OPPO Reno9 Series ចេញជាផ្លូវការ ប្រើប្រាស់ Snapdragon 8+ Gen 1 ជាមួយតម្លៃ 350 ដុល្លារឡើងទៅ
ដោយ​ ៖ ឡេង | 1 សប្ដាហ៍មុន SHARE

 

កាលពីពេលថ្មីៗនេះ OPPO ពិតជាបានប្រកាសចេញ Reno9 Series ជាផ្លូវការមែន នៅលើទីផ្សារប្រទេសចិន ជាមួយម៉ូឌែល Reno9, Reno9 Pro និង Reno9 Pro+ ផងដែរ។ គ្រប់ម៉ូឌែលទាំងអស់ សុទ្ធតែត្រូវបានកែច្នៃការឌីហ្សាញបន្ដិចបន្ដួចពីជំនាន់មុន ក៏ដូចជាបន្ថែមលក្ខណសម្បត្តិជំនាន់ថ្មីៗ សម្រាប់គ្រឿងម៉ាស៊ីននៅពីខាងក្នុង។

OPPO Reno9 Pro+

ជាម៉ូឌែលកំពូលជាងគេ ក្នុងចំណោមត្រកូល Reno 9 Series ថ្មីនេះ ជាមួយនឹងបន្ទះឈីប Snapdragon 8+ Gen 1 បូកជាមួយឈីប MariSilicon X NPU ជំនួយលើផ្នែកកាមេរ៉ាមួយទៀត។ វាមានភ្ជាប់មកជាមួយថាមពលថ្ម 4,700mAh កម្លាំង 80W នៅលើបន្ទះអេក្រង់កោង AMOLED ទំហំ 6.7” 120Hz FHD+ ហើយមានកាមេរ៉ាមុខទម្លុះអេក្រង់ 32MP និង Speaker Stereo ចំនួន 2 គ្រាប់។ តួខ្លួនទូរសព្ទទាំងមូលមានកម្រាស់ 8mm និងមានទម្ងន់ 192g ជាមួយខុ្នងកញ្ចក់ និងស៊ុមអាលុយមីញ៉ូម។ ចំពោះផ្នែកកាមេរ៉ាក្រោយទាំង 3 គ្រាប់វិញ លេនគោលមានទំហំ 50MP f/1.8, 6P Lens, OIS + លេន Ultra-Wide ទំហំ 8MP ដែលដើរតួជាលេន Macro ថតវត្ថុជិតៗបានផង និងលេនសេនស័រ Depth ទំហំ 2MP សម្រាប់ជំនួយលើការថត Portrait បែបព្រិលផ្ទៃខាងក្រោយ។  

OPPO ប្រចាំប្រទេសចិន នឹងដាក់លក់ Reno9 Pro+ នៅក្នុងតម្លៃខ្ទង់ 560 ដុល្លារ (RAM 16GB/Storage 256GB) និងតម្លៃខ្ទង់ 616 ដុល្លារ (RAM 16GB/Storage 512GB)។

OPPO Reno9 Pro

ជាម៉ូឌែល Pro បន្ទាប់មួយទៀត ដែលបំពាក់បន្ទះឈីប Dimensity 8100 បូកជាមួយឈីប MariSilicon X NPU ជំនួយលើផ្នែកកាមេរ៉ាមួយទៀតដែរ។ វាមានភ្ជាប់មកជាមួយថាមពលថ្ម 4,500mAh កម្លាំង 67W នៅលើបន្ទះអេក្រង់កោង AMOLED ទំហំ 6.7” 120Hz FHD+ ដូចគ្នានឹងម៉ូឌែល Pro+ ដែរ ហើយមានកាមេរ៉ាមុខទម្លុះអេក្រង់ 32MP ដូចគ្នា។ តួខ្លួនទូរសព្ទទាំងមូលមានកម្រាស់ 7.2mm និងមានទម្ងន់ 174g។ ចំពោះផ្នែកកាមេរ៉ាក្រោយទាំង 2 គ្រាប់វិញ លេនគោលមានទំហំ 50MP f/1.8, 6P Lens, OIS + លេន Ultra-Wide ទំហំ 8MP ដែលដើរតួជាលេន Macro ថតវត្ថុជិតៗបានផងដែរ។

OPPO ប្រចាំប្រទេសចិន នឹងដាក់លក់ Reno9 Pro នៅក្នុងតម្លៃខ្ទង់ 490 ដុល្លារ (RAM 16GB/Storage 256GB) និងតម្លៃខ្ទង់ 532 ដុល្លារ (RAM 16GB/Storage 512GB)។

OPPO Reno9

ប្រើប្រាស់បន្ទះឈីប Snapdragon 778G 5G និងមិនមានឈីប MariSilicon X NPU ជំនួយកាមេរ៉ានោះទេ។ វាមានភ្ជាប់មកជាមួយថាមពលថ្ម 4,500mAh កម្លាំង 67W នៅលើបន្ទះអេក្រង់កោង AMOLED ទំហំ 6.7” 120Hz FHD+ ដូចគ្នានឹងម៉ូឌែល Pro+ និង Pro ដែរ ហើយមានកាមេរ៉ាមុខទម្លុះអេក្រង់ 32MP ដូចគ្នា។ តួខ្លួនទូរសព្ទទាំងមូលមានកម្រាស់ 7.2mm និងមានទម្ងន់ 174g។ ចំពោះផ្នែកកាមេរ៉ាក្រោយទាំង 2 គ្រាប់វិញ លេនគោលមានទំហំ 64MP f/1.8 និងលេនសេនស័រ Depth ទំហំ 2MP សម្រាប់ជំនួយលើការថត Portrait បែបព្រិលផ្ទៃខាងក្រោយ។

OPPO ប្រចាំប្រទេសចិន នឹងដាក់លក់ Reno9 នៅក្នុងតម្លៃខ្ទង់ 350 ដុល្លារ (RAM 8GB/Storage 256GB) ក៏ដូចជាជម្រើសតម្លៃខ្ទង់ 378 ដុល្លារ (RAM 12GB/Storage 256GB) និងតម្លៃខ្ទង់ 420 ដុល្លារ (RAM 12GB/Storage 512GB)។

ហាក់បីដូចជា កាលពីនៅលើជំនាន់មុនៗអ៊ីចឹង ដោយត្រកូល OPPO Reno Series នៅក្នុងប្រទេសចិន និងនៅក្នុងប្រទេសកម្ពុជាយើង គឺអាចនឹងមិនដូចគ្នាទាំងស្រុងនោះទេ ទៅលើទាំងលក្ខណៈសម្បត្តិ ក៏ដូចជាតម្លៃដាក់លក់ផងដែរ។  

ប្រភព ៖ OPPO China
អត្ថបទទាក់ទង