បច្ចេកវិទ្យាបញ្ចូលថ្មលឿន 240W នឹងបង្ហាញខ្លួននៅលើ realme GT Neo 5
ដោយ​ ៖ ឡេង | 3 សប្ដាហ៍មុន SHARE

 

ស្មាតហ្វូនដំបូងគេបង្អស់ ជាមួយនឹងបច្ចេកវិទ្យាបញ្ចូលថ្មល្បឿនលឿនបំផុតមួយ កំពុងត្រៀមប្រកាសចេញជាផ្លូវការហើយ ដែលត្រូវជាម៉ូឌែល realme GT Neo 5 ជាមួយកម្លាំងដល់ 240W ឯណោះ។

គួរបញ្ជាក់ផងថា GT Neo 3 ជាមួយថាមពលថ្ម 4,500mAh និងកម្លាំងបញ្ចូលថ្មដល់ 150W គឺប្រើរយៈពេលតែខ្ទង់ 16 នាទីប៉ុណ្ណោះ លើការបញ្ចូលថ្មមួយពេញឡើងវិញ។ ហេតុដូច្នេះហើយ បច្ចេកវិទ្យាកម្លាំង 240W នឹងកាន់តែលឿនជាងនោះថែមទៀត ប៉ុន្ដែ realme មិនទាន់បានប្រាប់អំពីទំហំថ្មរបស់ GT Neo 5 នៅឡើយទេ។

បើយោងតាមដំណឹងពីមុនៗមក បានលើកឡើងមកដែរថា realme GT Neo 5 នឹងអាចមានចំនួន 2 ម៉ូឌែល ដោយមួយមានប្រើប្រាស់ឈីប Snapdragon 8+ Gen 1 ជាមួយកម្លាំងបញ្ចូលថ្ម 240W លឿនបំផុតនេះ។ ចំណែកឯម៉ូឌែលផ្សេងមួយទៀត ទំនងជាប្រើប្រាស់ឈីប Dimensity 8200 ជាមួយកម្លាំង 150W ផងដែរ។

ប្រសិនបើប្រិយមិត្តអ្នកអានមានចំណាប់អារម្មណ៍ កុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា ដោយ realme ប្រកាសថា ពួកគេគ្រោងនឹងដាក់បង្ហាញ realme GT Neo 5 កម្លាំង 240W នៅអំឡុងពេលខែកុម្ភៈ ឆ្នាំ 2023 ខាងមុខនេះ។

ប្រភព ៖ realme
អត្ថបទទាក់ទង