TECNO បង្ហាញផលិតផលថ្មី Spark GO 2023 មានសមត្ថភាពល្អ និងតម្លៃសមរម្យ
ដោយ​ ៖ ប្រណិត | 5 ថ្ងៃមុន SHARE

 

TECNO Mobile ជាស្លាកសញ្ញាបច្ចេកវិទ្យាឈានមុខមួយ មានប្រតិបត្តិការជាង 50 ប្រទេស និងតំបន់លើ ​5 ទ្វីប។ ឈានចូលមកទីផ្សារប្រទេសកម្ពុជាក្នុងឆ្នាំ 2018 Tecno ទទួលបានការគាំទ្រពីសំណាក់អតិថិជនទូទៅ ជាពិសេសលើស៊េរី POVA និងស៊េរី Spark ដោយហេតុដូច្នេះហើយទើប Tecno នាំយកម៉ូឌែលថ្មីមួយទៀត មានតម្លៃសមរម្យស៊េរី Spark ចូលមកទីផ្សារប្រទេសកម្ពុជា បន្ថែមទៀតនោះគឺ SparkGo 2023។

ភាពសាមញ្ញ និងដំណើរការរលូន ពិតជាមិនដែលហួសសម័យនោះទេ ប្រៀបដូចជា SparkGo 2023 ភ្ជាប់ជាមួយនឹង អង្គចងចាំ 3GB បូកបន្ថែមនឹង អង្គចងចាំបន្ថែម 3GB ទៀត ដែលស័ក្តិសមបំផុតនឹងអ្នកប្រើប្រាស់ ទូរសព្ទដៃឆ្លាតវៃ សម្រាប់លេងបណ្តាញសង្គម ថតរូបឬវីដេអូ ស្តាប់តន្ត្រីជាដើម។ សមត្ថភាពខាងក្នុងរបស់ SparkGo 2023 មិនត្រឹមតែចំណុចល្អមួយមុខ សម្រាប់ម៉ូឌែលនេះប៉ុណ្ណោះទេ លក្ខណៈសម្បត្តិ ដែលធ្វើឲ្យ SparkGo2023 កាន់តែលេចធ្លោនោះ គឺការរចនា​ លេចចេញរូបរាងជ្រុង និងមានផ្នត់ជារាងធរណីមាត្រ ធ្វើឲ្យម៉ូឌែលនេះ មើលទៅទាន់សម័យ និងថ្លៃថ្នូរ។ ម៉ូឌែលនេះមានពណ៌ពីរនោះគឺ ពណ៌ខ្មៅ និង ពណ៌ខៀវ។ ម្យ៉ាងវិញទៀត ទោះបីជាម៉ូឌែលនេះ ស្ថិតក្នុងលំដាប់ទូរសព្ទថវិកាក៏ដោយ បច្ចេកវិទ្យាដែលភ្ជាប់មកជាមួយនឹងម៉ូឌែលនេះ ល្អគួរឲ្យភ្ញាក់ផ្អើល ជាមួយនឹង ថាមពលថ្ម 5000mAh ខ្សែសាក USB Type-C អ្នកប្រើប្រាស់អាចលេងអ៊ីនធើណិត បណ្តាញសង្គម បានពេញមួយថ្ងៃ ដោយមិនចាំបាច់សាកថ្មឡើយ។ ជាពិសេស សម្រាប់អ្នកដែលចូលចិត្តថតរូប SparkGo 2023 បំពាក់មកជាមួយនឹងកាមេរ៉ា 13MP កាមេរ៉ាប្រាជ្ញាសិប្បនិម្មិត ពីរគ្រាប់កម្រិតរូបភាពច្បាស់ ផ្តិតយករូបភាព ស្រស់ស្អាតគ្រប់ពេល។ ប្រសិនបើអ្នកចូលចិត្តមើលវីដេអូ ឬភាពយន្តតាមរយៈទូរសព្ទដៃ SparkGo2023 ផ្តល់ជូន អេក្រង់ធំ 6.56” អ៊ីញ កម្រិតរូបភាពច្បាស់ទាំងនៅកន្លែង ដែលមានពន្លឺខ្លាំង និងពន្លឺតិច ដូចជាពេលយប់ជាដើម។ អេក្រង់បំពាក់បច្ចេកវិទ្យា​ប្រាជ្ញាសិប្បនិម្មិត បន្ថយពន្លឺស្វ័យប្រវត្តិ និងមុខងារការពារភ្នែក កាត់បន្ថយការឈឺភ្នែក នៅពេលប្រើប្រាស់ទូរសព្ទ។

SparkGo 2023 តម្លៃត្រឹមតែ 89 ដុល្លារ ផ្តល់ជូនលក្ខណៈសម្បត្តិល្អបំផុត សម្រាប់អ្នកប្រើប្រាស់ និងរូបរាង ដ៏ស្រស់ស្អាត។ សម្រាប់អតិថិជនជាវអំឡុងពេល ចេញលក់ដំបូងនេះ នឹងទទួលបានកាដូពិសេស ស្តុកមានកំណត់ ជាវមុនទទួលបានមុន។ អតិថិជនអាចរកជាវបាន នៅតាមហាងលក់ទូរសព្ទនានា ទូទាំងប្រទេស សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខ 077 638 806 ឬផ្ញើសារមកកាន់ ហ្វេសបុកផ្លូវការ របស់យើង៖ https://www.facebook.com/TECNOMobileCambodia

ប្រភព ៖ TECNO Mobile Cambodia
អត្ថបទទាក់ទង