ស្រទាប់អូហ្សូនរបស់ផែនដីកំពុងជួសជុលឡើងវិញហើយ បើយោងតាមអង្គការឧតុនិយមពិភពលោក
ដោយ​ ៖ ឡេង | 2 សប្ដាហ៍មុន SHARE

 

អ្នកអានភាគច្រើនប្រាកដជាធ្លាប់ដឹងរួចមកហើយថា ស្រទាប់អូហ្សូនរបស់ផែនដី ត្រូវបានបាត់បង់បន្ដិចម្ដងៗ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដោយមានការរាយការណ៍ដំបូង កាលពីអំឡុងឆ្នាំ 1985 មកម្ល៉េះ។ បន្ទាប់ពីមានការសិក្សាស្រាវជ្រាវ និងស្វែងរកវិធីការពារ អស់រយៈពេលជាងប៉ុន្មានទសវត្សរ៍មកនេះ WMO អង្គការឧតុនិយមពិភពលោក ក៏បានប្រកាសប្រាប់ថា ប្រហោងនៅក្នុងស្រទាប់អូហ្សូន កំពុងតែថយចុះហើយ។

មូលហេតុនេះលទ្ធផលដែល ស្រទាប់អូហ្សូនកំពុងតែជិតរន្ធបន្ដិចម្ដងៗវិញនេះ ក៏ដោយសារតែការកាត់បន្ថយការប្រើប្រាស់សារធាតុគីមី ដូចជាប្ដូរមកទូរទឹកកកទំនើបៗ ដែលចេះការពារបរិស្ថានជាងមុន និងកាត់បន្ថយសារធាតុផ្សេងៗទៀត សូម្បីតែថ្នាំលាបសក់ ក៏ដូចជាទឹកស្ព្រាយបាញ់សក់ផងដែរ។ អង្គការឧតុនិយមពិភពលោក WMO ជឿជាក់ថា ប្រសិនបើមនុស្សយើង អាចកាត់បន្ថយសារធាតុទាំងអស់នោះបាន ដូចនៅពេលបច្ចុប្បន្ននេះ ដូច្នេះហើយនៅក្នុងឆ្នាំ 2066 ស្រទាប់អូហ្សូននឹងត្រឡប់ទៅកាន់ស្ថានភាព ដូចកាលពីអំឡុងឆ្នាំ 1980 វិញមិនខាន។ ចំពោះអត្ថប្រយោជន៍ ក្រោយពីស្រទាប់អូហ្សូនអាចបិទឡើងវិញ នោះគឺការធ្លាក់ចុះនៃជំងឺមហារីកស្បែក និងជំងឺផ្សេងៗទៀត ដែលប៉ះពាល់ដោយសារតែពន្លឺ UV ជាដើម។

ជាការពិតណាស់ ស្រទាប់អូហ្សូន មិនអាចបិទជិតវិញភ្លាមៗនោះទេ ដោយវាក៏ត្រូវចំណាយពេលយូរដែរ ប៉ុន្ដែនេះពិតជាដំណឹងល្អមែនទែន ព្រោះតែស្រទាប់អូហ្សូនកំពុងជួសជុលវិញហើយ។ លើសពីនេះ អ្នកវិទ្យាសាស្រ្ដក៏បានព្យាករណ៍ថា លទ្ធផលនៃការពង្រីកស្រទាប់អូហ្សូនឡើងវិញ នៅក្នុងពេលបច្ចុប្បន្ននេះ ក៏អាចជួយឲ្យកម្ដៅធ្លាក់ចុះបានខ្ទង់ 0.5°C ដូចគ្នា។

ប្រភព ៖ WMO
អត្ថបទទាក់ទង