ទីបំផុតកម្មវិធីរកចំណូលថ្មីតាមរយៈការបង្ហោះ YouTube Shorts នឹងចាប់ផ្ដើមនៅខែក្រោយនេះ
ដោយ​ ៖ ឡេង | 2 សប្ដាហ៍មុន SHARE

 

កាលពីអំឡុងឆ្នាំ 2021 កន្លងទៅ YouTube បានធ្វើការប្រកាសចេញកម្មវិធីមួយ ដែលបានចំណាយថវិកាសរុប 100 លានដុល្លារ ដើម្បីចែកជូនទៅឲ្យអ្នកបង្ហោះវីដេអូល្អៗនិងថ្មីៗ នៅលើ Shorts របស់ខ្លួន នៅតាមប្រទេសមួយចំនួន។ នាពេលឆាប់ៗនេះកម្មវិធីមួយនោះនឹងត្រូវបញ្ចប់ហើយ ប៉ុន្ដែ YouTube បានប្រកាសប្រាប់ថា អ្នកប្រើប្រាស់ទាំងអស់នឹងអាចចុះឈ្មោះជា Partner Program ថ្មីបាន ដែលជាការចាប់ដៃគូរកប្រាក់ថ្មី បន្ទាប់ពីបានធ្វើតាមការណែនាំទាំងអស់នេះរួចហើយ។

ដើម្បីអាចដាក់រកប្រាក់បានតាមរយៈការបង្ហោះវីដេអូ Shorts នោះអ្នកប្រើប្រាស់ត្រូវតែមានចំនួន 1,000 Subscribers និងមានចំនួន Views សរុបរហូតដល់ 10 លាននាក់ទស្សនា ក្នុងរយៈពេលចំនួនក្រោម 90 ថ្ងៃផងដែរ។ ជាពិសេស វីដេអូទាំងអស់នោះត្រូវតែជាវីដេអូថ្មីរបស់ខ្លួនឯង ដោយមិនមែនជាវីដេអូលួចយកមកពីគេ ឬក៏ជាវីដេអូមានជាប់រូប Logo ឬឈ្មោះរបស់បណ្ដាញសង្គមផ្សេងនោះឡើយ។

YouTube បានប្រកាសប្រាប់ថា អ្នក Creators ដែលចង់ចូលរួមរកប្រាក់ទាំងអស់ អាចធ្វើការចុះឈ្មោះចូល Partner Program នេះ នៅថ្ងៃទី 1 ខែកុម្ភៈ ឆ្នាំ 2023 និងត្រូវឲ្យបានមុនថ្ងៃទី 10 ខែកក្កដា ឆ្នាំ 2023 តែម្ដង។

គួរបញ្ជាក់ផងថា ទៅលើរាល់ចំណូលរបស់អ្នកប្រើប្រាស់ទាំង 100% នឹងត្រូវចែកទៅឲ្យ YouTube ចំនួន 55% ហើយនៅសល់ចំនួន 45% សម្រាប់ Creators ទាំងអស់។ YouTube បានបញ្ជាក់ប្រាប់ថា ពួកគេកាត់យកពន្ធនេះ ក៏ដើម្បីទុកសម្រាប់បង់ថ្លៃទិញសិទ្ធិអាជ្ញាប័ណ្ណបទចម្រៀង ដែលបានប្រើប្រាស់នៅក្នុងវីដេអូ Shorts របស់ Creators ដែរទេ។

អ៊ីចឹងសម្រាប់រាល់ Creators ទាំងអស់ ដែលមានចំណាប់អារម្មណ៍ ឬក៏ចង់ចាប់ផ្ដើមបង្កើត Content វីដេអូនៅលើ Shorts និងរកប្រាក់ចំណូលបានផងនោះ ក៏នៅមិនទាន់ហួសពេលនោះដែរ។

ព័ត៌មានលម្អិតបន្ថែម៖ https://support.google.com/youtube/answer/12843009

ប្រភព ៖ YouTube
អត្ថបទទាក់ទង