កំណែអាប់ដេត iOS 16.3 នឹងដាក់ឲ្យទាញយកដំឡើងនៅសប្ដាហ៍ក្រោយនេះ
ដោយ​ ៖ ឡេង | 1 សប្ដាហ៍មុន SHARE

 

Apple បានចុះផ្សាយប្រាប់ថា ពួកគេនឹងបញ្ចេញកំណែអាប់ដេត iOS 16.3 នៅអំឡុងពេលសប្ដាហ៍ក្រោយនេះ ដែលស្ថិតនៅចន្លាះពីថ្ងៃ 23 – 28 មករា 2023 ផងដែរ។ អ្នកប្រើប្រាស់ iPhone 8 ឡើងទៅ នឹងទទួលបានមុខងារថ្មីៗ ក៏ដូចជាចូលទៅជួសជុលបញ្ហាមួយចំនួន ដែលបានរាយការណ៍កាលពីមុនៗជាដើម។

សម្រាប់មុខងារថ្មីដែលលេចធ្លោជាងគេនៅក្នុង iOS 16.3 ប្រាកដជាមុខងារ Security Keys ដើម្បីអនុញ្ញាតឲ្យតភ្ជាប់សារសុវត្ថិភាព សម្រាប់គណនី Apple ID បាន។ អ្នកប្រើប្រាស់អាចយក USB Flash Drive ប្រភេទសុវត្ថិភាព ឬក៏ឧបករណ៍ NFC ប្រភេទសុវត្ថិភាព មកធ្វើជាសារសម្ងាត់បាន សម្រាប់ការពារពីលើ Apple ID របស់អ្នកប្រើប្រាស់ បានមួយជាន់ទៀតតែម្ដង បន្ទាប់ពីវាយពាក្យសម្ងាត់ហើយ។ Apple មិនទាន់មានគម្រោងបង្កើតសារសុវត្ថិភាពនោះដោយខ្លួនឯងនោះទេ ដោយឡែកពួកគេនឹងអនុញ្ញាតឲ្យភ្ជាប់ជាមួយ Security Keys របស់ម៉ាក Yubico ជាដើម។

Apple ក៏នឹងបន្ថែមរូប Wallpaper ថ្មីមួយនៅលើ iOS 16.3 ដើម្បី​ប្រារព្ធ​ទិវា​ប្រវត្តិសាស្ត្រស្បែក​ខ្មៅ Black History Month ជាមួយនឹងខ្សែ Apple Watch ថ្មីផងដែរ។ ក្រៅពីនេះ iOS 16.3 ក៏នឹងចូលមកជួសជុលកំហុសនៅលើជំនាន់មុនៗ, ការអាប់ដេតកម្មវិធី Home សម្រាប់ HomePod ជំនាន់ទី 2 និងផ្សេងៗទៀត។

ជាមួយគ្នានឹង iOS 16.3 នៅសប្ដាហ៍ក្រោយនេះ អ្នកប្រើប្រាស់ក៏អាចរំពឹងទុកពី កំណែអាប់ដេតសម្រាប់ iPadOS 16.3, watchOS 9.3, tvOS 16.3 និង macOS 13.2 ដូចគ្នា។

ប្រភព ៖ Apple
អត្ថបទទាក់ទង