កុំព្យូទ័រខ្នាតតូច Mac mini ក៏ទទួលបានជម្រើសឈីបថ្មី M2 និង M2 Pro ដែរ
ដោយ​ ៖ ឡេង | 1 សប្ដាហ៍មុន SHARE

 

កាលពីពេលយប់ថ្ងៃទី 17 មករា 2023 កន្លងទៅម្យិលមិញនេះ Apple បានប្រកាសចេញ Mac mini ជំនាន់ថ្មី រួមជាមួយគ្នានឹង Macbook Pro 14 និង 16 ថែមទៀតផង។ សម្រាប់កុំព្យូទ័រខ្នាតតូច Mac mini ថ្មីនេះ គឺទទួលបានឈីប M2 និង M2 Pro ដែលឡើងមកពីឈីប M1 កាលពីជំនាន់មុន និងមានតម្លៃចាប់ផ្ដើមពី 599 ដុល្លារឡើងទៅ នៅលើទីផ្សារសហរដ្ឋអាមេរិក។

ដំបូងគេជាឈីប M2 ថ្មីនេះ បើប្រៀបធៀបទៅនឹងឈីប M1 ក្នុងជំនាន់មុន វានឹងដំណើរការ ProRes Transcode នៅក្នុង Final Cut Pro បានលឿនជាងរហូតដល់ទៅ 2.4 ដង, អាចដើរលឿនជាងនៅក្នុង Adobe Photoshop បានដល់ 50% និងអាចលេងហ្គេម Resident Evil Village បានរលូនប្រសើរជាង 35% ដែរ។ បើប្រៀបធៀបទៅនឹង Intel Core i7 នៅក្នុង Mac mini ជំនាន់មុនវិញ ឈីប M2 គឺអាច Rendering នៅលើ Final Cut Pro បានលឿនជាងដល់ 9.8 ដង និងអាចដើរលឿនជាងនៅក្នុង Pixelmator Pro បានដល់ទៅ 22 ដងឯណោះ។

ចំណែកឯជម្រើសឈីប M2 Pro វិញ បើប្រៀបធៀបទៅនឹង iMac 27” ជាមួយ Intel Core i7 និង Radeon Pro 5500 XT នោះវាអាចប្រើ Photoshop បានលឿនជាងដល់ 50%, អាចដំណើរការ Lightroom Classic បានលឿនជាងដល់ 5.5 ដង និងអាចប្រើ Object Tracking នៅក្នុង Final Cut Pro បានលឿនជាងដល់ 4.4 ដង។ បើប្រៀបធៀបរវាង M1 និង M2 Pro នេះ បន្ទះឈីប M2 Pro នៅលើ Mac mini ថ្មី នឹងដំណើរការ ProRes Transcode នៅក្នុង Final Cut Pro បានលឿនជាង M1 រហូតដល់ 4.2 ដង, អាចដំណើរការនៅលើ Affinity Photo បានល្អជាងដល់ 2.5 ដង និងអាចលេងហ្គេម Resident Evil Village បានលឿនជាងដល់ 2.8 ដងតែម្ដង។

សម្រាប់ផ្នែករន្ធតំណរភ្ជាប់វិញ Mac mini ថ្មីនេះ ជម្រើស M2 នឹងទទួលបានរន្ធ Thunderbolt 4 ចំនួន 2 រីឯជម្រើស M2 Pro នឹងទទួលបានរន្ធ Thunderbolt 4 ចំនួន 2 ហើយអាចគាំទ្រដល់គុណភាព 8K ថែមទៀតផង។ គ្រប់ម៉ូឌែលឈីបទាំងអស់ សុទ្ធតែទទួលបានរន្ធ USB A ចំនួន 2, រន្ធ HDMI, រន្ធ Ethernet, រន្ធដោតកាស, WI-FI 6E និង Bluetooth 5.3។

Mac mini ជាមួយឈីប M2 ថ្មីនឹងមានតម្លៃចាប់ផ្ដើមពី 599 ដុល្លារឡើងទៅ រីឯជម្រើសឈីប M2 Pro នឹងមានតម្លៃចាប់ផ្ដើមពី 1,299 ដុល្លារឡើងទៅ លើទីផ្សារសហរដ្ឋអាមេរិក។

ប្រភព ៖ Apple
អត្ថបទទាក់ទង