Galaxy S23 Series បានបង្ហាញខ្លួននៅក្នុងរូបភាពពាណិជ្ជកម្មបែកធ្លាយថ្មីៗនេះ
ដោយ​ ៖ ឡេង | មួយខែមុន SHARE

 

ការប្រកាសចេញ Galaxy S23 Series ត្រូវបានគេរំពឹងទុកថា Samsung នឹងធ្វើឡើងនៅអំឡុងពេលដើមខែកុម្ភៈ ឆ្នាំ 2023 ខាងមុខនេះ ដោយនៅសល់រយៈពេលខ្ទង់ 2 ខែទៀត។ យ៉ាងណាមិញ នាពេលថ្មីៗនេះ រូបភាព Poster អំពី Galaxy S23 Series ដែលរួមមានម៉ូឌែល Galaxy S23+ និង S23 Ultra គឺត្រូវបានបែកធ្លាយជាលក្ខណៈរូបពាណិជ្ជកម្មតែម្ដង។

ប្រសិនបើរូបភាពពាណិជ្ជកម្មនេះត្រឹមត្រូវពិតមែន ដូច្នេះហើយ Galaxy S23 Series ប្រាកដជាមិនផ្លាស់ប្ដូររូបរាងឡើយ ដោយនៅរក្សាការរចនាបថស្រដៀងទៅនឹង Galaxy S22 Series ដដែល។ ចំពោះផ្នែកដែលកត់សម្គាល់ដឹងថាជា Galaxy S23 Series នោះគឺស្ថិតនៅត្រង់ផ្នែកកាមេរ៉ាខាងក្រោយ ដែលលែងមានស៊ុមកាមេរ៉ាទំហំធំ នៅលើគ្រប់ម៉ូឌែលទាំងអស់។ ហាក់បីដូចជា Galaxy S22 Ultra ដែរ ដោយ Samsung ប្រើប្រាស់ការឌីហ្សាញបែបលៀនចេញតែលេនកាមេរ៉ាប៉ុណ្ណោះ។ បើសម្រាប់ Galaxy S23 Ultra ស៊េរីក្រោយនេះ គឺប្រទះឃើញថា លេនកាមេរ៉ាខាងក្រោយមានរង្វង់ជុំវិញធំជាងមុន បើប្រៀបធៀបទៅនឹង S22 Ultra ផងដែរ។

ជាការពិតណាស់ នេះគ្រាន់តែការបែកធ្លាយប៉ុណ្ណោះ ប៉ុន្ដែបើយោងតាមរបាយការណ៍ពីមុនៗមក គឺបានចង្អុលបង្ហាញអំពីការឌីហ្សាញនេះដូចៗគ្នា ដូច្នេះក៏មានភាគរយខ្ពស់ថា អាចពិតប្រាកដច្រើនមែន។

ប្រភព ៖ 91Mobiles
អត្ថបទទាក់ទង