realme 10 Pro series បានចេញជាផ្លូវការ និងរំពឹងថាមកដល់ទីផ្សារប្រទេសកម្ពុជានៅដើមឆ្នាំ 2023
ដោយ​ ៖ ឡេង | 2 សប្ដាហ៍មុន SHARE

 

ទីក្រុង Shenzhen ប្រទេសចិន ថ្ងៃទី 17 ខែវិច្ឆិកា ឆ្នាំ 2022 - realme ដែលជាម៉ាកយីហោស្មាតហ្វូនដែលរីកលូតលាស់លឿនបំផុតមួយ បានបញ្ចេញស្មាតហ្វូន realme 10 Pro+ និង 10 Pro នៅក្នុងប្រទេសចិនជាផ្លូវការ។

realme 10 Pro+ ផ្តល់នូវអេក្រង់កោងកម្រិត 120Hz ជាមួយនឹងកម្រិតពន្លឺ Dimming 2160Hz PWM ដំបូងបង្អស់។ បន្ថែមពីនេះទៅទៀត វាមានការរចនាម៉ូត Hyperspace ដ៏ទាក់ទាញ ជាមួយនឹងតួខ្លួនស្ដើង Ultra-Light និងកាមេរ៉ា ProLight 108MP ដំណើរការខ្លាំងជាមួយបន្ទះឈីប Dimensity 1080 5G និង RAM Dynamic ដល់ទៅ 12GB + 8GB បន្ថែម។ អ្នកប្រើប្រាស់ក៏អាចទទួលបានបទពិសោធន៍ realme UI 4.0 ដែលបានអាប់ដេតចុងក្រោយបំផុត​ ជាលើកដំបូងនៅលើ realme 10 Pro+ ចេញពីប្រអប់។

លើសពីនេះ realme 10 Pro ត្រូវបានបំពាក់ដោយអេក្រង់កោង 120Hz ជាមួយនឹងគែមចំហៀងស្តើងបំផុត 1mm ដែលផ្តល់នូវបទពិសោធន៍មើលឃើញពេញភ្នែកទាំងមូល។ លើសពីនេះ realme 10 Pro បំពាក់នូវប្រព័ន្ធដំណើរការ Snapdragon 695 5G ជាមួយកាមេរ៉ា 108MP ProLight Camera ការរចនាបែបលំហអាកាស Hyperspace និងប្រើប្រាស់ប្រព័ន្ធ realme UI 4.0 ចេញពីប្រអប់ដូចគ្នា។

ស្មាតហ្វូនដែលមានអេក្រង់កោង តែងតែត្រូវបានចាត់ទុកថាជា ម៉ូឌែលលំដាប់ខ្ពស់ និង Premium ដោយសារតែរូបរាងដ៏ស្រស់ស្អាត បទពិសោធន៍នៃការចាប់កាន់កម្រិតខ្ពស់ និងតម្លៃខ្ពស់ក្នុងការផលិត បើប្រៀបធៀបទៅនឹងអេក្រង់រាបស្មើ។ ភ្ជាប់មកជាមួយគែមខាងក្រោម តូចបំផុតមួយក្នុងពិភពលោកត្រឹម 2.33mm។ realme 10 Pro+ ផ្តល់នូវកម្រិតអេក្រង់ Flagship 120Hz កោងសម្រាប់អ្នកប្រើប្រាស់វ័យក្មេង ជាមួយនឹងតម្លៃដែលសមរម្យបំផុតដែរ។

លើសពីនេះទៀត អេក្រង់កោងនេះក៏ផ្តល់នូវភាពស្រទុំ (Dimming) 2160Hz PWM ដំបូងបង្អស់ ដែលខ្ពស់ជាង 4.5 ដង លើស 480Hz PWM ធម្មតា ដែលមាននៅក្នុងស្មាតហ្វូនទូទៅភាគច្រើន។ ជាលទ្ធផល វាអាចជួយការពារភ្នែក ខណៈពេលដែលរក្សាបាននូវ ពណ៌ត្រឹមត្រូវនៅលើការបង្ហាញ នៅក្នុងបរិយាកាសងងឹត។

Hyperspace Design ជាមួយនឹងទម្ងន់ 173g និងរាងស្តើង 7.78mm Ultra-light

នៅពេលនិយាយអំពីការរចនា អ្នកគាំទ្រនឹងភ្ញាក់ផ្អើលនៅពេលឃើញការរចនា Hyperspace ដែលបំផុសគំនិតដោយគំនិតនៃគន្លងនៃលំហ Hyperspace។ ពន្លឺចំណាំងផ្លាតនៃការរចនា ហាក់ដូចជា ពន្លឺកំពុងលាតសន្ធឹងដល់កម្រិតកំណត់ក្នុងល្បឿនលឿន និងបង្កើតឥទ្ធិពលបីវិមាត្រថាមវន្ត។ គ្រប់ពេលកាន់នៅក្នុងដៃ យើងមានចលនានៃគ្រប់មុំថ្មី បង្កើតបានពន្លឺថ្មី និងចក្ខុវិស័យថ្មី។ realme 10 Pro+ ជាមួយការរចនាម៉ូតទាន់សម័យនេះ គឺស្ថិតនៅក្នុងទម្ងន់ស្រាល 173g និងតួខ្លួនស្តើងបំផុត 7.78mm ជាមួយនឹងថាមពលថ្មធំ 5,000mAh។

កាមេរ៉ា 108MP ProLight និង បន្ទះឈីប Dimensity 1080 5G

ជាមួយកាមេរ៉ា 108MP Prolight realme 10 Pro+ គឺជាស្មាតហ្វូនដំបូងគេក្នុងត្រកូលស៊េរីលេខរបស់ realme ដែលដំណើរការជាមួយស្ថាបត្យកម្ម HyperShot Imaging ដែលរួមបញ្ចូលនូវម៉ាស៊ីនថតរូប AI ចុងក្រោយគេដូចជា QuickShot Acceleration Engine, Image Fusion Engine និង Super Nightscape Engine។

ជាមួយនឹងបន្ទះឈីប Dimensity 1080 5G ដែលឈានមុខគេ ដោយផ្អែកលើទំហំ 6nm របស់ TSMC នោះ realme 10 Pro+ បង្ហាញពីស្ថេរភាព Frame Rate ខ្ពស់ជាង និងមានស្ថេរភាពជាងមុន នៅលើហ្គេមដែលកំពុងពេញនិយម ជាមួយនឹងការប្រើប្រាស់ថាមពលទាបបំផុត។ លើសពីនេះទៀត វាផ្តល់នូវ RAM ជំនួយបន្ថែមរហូតដល់ 12GB + 8GB ធំបំផុតនៅក្នុងកម្រិតតម្លៃនេះ និងទំហំផ្ទុករហូតដល់ 256GB។

realme 10 Pro+ និង realme 10 Pro បំពេញតម្រូវការដ៏សម្បូរបែប របស់អ្នកប្រើប្រាស់វ័យក្មេង ជាមួយនឹងអេក្រង់លោតទៅមុខ និងកាមេរ៉ា 108MP ProLight ។ ដូច្នេះ ដើម្បី​ផ្តល់​សិទ្ធិ​អំណាច​ដល់ ​យុវជន​ឲ្យ​កាន់តែ​ក្លាហាន​តាម​រយៈ​បច្ចេកវិទ្យា និង​ការ​រចនា​ឈាន​ទៅ​មុខ។

ទីផ្សារអាស៊ាន

ចំពោះទីផ្សារប្រទេសនៅអាស៊ីអាគ្នេយ៍ ក៏រំពឹងថានឹងចេញលក់ក្នុងដើមឆ្នាំ 2023 ដែរ។ ដូចដែលយើងបានដឹងហើយថា ស៊េរីលេខរបស់ realme នេះគឺវាដើរតួសំខាន់ខ្លាំងណាស់ ដែលជា Hero Product របស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រោះវាមកជាមួយបច្ចេកវិទ្យាលំដាប់ខ្ពស់ តែលក់ក្នុងតម្លៃទូរសព្ទប្រភេទបង្គួរ។ ចំពោះទីផ្សារប្រទេសកម្ពុជា ក៏នឹងរំពឹងថាមកដល់នៅដើមឆ្នាំ 2023 ដែរ៕

ប្រភព ៖ realme Cambodia
អត្ថបទទាក់ទង