ASUS Zenbook 14X OLED (UX5401) ប្រើប្រាស់ Intel ជំនាន់ទី 12 និងបំពាក់នូវអេក្រង់ OLED HDR
ដោយ​ ៖ ឡេង | 5 ថ្ងៃមុន SHARE

 

ASUS បានដាក់លក់នូវ Zenbook 14X OLED (UX5401) នៅក្នុងប្រទេសកម្ពុជាយើង ដែលជាកុំព្យូទ័រយួរដៃទំហំ 14” ជាមួយរូបរាងប្រណិត, រឹងមាំ តែស្ដើងនិងស្រាល ព្រមទាំងមានបំពាក់អេក្រង់ប្រភេទ OLED HDR ខ្នាត 16:19 និងប្រើប្រាស់ CPU រហូតដល់ Intel Core i7 ជំនាន់ទី 12 ថែមទៀតផង។

True-to-life visuals

Zenbook 14X OLED ត្រូវបានបំពាក់ដោយអេក្រង់ 4K OLED HDR ជាមួយគែមខ្លី NanoEdge គ្រប់ទាំង 4 ជ្រុងតែម្ដង និងមានខ្នាតអេក្រង់ 16:10 ដែលអាចចំណេញបានសាច់អេក្រង់បន្ថែមបាន 18% ច្រើនជាងខ្នាត 16:9 ទូទៅ។ ដោយសារតែមានអេក្រង់ខ្ពស់និងច្រើនជាងមុនបែបនេះ ដូច្នេះវាអំណាយផលដល់ការអាន, ការវាយអត្ថបទ និងសរសេរកូដជាដើម។ លើសពីនេះទៅទៀត វាក៏ជាបន្ទះអេក្រង់ដែលមានកម្រិតពណ៌ត្រឹមត្រូវបំផុតមួយដែរ ដោយមាន DCI-P3 Color Gamut ចំនួន 100% និង PANTONE® Validated អាចផ្ដល់ពណ៌ដិតស្រស់ច្បាស់ នៅលើអេក្រង់មានគុណភាព 2.8K នេះ។ បូកបន្ថែមទាំងអេក្រង់ប្រភេទ OLED ក៏ធ្វើឲ្យផ្ទៃពណ៌ខ្មៅអាចមើលឃើញខ្មៅដិតបំផុត ជាមួយកម្រិត Contrast Ratio ចំនួន 1,000,000:1 និងមានស្រទាប់ការពារភ្នែក ដែលទទួលស្គាល់ដោយ TÜV-Certified ដូចគ្នា។

Superb Performance

ម៉ាស៊ីនដំណើរការដោយ Intel® Core™ i7-12700H Processor ជាមួយជម្រើស RAM ដល់ 16GB និងប្រើប្រាស់ Intel Iris® Xe សម្រាប់ផ្នែកក្រាហ្វិក។ Zenbook 14X OLED ផ្ដល់ជូននូវកម្លាំងគ្រប់គ្រាន់ សម្រាប់ការងារ Multitasking និងបំពេញការងារប្រចាំថ្ងៃ Productivity បានដោយរហ័សទាន់ចិត្ត។ បន្ថែមនូវជម្រើស SSD ឡើងដល់ 512GB និងការប្រើប្រាស់ Wi-Fi 6E ដូច្នេះអ្នកប្រើប្រាស់មិនចាំបាច់រង់ចាំយូរនោះទេ ទៅលើការបើកវេបសាយ ឬក៏កម្មវិធីអ្វីមួយ។

ទោះបីជាមានរូបរាងស្ដើងក៏ពិតមែន ប៉ុន្ដែ Zenbook 14X OLED ក៏នៅផ្ដល់ជូនរន្ធតំណរភ្ជាប់សម្បូរបែបដដែល ដូចជារន្ធ USB A 3.2 Gen 2 ចំនួន 1, រន្ធ USB-C Thunderbolt 4 ចំនួន 2, រន្ធ HDMI, រន្ធ MicroSD Card និងរន្ធដោតកាស។

បច្ចេកវិទ្យា ASUS Intelligent Performance Technology (AIPT) ជាមធ្យោបាយនៃការបន្ថយកម្ដៅម៉ាស៊ីន ដែលមានប្រសិទ្ធិភាព និងជួយសន្សំថាមពលបាន។ ASUS បានតភ្ជាប់ប្រព័ន្ធគ្រប់គ្រង ដោយប្រើប្រាស់សេនស័រចន្លោះពី 5 ទៅ 6 ផ្នែក ជាមួយកង្ហារប្រភេទ IceBlades និង Power Supply កម្លាំង 100-Watt ដើម្បីពង្រឹងល្បឿនរបស់ CPU ខណៈពេលដែលអាចរក្សាកម្ដៅបានល្អ និងជួយសន្សំថាមពលថ្មឲ្យប្រើប្រាស់បានយូរ។ ជាមួយបច្ចេកវិទ្យា ASUS Intelligent Performance Technology បានធានាថា ម៉ាស៊ីននឹងអាចរត់ខ្លាំងបានយូរ ទៅតាមតម្រូវការចាំបាច់។

វាមានជម្រើសម៉ូតចំនួន 3 ប្រភេទសម្រាប់ឲ្យជ្រើសរើស ដោយម៉ូត Performance Mode សម្រាប់ឲ្យម៉ាស៊ីនរត់នៅក្នុងកម្លាំងខ្លាំង នៅពេលប្រើប្រាស់ការងារធ្ងន់ៗ, ម៉ូត Balanced Mode គឺអនុញ្ញាតឲ្យម៉ាស៊ីនគណនាការងារប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ និងកំណត់ឲ្យដោយស្វ័យប្រវត្តិ ថាតើនៅពេលណាត្រូវការកម្លាំងខ្លាំង ហើយនៅពេលណាត្រូវការសន្សំថាមពលថ្មវិញ។ ចុងក្រោយគេជាម៉ូត Whisper Mode ដែលកាត់បន្ថយកម្លាំងរបស់ម៉ាស៊ីន ដើម្បីសន្សំថាមពលថ្មឲ្យមានប្រសិទ្ធិភាពបំផុត និងស្ងាត់បំផុត។ ASUS បានលើកឡើងមកថា ការកំណត់ដាក់ប្រើប្រាស់ Performance Mode នោះវានឹងអាចដំណើរការបានខ្ពស់ឡើងដល់ 70% ខ្លាំងជាងកុំព្យូទ័រយួរដៃទូទៅ។

Exceptional user experience

អ្នកប្រើប្រាស់ Zenbook 14X OLED ក៏ទទួលបាននូវគន្លាក់បត់ 180° ErgoLift Hinge ដែលអាចបត់ដល់ក្រោយបង្អស់តែម្ដង ដើម្បីងាយស្រួលចែករំលែក ឬបង្ហាញអ្វីមួយនៅលើអេក្រង់ ទៅកាន់អ្នកដទៃទៀត ដូចជានៅពេលកំពុងពិភាក្សាការងារជាក្រុមជាដើម។

ASUS NumberPad 2.0 ជាមុខងារពិសេសមួយ ដែលអាចប្រែកាយផ្ទៃ Touchpad ទៅជា Numpad បានភ្លាមៗ ហើយទោះបីជានៅពេលបើកដំណើរការហើយ អ្នកប្រើប្រាស់ក៏នៅអាចអូសបញ្ជា Touchpad រួមជាមួយ Numpad នៅលើផ្ទៃតែមួយស្របគ្នាថែមទៀតផង។

ចំពោះផ្នែកសុវត្ថិភាពវិញ វាក៏មានសេនស័រស្កេនក្រយ៉ៅដៃ ស្ថិតនៅរួមជាមួយនឹងប៊ូតុងបិទបើកដែរ ដើម្បីអាចស្កេនដោះសោរបានលឿន និងមានសុវត្ថិភាពខ្ពស់។

AVAILABILITY & PRICING

ASUS Zenbook 14X OLED (UX5401) គឺមានដាក់លក់នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងតម្លៃចាប់ផ្ដើមពី $1,299 ឡើងទៅ ដូច្នេះប្រសិនបើប្រិយមិត្តអ្នកអាន កំពុងតែមានចំណាប់អារម្មណ៍ នឹងអាចស្វែងរកទិញបាន នៅតាមបណ្ដាលហាងកុំព្យូទ័រក្នុងស្រុកទាំងអស់ ដែលជាតំណាងចែកចាយរបស់ ASUS ផ្ទាល់។

I7-12700H/16GB/512GB/2.8K OLED/WIN 11/Sleeve, Stylus, USB-A to RJ45 Adapter $1,299

***សម្រាប់ព័ត៌មានលម្អិតបន្ថែម អាចទំនាក់ទំនងតាមរយៈតំណរភ្ជាប់ខាងក្រោម៖

វេបសាយ ASUS KH (https://www.asus.com/kh/)

ASUS Cambodia (https://www.facebook.com/ASUSKH.Cambodia)

ASUS Republic of Gamers (https://www.facebook.com/gaming/ASUSROGKH)

PRESS CONTACTS

Sak Sovannry
Digital Marketing Specialist
Sovannry_Sak@asus.com

ប្រភព ៖ ASUS Cambodia
អត្ថបទទាក់ទង