ក្រុមហ៊ុន អេស៊ូស បានបើកសម្ពោធ ASUS Exclusive Store ប្រចាំប្រទេសកម្ពុជា និងមានការដាក់តាំងលក់ផលិតផលគ្រប់ប្រភេទ
ដោយ​ ៖ ឡេង | មួយខែមុន SHARE

 

រាជធានីភ្នំពេញ ថ្ងៃទី 1 ខែធ្នូ ឆ្នាំ 2022 — ក្រុមហ៊ុន អេស៊ូស បានសហការគ្នាជាមួយហាង នីកា ដើម្បីបើកហាងលក់ផលិតផលអេស៊ូសសុទ្ធ 100% ដែលមានការដាក់តាំងបង្ហាញម៉ូដែលជាច្រើន នៅក្នុងនោះមានចាប់ពីកុំព្យូទ័រ ដែលមានកុំព្យូទ័រអេក្រង់ពេញតួកុំព្យូទ័រ, កុំព្យូទ័រដែលមានអេក្រង់ 2, កុំព្យូទ័រសម្រាប់លេងហ្គេមគ្រប់កំរិត, កុំព្យូទ័រដែលអាចបត់បាន 360 ដឺក្រេ, កុំព្យូទ័រដែលមានអេក្រង់អូឡែតការពារភ្នែក និងកុំព្យូទ័រយួរដៃអេស៊ូសគ្រប់ប្រភេទ ជុំវិញពិភពលោក។

ស្របពេលគ្នាផងដែរ លោក Danny Huang ដែលជាអ្នកគ្រប់គ្រងផលិតផលអេស៊ូស បានឡើងថ្លែងថា យើងរៀបចំហាង ASUS Exclusive Store នេះឡើង គឺដើម្បីផ្តល់នូវសេវាកម្មមួយដ៏ល្អដល់អតិថិជន ដែលពួកយើងមានការដាក់តាំងបង្ហាញ រាល់ផលិតផលសម្រាប់អតិថិជនទាំងអស់ ឲ្យមកធ្វើការតេស្តសាកល្បង និងមានការប្រឹក្សាយោបល់ សម្រាប់ការទិញឲ្យត្រូវតាមតម្រូវការផងដែរ។

លើសពីនេះទៅទៀត ឯកឧត្តមឡៅ ប៊ុនឡុង ដែលជាតំណាងហាងនីកា និង ASUS Exclusive Store មានប្រសាសន៍ដូច្នេះថា៖ “សូមអរគុណទៅដល់ក្រុមហ៊ុនអេស៊ូស ដែលបានផ្តល់ឱកាស និងទំនុកចិត្តក្នុងការសហការបើកហាង ដែលមានលក់តែផលិតផលអេស៊ូសសុទ្ធ 100% គ្រប់ម៉ូដែលទាំងអស់ ហើយនេះជាឱកាសមួយក្នុងការលើកស្ទួយ ដល់វិស័យបច្ចេកវិទ្យាប្រចាំប្រទេសកម្ពុជាយើង អោយឈានជើងដើរទាន់ សម័យកាលបច្ចេកវិទ្យាពិភពលោក។ ខ្ញុំសង្ឃឹមយ៉ាងមោះមុតថា បងប្អូនដែលជ្រើសរើសយកផលិតផលបច្ចេកវិទ្យា ដែលត្រឹមត្រូវតាមស្តង់ដា មានការធានាត្រឹមត្រូវ នឹងអាចជួយឲ្យការងារ និងការកម្សន្ដនានារបស់បងប្អូន ទទួលបានភាពជោគជ័យ និងឆ្ពោះទៅមុខជានិច្ច។”

មិនតែប៉ុណ្ណោះ លោកអ្នកអាចទទួលបានសេវាកម្មនេះ ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង 8 ព្រឹក ដល់ម៉ោង 9 យប់ ដែលអាចឲ្យលោកអ្នកដែលរវល់ការងារប្រចាំថ្ងៃមានឱកាសមកជាវ ឬទទួលបានបទពិសោធន៍ចំណេះដឹង ផ្នែកបច្ចេកវិទ្យាបន្ថែមទៀត។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ ខាងបុគ្គលិកផ្នែកលក់មានភាពរោះរាយរាក់ទាក់ និងអាចប្រឹក្សាយោបល់ដល់អតិថិជនទាំងអស់ ជុំវិញផលិតផលអេស៊ូស និងបច្ចេកវិទ្យាទូទៅ ដែលពួកគាត់ត្រូវបានបំពាក់បំប៉នទៅដោយជំនាញ និងការហ្វឹកហាត់ពីក្រុមហ៊ុនផ្ទាល់តែម្តង។ ក្រៅពីការដាក់តាំងផលិតផលសម្រាប់តេស្ត ក៏ដូចជាមានបុគ្គលិកនិងសេវាកម្មល្អហើយ លោកអ្នកនឹងទទួលបាន បរិយាកាសប្លែកប្រកបដោយផាសុកភាព និងមានកាដូជាច្រើនសម្រាប់លោកអ្នកដែលបានជាវ ឬចូលរួមកម្មវិធីសប្បាយៗផ្សេងៗទៀតជាច្រើន។

ប្រភព ៖ ASUS Cambodia
អត្ថបទទាក់ទង