Sony ប្រកាសចេញ Walkman ស៊េរីថ្មីៗ ជាមួយការពង្រឹងបន្ថែមលើគុណភាពសំឡេងនិងថាមពលថ្ម
ដោយ​ ៖ ឡេង | 2 សប្ដាហ៍មុន SHARE

 

ឧបករណ៍ស្ដាប់ចម្រៀងដ៏ល្បីល្បាញតាំងពីជំនាន់ 1980s បានត្រឡប់មកវិញហើយ ជាមួយនឹងម៉ូឌែលស៊េរីថ្មីៗឆ្នាំ 2023 ដែលរួមមានដូចជាម៉ូឌែល NW-ZX707 និងម៉ូឌែល NW-A306 ផងដែរ។ សម្រាប់ជំនាន់ថ្មីនេះនៅរក្សារូបរាងស្រដៀងជំនាន់មុនៗដដែល ហើយត្រូវបានដំណើរការនៅលើ Android 12 ជាមួយការផ្ដោតទៅលើគុណភាពសំឡេង និងថាមពលថ្មកាន់ជាងមុន។

ZX700 Walkman® ZX Series “NW-ZX707”

ជាឧបករណ៍ស្ដាប់ចម្រៀងថ្មីដែលមានតម្លៃ 818 ដុល្លារ នៅលើទីផ្សារប្រទេសជប៉ុន ជាមួយប្រព័ន្ធសំឡេង Amplifier ទំហំ 72.6×132mm និងកម្រាស់ 17mm ក៏ដូចមានរន្ធដោតកាសចំនួន 2 ដូចជា រន្ធ 3.5mm និងរន្ធ 4.4mm ដែលប្រើប្រាស់ដោយឧបករណ៍សំឡេងតម្លៃថ្លៃតែម្ដង។ វាមានអេក្រង់ទំហំ 5” 1280x720 HD LCD Touchscreen, មាន Wi-Fi 802.11AC, Bluetooth 5, ទំហំផ្ទុក 64GB ជាមួយរន្ធបន្ថែម MicroSD Card ហើយ Sony អះអាងថា វានឹងអាចស្ដាប់ចម្រៀងជាប់បានរហូតដល់ 23 ម៉ោង តាមរយៈរន្ធ USB C របស់វា។

អ្វីដែលពិសេសនោះគឺវាប្រើប្រាស់ឈីប Qualcomm QCS4290 ទំហំ 11nm សម្រាប់ប្រព័ន្ធដំណើរការកម្មវិធី បូកបញ្ចូលទាំងឈីប S-Master HX ដែលផ្ដោតទៅលើការនាំយកគុណភាពសំឡេងលំដាប់ខ្ពស់។

Sony ក៏បានប្រើប្រាស់មុខងារ DSEE Ultimate នៅលើនេះដែរ ដោយបានប្រាប់ថា វាជាមុខងារជួយដំឡើងគុណភាពសំឡេងតាមរយៈ AI ជាមួយកម្មវិធីចម្រៀងដូចជា Spotify ដើម្បីឲ្យចម្រៀងដែលមានគុណភាពទាប ទៅជាឭមានគុណភាពខ្ពស់បាន។ Sony ក៏បានថែមឲ្យនូវមុខងារ Vinyl Processor មួយទៀត ដែលជួយបន្ថែមសំឡេង Effect ដូចបែបចាក់ឌីស ដើម្បីបង្កើនបទពិសោធន៍បន្ថែម សម្រាប់អ្នកចូលចិត្តស្ដាប់ចម្រៀងតាមរយៈឌីស កាលពីមុនៗមក។

A300 Walkman® A Series “NW-A306"

នេះជាឧបករណ៍ស្ដាប់ចម្រៀងមួយទៀត ដែលមានតម្លៃសមរម្យជាងខ្ទង់ 360 ដុល្លារ នៅទីផ្សារប្រទេសជប៉ុន ជាមួយជម្រើសទំហំផ្ទុកត្រឹម 32GB ដែលតិចជាង NW-ZX707 ផងដែរ។ វាក៏ទទួលបានប្រព័ន្ធសំឡេងតូចជាងដែរ ជាមួយ Amplifier ទំហំ 56.6×98.5mm និងកម្រាស់ 12mm ល្មម។ ម៉ូឌែល NW-A300 នេះគឺមានអេក្រង់ទំហំ 3.6” 1280x720 HD LCD Touchscreen, មាន Wi-Fi 802.11AC, Bluetooth 5, មានរន្ធដោតកាសមួយ 3.5mm និងអាចបន្ថែម MicroSD Card ពីក្រៅបានដូចគ្នា។ ម៉ូឌែលមួយនេះ Sony បានប្រាប់ថា វាអាចកាន់ថ្មបានខ្ទង់ 36 ម៉ោង បានត្រូវការបញ្ចូលថ្មម្ដងទៀត តាមរយៈរន្ធ USB C របស់វា។

NW-A306 ដំណើរការដោយ Android 12 ជាមួយនឹងឈីបថ្មីពី Qualcomm ដែលមិនទាន់មានឈ្មោះផ្លូវការនៅឡើយទេ + ឈីប S-Master HX ដូចគ្នា។ ប៉ុន្ដែមិនមានមុខងារពិសេស DSEE Ultimate ដូចម៉ូឌែលថ្លៃខាងលើនោះទេ។ ដោយឡែកវាអាចគាំទ្របាននូវ Hi-Res Audio, Hi-Res Audio Wireless និង LDAC ជាដើម។

ប្រសិនបើ Sony នាំយកម៉ូឌែលស៊េរីថ្មីៗទាំងអស់នេះ យកមកដាក់លក់នៅប្រទេសកម្ពុជាយើង តើប្រិយមិត្តអ្នកអានមានចំណាប់អារម្មណ៍ ដើម្បីទិញយកមកស្ដាប់ដែរឬក៏អត់ទេ?

ប្រភព ៖ Sony Japan
អត្ថបទទាក់ទង