់ៗដូច Cambo Report បានចេញផ្សាយ ពត៌មានកាល ពីម្សិលមិញ ក៏មិនអាចប្រើ វិធីសាស្ត្រ នេះដើម្បី Jailbreak​ ម៉ាស៊ីន របស់ខ្លួនដែរ គឺត្រូវរង់ចាំ រហូតការ Jailbreak របស់ Pangu មកដល់ 100% ទើបដឹង កាន់តែច្បាស់ ថែមទៀត។ ម្យ៉ាងការ Jailbreak ខាងលើ យើងនឹងមិន ទទួលខុសត្រូវ ទៅលើ បញ្ហានានា ដែលអាចនឹង កើតមានឡើង ជាយថាហេតុ នោះទេ ហេតុនេះ សូមធ្វើការ Jailbreak ដោយប្រុងប្រយ័ត្ន ទាំងអស់គ្នា។

 

ប្រភព ៖ Redmond Pie
អត្ថបទទាក់ទង