COROS APEX 2/2 Pro មានដាក់លក់នៅក្នុងប្រទេសកម្ពុជាយើងហើយ
នាឡិកាឆ្លាតវៃពិតជាសំខាន់មែនទែន សម្រាប់អ្នកធ្វើលំហាត់ប្រាណប្រចាំថ្ងៃ និងអ្នកចាប់អាជីពកីឡា ដើម្បីទុកសម្រាប់តាមដានលទ្ធផលរបស់ពួកគេ, តាមដានសុខភាព និងទុកបើកមើលផែនទី GPS ផងដែរ។ ហេតុនេះហើយ COROS ក៏បានប្រកាសចេញនូវ APEX 2 និង 2 Pro ជំនាន់ថ្មីៗ ដែលមានសមត្ថភាពអាចបំពេញតម្រូវការ របស់អ្នកហាត់កីឡាប្រភេទ Outdoor បាន។
មុខងារពិសេសៗរបស់នាឡិកាទាំងពីរនេះ៖
ប្រើប្រាស់សេនស័រវាស់ចង្វាក់បេះដូងជំនាន់ក្រោយ Next-generation accurate heart rate sensor
អង់តែន GPS ចាប់យកទីតាំងសុក្រិតនិងរហស័
ប្រព័ន្ធដំណើរការក៏ខ្លាំងជាងមុន
គាំទ្រជាមួយ Dual frequency GNSS (APEX 2 Pro)
ប្រើប្រាស់ប្រចាំថ្ងៃបាន 17 ថ្ងៃ ឬស្មើនឹងការប្រើប្រាស់ GPS ជាប់រហូតបាន 45 ម៉ោង (APEX 2)
ប្រើប្រាស់ប្រចាំថ្ងៃបាន 30 ថ្ងៃ ឬស្មើនឹងការប្រើប្រាស់ GPS ជាប់រហូតបាន 75 ម៉ោង (APEX 2 Pro)
អេក្រង់ទំហំ 1.2" ប្រភេទត្បូងកណ្តៀង Sapphire និងមានស៊ុមគែមទីតាញ៉ូម Titanium Bezel (APEX 2)
អេក្រង់ទំហំ 1.3" ប្រភេទត្បូងកណ្តៀង Sapphire និងមានស៊ុមគែមទីតាញ៉ូម Titanium Bezel (APEX 2 Pro)
មានផែនទីស្រាប់ Topo & Landscape ប្រើប្រាស់ដោយអត់អ៊ីនធើណេត ដោយឥតគិតថ្លៃ
កែសម្រួលមុខងារនំាផ្លូវ Navigation
មុខងារលំហាត់ប្រាណពេញលេញ
មុខងារបញ្ជាកាមេរ៉ា GoPro & Insta360 ពីនាឡិកាផ្ទាល់
អាចស្តាប់ចម្រៀងបាន ជាមួយនិងទំហំផ្ទុក 32GB Memory (Apex 2 Pro)
អាវការពារទឹកបានជម្រៅ 50 ម៉ែត្រ ប្រភេទ 5 ATM
ចំពោះតម្លៃដាក់លក់វិញ គឺបានបង្ហាញនៅក្នុងរូបភាពខាងលើស្រាប់ ដោយម៉ូឌែល Apex 2 មានតម្លៃ 519 ដុល្លារ រីឯម៉ូឌែល Apex 2 Pro មានតម្លៃ 639 ដុល្លារ។ ប្រសិនបើប្រិយមិត្តមានចំណាប់អារម្មណ៍ ក៏ដូចជាមានសំណួរបន្ថែម និងចង់រកទិញនាឡិកាថ្មីៗទាំងអស់នេះ អាចទំនាក់ទំនងទៅកាន់ COROS Cambodia ដោយផ្ទាល់បាន តាមរយៈគណនីបណ្ដាញសង្គម។