កំណែអាប់ដេតថ្មីលើ Google Chrome បានបន្ថែមរបារ Search នៅក្នុងរបារ Search
ដោយ​ ៖ ឡេង | មួយខែមុន SHARE

 

បន្ទាប់ពីអាប់ដេតឡើងជំនាន់ចុងក្រោយ អ្នកប្រើប្រាស់ Google Chrome នឹងកាន់តែមានភាពងាយស្រួល ក្នុងការស្វែងរកនៅក្នុងផ្ទាំង Tabs, Bookmarks និង History ថែមទៀត។ កំណែអាប់ដេតនេះត្រូវជាជំនាន់ Version 108.0.5359.94 (Official Build) ដែលអ្នកប្រើប្រាស់ទាំងអស់ អាចចូលទៅដំឡើងបានចាប់ពីពេលនេះតទៅ។

ហាក់បីដូចជា ការបញ្ជាក់ប្រាប់នៅក្នុងចំណងជើងរួចហើយ ដោយមានការបន្ថែមរបារ Search នៅក្នុងរបារ Search ហើយសម្រាប់របារ Search ថ្មីៗនោះគឺរួមមានដូចជា ផ្ទាំង Tabs វេបសាយដែលយើងកំពុងបើក, Bookmarks កន្លែងចំណាំទុកវេបសាយណាមួយ និង History ជាកន្លែងវេបសាយដែលយើងធ្លាប់ចូល។ ដើម្បីធ្វើការស្វែងរក និងប្រើប្រាស់របារ Search ថ្មីៗទាំងអស់នោះ អ្នកត្រូវចុចនៅលើរបារ Search ដើមនៅខាងលើ រួចវាយពាក្យ @ ដូចនេះរបារ Search ថ្មីៗនឹងបង្ហាញមកភ្លាម។

ការអាប់ដេតកម្មវិធី Google Chrome នៅលើកុំព្យូទ័រ គឺត្រូវចូលទៅកាន់ Settings > About Chrome និងចុចលើពាក្យ Relaunch បន្ទាប់ពីទាញយករួចហើយ ដើម្បីធ្វើការដំឡើងផងដែរ។

ប្រភព ៖ Google
អត្ថបទទាក់ទង