រាល់ការកុម៉្មង់ទុកមុនទូរទស្សន៍ឆ្លាត សាមសុង OLED ជំនាន់ថ្មីនឹងទទួលបានបញ្ចុះតម្លៃ និងថែមជូន Speaker SoundTower
ដោយ​ ៖ ប្រណិត | 2 សប្ដាហ៍មុន SHARE

 

សម្រាប់ទូរទស្សន៍ សាមសុង OLED លោកអ្នកប្រាកដជាទទួលបានអ្វីដែលពិសេស លើសពីការមើលឃើញ និងការកម្សាន្តរបស់លោកអ្នក ទាំងរូបរាង, គុណភាព, កម្រិតពណ៌ និងសំឡេង ពិតជាអាចនាំអារម្មណ៍របស់អ្នក ដែលកំពុងទស្សនាឲ្យមានអារម្មណ៍ថា ស្ថិតក្នុងពិភពមួយល្អ និងស្រស់ស្អាត លើសពីធម្មជាតិ។

ហើយឥឡូវនេះ រាល់ការដាក់បញ្ជាទិញទុកមុនទូរទស្សន៍ សាមសុង OLED ជំនាន់ថ្មី ចាប់ពីថ្ងៃចេញផ្សាយនេះ រហូតដល់ថ្ងៃទី 31 មករា ឆ្នាំ 2023 លោកអ្នកនឹងទទួលបានការផ្ដល់ជូន ប្រូម៉ូសិនដ៏ពិសេសៗដូចជា៖

- ការបញ្ចុះតម្លៃលើទូរទស្សន៍ សាមសុង OLED 65” អ៊ីញ សល់ត្រឹមតែ $2,999 (តម្លែដើម $4,121)

- ការបញ្ចុះតម្លៃលើទូរទស្សន៍ សាមសុង OLED 55” អ៊ីញ សល់ត្រឹមតែ $1,999 (តម្លែដើម $2,747)

- បង់រំលស់ជាមួយធនាគា AEON ក្នុងអត្រាការប្រាក់ 0% រហូតដល់ 12 ខែ (គិតចាប់ពីថ្ងៃទិញ)

- ថែមជូន Speaker Samsung SoundTower ដែលមានតម្លៃដល់ទៅ $800 (បញ្ជាក់៖ ការផ្ដល់ជូននេះមិនអាចដូរជាប្រាក់វិញបានទេ)

 

ទូរទស្សន៍ សាមសុង OLED ត្រូវបានរចនាឡើងជាមួយរូបរាងថ្មី ស្ដើងយ៉ាងស្រស់ស្អាត និងមានលក្ខណៈពិសេសលើសពីទូរទស្សន៍ធម្មតា ដែលទូរទស្សន៍ សាមសុង OLED មានភាពល្អទាំងផ្នែក គុណភាព ភាពច្នៃប្រឌិតថ្មី និងភាពលេចធ្លោគួរឲ្យទាក់ទាញ។

ទូរទស្សន៍ សាមសុង OLED ត្រូវបានដំណើរការដោយប្រព័ន្ធ Quantum HDR OLED ស្របគ្នាជាមួយនឹង ប្រព័ន្ធដំណើរការ AI-upscale ដើម្បីផ្តល់នូវកម្រិតពណ៌ដ៏អស្ចារ្យ និងរូបភាព 4K ដ៏ច្បាស់ ធ្វើឲ្យរូបភាពកាន់តែរស់រវើក ត្រជាក់ភ្នែក ជាមួយនឹងពណ៌ភ្លឺច្បាស់ ម៉ដ្ឋស្អាតបែបធម្មជាតិ។

រីឯគុណភាពសំឡេងវិញទូរទស្សន៍ សាមសុង OLED ត្រូវបានរុំព័ទ្ធដោយសំឡេងជុំវិញនៃប្រព័ន្ធ Dolby Atmos អាចផ្ដល់សំឡេងខ្លាំងល្អជាមួយឧបករណ៍ បំពងសំឡេងទូរទស្សន៍ពហុឆានែល ជាផ្នែកមួយធ្វើឲ្យរូបភាព និងសំឡេងស៊ីគ្នា។ ហើយប្រសិនបើបានបន្ថែម ជាមួយ Samsung Soundbar ទៀតនោះ រឹតតែបង្កើនគុណភាពសំឡេង កាន់តែដិតជ្រៅទៅទៀត ធ្វើឲ្យអ្នកទទួលបានបទពិសោធន៍ ដ៏ឈានមុខគេ និងផ្ដល់នូវអារម្មណ៍រំភើបរីករាយ នៃរូបភាព និងសំឡេងដ៏ល្អបំផុត ចេញពីអេក្រង់ទូរទស្សន៍ ដ៏ស្តើងមួយនេះ។

ក្រុមហ៊ុន សាមសុង តែងតែនាំមកជូននូវបទពិសោធន៍ថ្មីៗ ដែលពោរពេញទៅដោយគំនិតច្នៃប្រឌិត និងបច្ចេកវិទ្យាទំនើបៗ សម្រាប់លោកអ្នក និងពិភពលោកទាំងមូល។ ដូច្នេះចំពោះអតិថិជន ដែលចង់បានផលិតផល ក៏ដូចជាបរិក្ខារអេឡិចត្រូនិក ទំនើបទាន់សម័យ និងស៊ីវីល័យបំផុត សូមកុំភ្លេច សាមសុង គឺជាជម្រើសទី 1 និងជាជម្រើសដ៏ល្អបំផុត សម្រាប់លោកអ្នក។

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផល ដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃ នៅតាមហាងទំនើបចែកចាយ ផលិតផល សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនង ទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរសព្ទលេខ៖ 1800-20 32 32!

ប្រភព ៖ Samsung Cambodia
អត្ថបទទាក់ទង