នៅឆ្នាំ 2024 ហ្គេមអ៊ូខុង Black Myth: Wukong នឹងដាក់ឲ្យលេងជាផ្លូវការហើយ
ដោយ​ ៖ ឡេង | 1 សប្ដាហ៍មុន SHARE

 

សម្រាប់ឱកាសបុណ្យចូលឆ្នាំចិននាពេលខាងមុខនេះ ក្រុមហ៊ុន Game Science បានជូនកាដូដល់អ្នករង់ចាំគាំទ្រទាំងអស់ អំពីព័ត៌មានទាក់ទងទៅនឹងហ្គេមអ៊ូខុង Black Myth: Wukong ថាតើនឹងដាក់ឲ្យលេងចាប់ផ្ដើមពីពេលណាតទៅ។ នៅក្នុងវីដេអូគំនូរជីវចលថ្មីមួយ បានបង្ហើបឲ្យដឹងមុនថា ហ្គេមអ៊ូខុង Black Myth: Wukong នឹងដាក់ឲ្យលេងជាផ្លូវការនៅអំឡុងឆ្នាំ 2024 សម្រាប់កុំព្យូទ័រ PC និងម៉ាស៊ីនហ្គេម។

ហេតុដូច្នេះហើយ អ្នកគាំទ្រអស់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ ត្រូវរង់ចាំតែមួយឆ្នាំទៀតនោះទេ នឹងអាចលេងហ្គេមដ៏ល្បីមួយនេះបានហើយ។ លើសពីនេះទៅទៀត ការប្រកាសប្រាប់ថ្មីនេះ បានលើកឡើងមកថា ពួកគេនឹងដាក់ឲ្យលេងនៅរដូវក្ដៅ នៃឆ្នាំ 2024 ដូច្នេះនឹងអាចនៅចន្លោះពីខែកក្កដា រហូតដល់ខែសីហា 2024 តែម្ដង។ គួររំលឹកផងថា ហ្គេមអ៊ូខុង Black Myth: Wukong ផ្តោតលើរឿងព្រេងចិនបុរាណ កាលពីសតវត្សទី 16 ហើយតួអង្គអ៊ូខុងនៅក្នុងនោះ នឹងខុសប្លែកពីអ្វីដែលធ្លាប់ឃើញនៅក្នុងរឿងពីមុនៗ ពីព្រោះក្រុមហ៊ុន Game Science ចង់បង្ហាញអំពីសាច់រឿងអ៊ូខុងដែលកាចសាហាវ និងរន្ធត់ខ្លាំងតែម្ដង។

- ទស្សនាវីដេអូថ្មីដែលបានបង្ហើបអំពីឆ្នាំត្រូវដាក់ឲ្យលេង៖ https://youtu.be/vsU1SKpbroQ

ហ្គេមអ៊ូខុង Black Myth: Wukong ជាប្រភេទ Action-Adventure RPG ហើយនាពេលបច្ចុប្បន្ននេះ បានបញ្ជាក់ឲ្យដឹងថា វានឹងមានដាក់ឲ្យលេងនៅលើ PlayStation 5, PS4, Xbox Series X|S, Xbox One និងជាពិសេសនៅលើ Windows ផងដែរ។

ប្រភព ៖ Game Science
អត្ថបទទាក់ទង