ASUS និង ROG ទទួលបានពានរង្វាន់ច្នៃប្រឌិតប្រចាំ CES 2023 ជាមួយផលិតផលទាំងអស់នេះ
ដោយ​ ៖ ឡេង | 2 សប្ដាហ៍មុន SHARE

 

ឡាសវេហ្គាស, សហរដ្ឋអាមេរិក - ASUS និង Republic of Gamers (ROG) បានដាក់បង្ហាញនូវផលិតផលទាំងអស់របស់ខ្លួន ដែលទទួលបានពានរង្វាន់ច្នៃប្រឌិតប្រចាំ CES 2023 ដោយរួមមានទាំងផលិតផល Gaming, គ្រឿងកុំព្យុទ័រ និងគ្រឿង Accessories ថែមទៀតផង។ ចំពោះពានរង្វាន់ទាំងអស់នោះ គឺរួមមានសរុបចំនួន 7 ដោយសារតែពួកវាមានការឌីហ្សាញបែបច្នៃប្រឌិតខ្ពស់, ប្រព័ន្ធដំណើរការលំដាប់ថ្នាក់កំពូល និងលក្ខណៈពិសេសផ្សេងៗទៀត ដែលផ្តោតលើអ្នកប្រើប្រាស់ជាសំខាន់។

- ផលិតផល ASUS ដែលមានឈ្នះពានរង្វាន់ គឺមានបញ្ចូលទាំង ASUS TUF Gaming A16 Advantage Edition, ZenScreen MB17AHG & MB16QHG, ZenBeam Latte L2 និងផលិតផលដទៃទៀត។

- ផលិតផល ROG ដែលមានឈ្នះពានរង្វាន់ គឺមានបញ្ចូលទាំង ROG Zephyrus M16 និង ROG Flow Z13 ពីព្រោះតែផ្នែកកម្លាំងម៉ាស៊ីន និងតួខ្លួនតូចដែលផ្ដល់ភាពងាយស្រួលយកតាមខ្លួន។

ASUS and ROG CES 2023 Innovation Award Honorees

ROG Zephyrus M16 (GU604)

ជាកុំព្យូទ័រយួរដៃ Gaming ដែលត្រូវបានបង្កើតឡើងមក ដើម្បីផ្ដល់ជូនបទពិសោធន៍លេងហ្គេមដ៏ល្អមួយ មិនថាតែកម្លាំងម៉ាស៊ីននោះទេ ព្រមទាំងបន្ទះអេក្រង់ផងដែរ ដោយវាភ្ជាប់មកជាមួយអេក្រង់ QHD mini LED 240Hz/3ms និងមានគែមអេក្រង់ខ្លី ជាមួយអេក្រង់សុទ្ធចំនួន 92% Screen-to-Body Ratio នៃផ្នែកខាងមុខកុំព្យូទ័រផ្ទាល់។ ROG Zephyrus M16 ត្រូវបានឈ្នះពានរង្វាន់ច្នៃប្រឌិតលើផ្នែក Gaming តែម្ដង នៅក្នុង CES 2023 Innovation Awards ដែលផ្ដល់ជូនជម្រើសម៉ាស៊ីនរហូតដល់ 13th Gen Intel® Core™ i9-13900H Processor និងមានជម្រើសក្រាហ្វិកកាតដាច់រហូតដល់ NVIDIA® GeForce RTX™ 40 series Laptop GPU ជាមួយកម្លាំងសរុប 145 W maximum TGP, មានបច្ចេកវិទ្យា MUX Switch និង NVIDIA Advanced Optimus ថែមទៀតផង។

លើសពីនេះ វាក៏មានជម្រើស RAM DDR5 ឡើងរហូតដល់ 64GB ល្បឿន 4800MHz និងមានរន្ធ SO-DIMM slots ចំនួន 2 សម្រាប់ដោះដូរនៅពេលក្រោយទៀតបាន។ បើទៅលើផ្នែករូបរាងវិញ វាក៏មានបំពាក់នូវ ការឌីហ្សាញលំនាំបែប  AniMe Matrix™ ជាការឌីហ្សាញផ្ដាច់មុខរបស់ ROG ដែលមានរន្ធសរុបចំនួន 18,710 រន្ធ និងមានភ្លើង LED សរុបរហូតដល់ 1,711 គ្រាប់ ដែលផ្ដល់ជូននូវម៉ូតភ្លើងលោតប្លែកៗ និងអាចកំណត់បានដោយសេរី នៅខ្នងគម្របខាងក្រោយរបស់កុំព្យូទ័រយួរដៃ។

ROG Flow Z13 (GZ301)

ថេប្លេតហ្គេម ROG Flow Z13 ក៏ត្រូវបានឈ្នះពានរង្វាន់ច្នៃប្រឌិតលើផ្នែក Gaming ប្រចាំ CES 2023 Innovation Awards ដូចគ្នា ដោយវានៅតែមានម៉ាស៊ីនខ្លាំង ជាមួយជម្រើស CPU មានរហូតដល់ 13th Gen Intel Core i9-13900H Processor និងជម្រើស GPU ឡើងដល់ NVIDIA GeForce RTX 40 Series Laptop ដែលគាំទ្រ G-SYNC និង DDS 2.0។ បើផ្នែកបន្ទះអេក្រង់វិញ វាបំពាក់ដោយអេក្រង់ 13” Nebula Display ខ្នាត 16:10 និងមានជម្រើស QHD 165Hz ឬ FHD 120Hz នៅក្នុងតួខ្លួនត្រឹមតែ 1.1kg នោះទេ។ ទោះបីជាមានតួខ្លួនជាថេប្លេត ប៉ុន្ដែ ROG Flow Z13 នៅតែគាំទ្រ Mouse, Keyboard និងដៃបញ្ជាហ្គេម Controller បានដដែល ព្រមទាំងអាចកំណត់មុំអេក្រង់បានដល់កម្រិត 170° ផងដែរ។

ASUS TUF Gaming A16 Advantage Edition (FA617)

នេះជាកុំព្យូទ័រយួរដៃ Gaming ត្រូវបានឈ្នះពានរង្វាន់ច្នៃប្រឌិតលើផ្នែក Gaming ប្រចាំ CES 2023 Innovation Awards មួយទៀត ដែលផ្ដល់ជូនបន្ទះអេក្រង់ល្បឿនលឿនបំផុតមួយ សម្រាប់អ្នក Gamers ទាំងអស់ ជាមួយជម្រើសបន្ទះអេក្រង់ឡើងរហូតដល់ QHD 240Hz Refresh Rate ថែមទៀតផង។ ASUS TUF Gaming A16 Advantage Edition បង្កើតឡើងសម្រាប់អ្នកគាំទ្រខាង AMD ដោយរួមមានការប្រើប្រាស់ CPU Ryzen 9 Zen 4 និងមានជម្រើស GPU ឡើងដល់ Radeon® RDNA3 ក៏ដូចជាគាំទ្របច្ចេកវិទ្យា AMD Smart Access Graphics ជាដើម។ ដើម្បីធានាថាមិនឲ្យឡើងកម្ដៅខ្លាំងពេក និងមិនធ្វើឲ្យធ្លាក់កម្លាំងម៉ាស៊ីន នៅពេលកំពុងលេងហ្គេម ដូច្នេះ ROG ក៏បានប្រើប្រាស់នូវកង្ហារថ្មី Arc Flow Fans™ ដែលមានស្លាបសរុបចំនួន 84 ស្លាប ដែលអាចបញ្ចេញកម្ដៅក្ដៅចេញបានភ្លាមៗ បើយោងតាម ROG អះអាងមកផ្ទាល់។

ASUS ZenScreen MB17AHG & MB16QHG

ជាអេក្រង់ម៉ូនីទ័រ USB ទំហំ 17.3” ដែលអាចយកតាមខ្លួនបាន ជាមួយជម្រើសអេក្រង់ 144Hz Refresh Rate សម្រាប់ម៉ូឌែល MB17AHG និងជម្រើសអេក្រង់ 120Hz Refresh Rate សម្រាប់ម៉ូឌែល MB16QHG ផងដែរ។ អេក្រង់ម៉ូនីទ័រទាំង 2 នេះ ត្រូវបានឈ្នះពានរង្វាន់ច្នៃប្រឌិតលើផ្នែក Computer Peripherals គ្រឿងកុំព្យូទ័រ និងគ្រឿង Accessories ប្រចាំ CES 2023 Innovation Awards ដោយផ្ទាល់ជូននូវកម្រិតគុណភាពរូបភាពច្បាស់ នៅក្នុងតួខ្លួនដែលអាចយកតាមខ្លួនបាន។ លើសពីនេះទៅទៀត ពួកវាក៏មានជើងទម្រ ជាប់ក្នុងតួខ្លួនហើយជាស្រេច ដែលអាចដាក់នៅជិតអេក្រង់កុំព្យុទ័រ ឬអេក្រង់ម៉ូនីទ័រលើតុបានស្មើគ្នាតែម្ដង។

ASUS ZenScreen MB249C

ជាម៉ូនីទ័រសម្រាប់យកតាមខ្លួនមួយទៀត ដែលមានទំហំធំ 24” សម្រាប់ចូលចិត្តទទួលបានសាច់អេក្រង់ទូលាយ និងអាចយកទៅណាមកណាបាន។ វាក៏ឈ្នះពានរង្វាន់ច្នៃប្រឌិតលើផ្នែក Computer Peripherals គ្រឿងកុំព្យូទ័រ និងគ្រឿង Accessories ប្រចាំ CES 2023 Innovation Awards ដូចគ្នា ដែលភ្ជាប់មកជាមួយកម្រាស់តែ 17.7mm និងទម្ងន់ 2.8kg ផងដែរ។ ZenScreen MB249C ក៏មានភ្ជាប់មកជាមួយរន្ធ USB-C® កម្លាំង 60W Power Delivery, រន្ធ HDMI® និងរន្ធដោតកាស។

ASUS ZenBeam Latte L2

ឧបករណ៍បញ្ចាំង Projector សម្រាប់យកតាមខ្លួនមួយនេះ ជាផលិតផលដែលបានឈ្នះពានរង្វាន់ច្នៃប្រឌិតលើផ្នែក Computer Peripherals គ្រឿងកុំព្យូទ័រ និងគ្រឿង Accessories មួយទៀត ប្រចាំ CES 2023 Innovation Awards ដែលមានកម្រិតពន្លឺឡើងដល់ 600 LED Lumens នៅក្នុងកម្រិតគុណភាព FHD ប៉ុន្ដែមានកម្លាំងអាចចាក់វីដេអូ 4K បានធម្មតា។ ASUS បានប្រាប់ថា នៅពេលដែលបញ្ចូលថ្មមួយពេញ នោះវានឹងអាចប្រើប្រាស់បានរហូតដល់ 3 ម៉ោង ទើបតម្រូវឲ្យបញ្ចូលថ្មម្ដងទៀត ដូច្នេះស្មើនឹងការទស្សនាខ្សែភាពយន្ដបានមួយ។

ZenBeam Latte L2 មានជម្រើសរន្ធតំណរភ្ជាប់ច្រើន ដូចជារន្ធ HDMI, រន្ធ USB-C, រន្ធ USB Type-A, រន្ធដោតកាស និងថែមទាំងគាំទ្រ Chromecast ទៀតផង។ លើសពីនេះ វាត្រូវបានទទួលស្គាល់ដោយ Google ផ្ទាល់ ទៅលើការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android TV និងមានមុខងារ ASUS Light Wall ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ធ្វើការជ្រើសរើសរវាងម៉ូតស្អាតចំនួន 26 រូបភាព ដើម្បីធ្វើការបញ្ចាំងដូចជារូប Wallpaper បាន។

ASUS Ozone Water Sanitizer OW100

ជាម៉ាស៊ីនចម្រោះទឹក ដែលធានាថាអាចសម្លាប់បាក់តេរីបានរហូតដល់ 99.9% ដូច្នេះវាល្អបំផុតទុកសម្រាប់លាងដៃ, លាងសម្អាតសត្វល្អិតចេញពីបន្លែ ឬផ្លែឈើ និងការពារកុំឲ្យមានក្លិនមិនល្អ នៅក្នុងផ្ទះបាយតែម្ដង។ វាត្រូវបានឈ្នះពានរង្វាន់ នៅផ្នែកគ្រឿងប្រើប្រាស់ក្នុងផ្ទះ ប្រចាំ CES 2023 Innovation Award នេះ។

សម្រាប់បញ្ជីរាយឈ្មោះផលិតផលដែលបានឈ្នះទាំងអស់ ដោយរួមមានទាំងព័ត៌មានលម្អិត និងរូបភាពផលិតផល គឺមាននៅលើគេហទំព័រ CES.tech/innovation

***សម្រាប់ព័ត៌មានលម្អិតបន្ថែម អាចទំនាក់ទំនងតាមរយៈតំណរភ្ជាប់ខាងក្រោម៖

វេបសាយ ASUS KH (https://www.asus.com/kh/)

ASUS Cambodia (https://www.facebook.com/ASUSKH.Cambodia)

ASUS Republic of Gamers (https://www.facebook.com/gaming/ASUSROGKH)

PRESS CONTACTS

Sak Sovannry
Digital Marketing Specialist
Sovannry_Sak@asus.com

ប្រភព ៖ ASUS + ROG
អត្ថបទទាក់ទង