វេបសាយ iCloud.com ទទួលបានការកែប្រែរូបរាងថ្មីឡើងវិញ
ដោយ​ ៖ ឡេង | 3 សប្ដាហ៍មុន SHARE

 

Apple បានធ្វើការផ្លាស់ប្ដូរការឌីហ្សាញថ្មី ទៅលើវេបសាយ iCloud.com របស់ខ្លួនហើយ ជាមួយនឹងការរៀបចំបានល្អប្រសើរជាងមុន គួរឲ្យទាក់ទាញជាងមុនផងដែរ។ ពេលនេះ iCloud.com ក៏មានផ្ដល់ជូននូវ ផ្ទាំងកម្មវិធីស្រដៀងទៅនឹង Widget ដើម្បីអាចឲ្យអ្នកប្រើប្រាស់ផ្លាស់ទីតាំងបាន ក៏ដូចជាអាចដក ឬដាក់ផ្ទាំងណាមួយ ដែលមិនចង់បង្ហាញនៅលើ Home Screen បាន។

ការអាប់ដេតថ្មីលើកនេះ ក៏មានបន្ថែមទៅលើមុខងារ Find My, Pages, Numbers, Keynote និងផ្សេងៗទៀតផងដែរ ដោយអាចឆែកមើលបាន នៅក្នុងវេបសាយផ្ទាល់តែម្ដង។ ក៏ប៉ុន្ដែចំពោះកម្មវិធីផ្ញើសារ គឺនៅតែមិនទាន់ឃើញវត្តមានដដែល។ ក្រៅពីនេះ ការបញ្ជានៅលើវេបសាយ ក៏ត្រូវបានចាប់អារម្មណ៍ថា អាចឆ្លើយតបបានរហ័សជាងមុន មិនថាអ្នកបើកវេបសាយនេះនៅលើ iOS, macOS ឬក៏ Android និង Windows នោះឡើយ។

អ៊ីចឹង បន្ទាប់ពីស្ថិតនៅក្នុងជំនាន់សាកល្បង Beta អស់រយៈពេលយូរដែរហើយមក ទីបំផុត Apple បានបញ្ចេញតម្រង់វេបសាយថ្មីនេះជាសាធារណៈហើយ ដោយអ្នកប្រើប្រាស់អាចចូលទៅកាន់ iCloud.com ដើម្បីតេស្ដដោយខ្លួនឯងផ្ទាល់បាន។

ប្រភព ៖ ាApple
អត្ថបទទាក់ទង