Apple ប្រកាសចេញ Macbook Pro ជាមួយឈីប M2 Pro និង M2 Max ជាផ្លូវការ
ដោយ​ ៖ ឡេង | 1 សប្ដាហ៍មុន SHARE

 

ហាក់បីដូចជាដំណឹងលេចធ្លាយពិតមែន ដោយ Apple បានប្រកាសចេញនូវ Macbook Pro 14” និង 16” ស៊េរីថ្មីៗសម្រាប់ឆ្នាំ 2023 នេះ ជាមួយការបំពាក់ឈីបកំពូលៗ M2 Pro និង M2 Max ផងដែរ។ Apple បានលើកឡើងមកថា សម្រាប់ការប្រើប្រាស់ Photoshop វិញ ឈីប M2 Pro នៅលើជំនាន់ថ្មីនោះ នឹងមានល្បឿនលឿនជាង M1 Pro នៅលើជំនាន់មុនដល់ 40% និងលឿនជាង Intel Core i9 ដល់ទៅ 80% ឯណោះ។

បើទៅលើផ្នែកការងារធ្ងន់ៗដូចជាការ Rendering វីដេអូជាដើម ដូច្នេះហើយ Macbook Pro 14” និង 16” ស៊េរីថ្មីៗនេះ គឺអាចរត់បានលឿនជាង Macbook Pro ប្រើប្រាស់ Intel មុនៗ រហូតដល់ទៅចំនួន 6 ដងឯណោះ។ លើសពីនេះ Apple ក៏បានអះអាងថា ពួកវានឹងអាចកាន់ថ្មបានដល់ 22 ម៉ោង ដែលកាន់តែបានយូរជាងមុនទៀត។ Macbook Pro 14” និង 16” ស៊េរីថ្មីៗ ប្រើប្រាស់ Wi-Fi 6E, គាំទ្រ HDMI ជំនាន់ថ្មីលើកដំបូង ដែលអាចតទៅអេក្រង់ម៉ូនីទ័រ 8K@60Hz ឬ 4K@240Hz បាន និងមានជម្រើស RAM បានរហូតដល់ទៅចំនួន​ 96GB សម្រាប់ម៉ាស៊ីន M2 Max ថែមទៀតផង។ ក្រៅពីនេះ ពួកវាក៏នៅប្រើប្រាស់បន្ទះអេក្រង់ Liquid Retina XDR ជាមួយ ProMotion 120Hz, មាន Speaker សរុប 6 គ្រាប់ និងកាមេរ៉ា Webcam FHD 1080p។

Macbook Pro 14” និង 16” ស៊េរីថ្មីៗនេះ នឹងមានតម្លៃចាប់ផ្ដើមពី 1,999 ដុល្លារឡើងទៅសម្រាប់ទំហំ 14” និងតម្លៃចាប់ពី 2,499 ដុល្លារឡើងទៅសម្រាប់ទំហំ 16” ដែលជាតម្លៃនៅសហរដ្ឋអាមេរិក។

ប្រភព ៖ Apple
អត្ថបទទាក់ទង