xrOS ជាឈ្មោះ Software ថ្មីសម្រាប់ប្រព័ន្ធដំណើរការនៅលើឧបករណ៍ VR/AR របស់ Apple
ដោយ​ ៖ ឡេង | មួយខែមុន SHARE

 

ទោះបីជាឧបករណ៍ VR/AR របស់ Apple នៅមិនទាន់ចេញជាផ្លូវការក៏ពិតមែន ប៉ុន្ដែរបាយការណ៍ផ្ទៃក្នុងបានចុះផ្សាយថា Apple កំពុងតែសិក្សាលើ VR/AR អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ជាការពិតណាស់ កាលពីពេលមុនៗមក Apple បានចុះឈ្មោះឲ្យហៅថា realityOS ប៉ុន្ដែត្រូវបានផ្លាស់ប្ដូរទៅជា xrOS វិញ ជាមួយពាក្យពេញមានន័យថា Extended Reality ផងដែរ។

ចំពោះពាក្យថា Extended Reality គឺចង់សំដៅលើការបញ្ចូលគ្នារវាង AR និង VR ក្នុងប្រព័ន្ធប្រតិបត្តិការតែមួយតែម្ដង។ សម្រាប់ម្រិយមិត្តអ្នកដែលមិនទាន់ដឹងច្បាស់ សម្រាប់ AR គឺមានន័យថា អ្នកពាក់ឧបករណ៍នោះ នឹងនៅមើលឃើញពិភពខាងក្រៅដដែល ដោយគ្រាន់តែបន្ថែមម៉ឺនុយបន្ថែមពីលើ ហាក់បីដូចជាមុខងារនៅលើវ៉ែនតា Google Glass ជាដើម។ ដោយឡែកសម្រាប់ VR វិញ គឺមើលមិនឃើញពិភពខាងក្រៅនោះទេ ដោយអ្វីៗគ្រប់យ៉ាង គឺបង្ហាញជាលក្ខណៈឌីជីថលសុទ្ធតែម្ដង។

សម្រាប់ឧបករណ៍ Apple VR/AR នឹងមានអត្ថប្រយោជន៍ប្រើប្រាស់ បែបលក្ខណៈស្រដៀងគ្នាទៅនឹង Microsoft HoloLens ឬក៏ Meta Quest អ៊ីចឹងដែរ។ ក៏ដោយសារតែ VR/AR នឹងក្លាយទៅជាបច្ចេកវិទ្យាដ៏សំខាន់នៅពេលអនាគត ដូចទៅនឹងស្មាតហ្វូននៅក្នុងពេលបច្ចុប្បន្ននេះ។

ប្រភពដដែលបានបង្ហើបថា Apple កំពុងគ្រោងនឹងបង្ហាញវត្តមានឧបករណ៍ VR/AR លើកដំបូងបង្អស់ នៅអំឡុងឆ្នាំ 2023 ខាងមុខនេះ ប្រសិនបើការអភិវឌ្ឍន៍ដំណើរការរលូន ដូចជាការរំពឹងទុករបស់ពួកគេ។

ប្រភព ៖ Bloomberg
អត្ថបទទាក់ទង