លោក Elon Musk ថាគាត់នឹងបង្កើតស្មាតហ្វូនដោយខ្លួនឯង ប្រសិនបើ Twitter ត្រូវបានដកចេញពី App Store និង Play Store
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

មួយរយៈចុងក្រោយនេះ Twitter គឺជួបប្រទះបញ្ហាជាច្រើន ដោយសារតែការផ្លាស់ប្ដូរថ្មីៗ បន្ទាប់ពីលោក Elon Musk ទទួលបានសិទ្ធិគ្រប់គ្រងពេញលេញមក ដោយរួមបញ្ចូលទាំងការកែប្រែមុខងារ រហូតដល់ដកបុគ្គលិករាប់ពាន់នាក់ផងដែរ។ ពេលនេះលោក Elon Musk បានឆ្លើយតបទៅកាន់មតិមួយថា បើសិនជាថ្ងៃណាមួយ Google និង Apple ដកកម្មវិធី Twitter របស់គាត់ចេញពី Store នោះគាត់នឹងត្រូវតែបង្កើតស្មាតហ្វូនថ្មីតែម្ដង។

បើយោងទៅតាមការសារឆ្លើយតបរបស់លោក Elon Musk បានបញ្ជាក់មកថា គាត់សង្ឃឹមថាមិនមានរឿងបែបនេះកើតឡើងទៅចុះ ប៉ុន្ដែប្រសិនបើគ្មានជម្រើសហើយ គាត់នឹងបង្កើតស្មាតហ្វូនថ្មីជំនួសដោយខ្លួនឯងមែន។ ជាការពិតណាស់ នេះមិនមែនមានន័យថា យើងនឹងអាចឃើញមានស្មាតហ្វូន Tesla Phone ឆាប់ៗនេះទេ ដោយនេះគ្រាន់តែជាគំនិតមួយរបស់គាត់ប៉ុណ្ណោះ។ សម្រាប់ជំហានដំបូង គាត់អាចនឹងបង្កើតប្រព័ន្ធប្រតិបត្តិការថ្មីជាមុនសិន ឬក៏ប្រើប្រាស់តាមរយៈ Open Source ពី Google និង Linux ជាដើម។

គួរបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្ននេះ Apple និង Google មិនទាន់បានប្រាប់ថា ពួកគេនឹងដកកម្មវិធី Twitter ចេញពី Store របស់ពួកគេឡើយ។ លុះត្រាតែកម្មវិធី Twitter បានធ្វើអ្វីមួយខុសនឹងគោលការណ៍ ទើបបានអាចដកចេញពី App Store និង Play Store ពិតមែន។

ប្រភព ៖ Elon Musk
អត្ថបទទាក់ទង