អេក្រង់ថាច់ស្រ្គីនអាចនឹងមាននៅលើ Macbook Pro ចាប់ពីអំឡុងឆ្នាំ 2025 តទៅ
ដោយ​ ៖ ឡេង | 2 សប្ដាហ៍មុន SHARE

 

តាំងពីដើមមក Apple តែងតែមិនគាំទ្រជាមួយនឹង បច្ចេកវិទ្យាថាច់ស្រ្គីននៅលើកុំព្យុទ័រយួរដៃនោះទេ ទោះបីជាពួកគេជាក្រុមហ៊ុនដែលធ្វើឲ្យ ទូរសព្ទប្រើប្រាស់អេក្រង់ថាច់ស្រ្គីន ចាប់ផ្ដើមមានប្រជាប្រិយភាពខ្លាំងក៏ពិតមែន។ យ៉ាងណាមិញ បើយោងតាមរបាយការណ៍លេចធ្លាយមួយ បានលើកឡើងមកថា Apple កំពុងតែសិក្សាលើ Macbook Pro ស៊េរីថ្មីជាមួយអេក្រង់ថាច់ស្រ្គីនលើកដំបូងហើយ។

នេះក៏អាចបណ្ដាលមកពី Apple ប្រទះឃើញថា បន្ទះអេក្រង់ថាច់ស្រ្គីននៅលើកុំព្យុទ័រយួរដៃ កំពុងតែមានភាពពេញនិយមទៅៗ ដូច្នេះហើយមានតែសម្របតាមប៉ុណ្ណោះ ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់តែម្ដង។ បើយោងទៅតាមសារព័ត៌មាន Bloomberg បានចែករំលែកឲ្យដឹងថា Apple ទំនងជាគ្រោងនឹងបញ្ចេញ Macbook Pro ជាមួយអេក្រង់ថាច់ស្រ្គីនដំបូងបង្អស់ នៅអំឡុងឆ្នាំ 2025 ខាងមុខនេះ។ ដំបូងឡើយ Apple ក៏ធ្លាប់បាននាំយកបទពិសោធន៍ថាច់ស្រ្គីន ទៅឲ្យអ្នកប្រើប្រាស់រួចហើយ តាមរយៈការដំឡើង Touch Bar ប៉ុន្ដែក៏បានដកចេញវិញ ពីព្រោះវាមិនសូវមានអត្ថប្រយោជន៍ខ្លាំងនោះឡើយ។

ប្រសិនបើ Macbook ចាប់ផ្ដើមប្រើប្រាស់អេក្រង់ថាច់ស្រ្គីន ដូច្នេះហើយអ្នកប្រើប្រាស់មួយចំនួន ដែលចូលចិត្តការប្រើប្រាស់ថាច់ស្រ្គីន នឹងពេញចិត្តជាក់ជាមិនខាន ហើយក៏អាចងាយស្រួលចុចបញ្ជា បានលឿនជាងការចុចដោយប្រើ Mouse ថែមទៀតផង។

ប្រភព ៖ Bloomberg
អត្ថបទទាក់ទង