រូបរាងរបស់ OPPO Reno9 Series ត្រូវបានចែករំលែកនៅមុនពេលចេញជាផ្លូវការ
ដោយ​ ៖ ឡេង | 3 សប្ដាហ៍មុន SHARE

 

បើយោងតាមដំណឹងលេចធ្លាយបានឲ្យដឹងថា OPPO ប្រចាំប្រទេសចិន គ្រោងនឹងប្រកាសចេញ Reno9 Series នៅក្នុងអំឡុងខែវិច្ឆិកា 2022 នេះហើយ។ រហូតមកដល់ពេលថ្មីៗនេះ រូបភាពបង្ហាញពីការឌីហ្សាញរបស់ Reno9 Series ក៏ត្រូវបានចែករំលែកដោយលោក Evan Blass ដែលត្រូវជាប្រភពលេចធ្លាយត្រឹមត្រូវម្នាក់ផងដែរ។

នៅក្នុងរូបភាពទាំងអស់នោះគឺអាចឃើញមាន OPPO Reno9, 9 Pro និង 9 Pro Plus ជាមួយនឹងការកែច្នៃការឌីហ្សាញថ្មី ជាពិសេសនៅត្រង់កន្លែងកាមេរ៉ាខាងក្រោយតែម្ដង។ លើកនេះ ស៊ុមកាមេរ៉ាខាងក្រោយ កាន់តែមានម៉ូតស្រដៀងគ្នាទៅនឹង Galaxy S21 និង S22 Series ដែលមានស៊ុមចូលគ្នាជាមួយនឹងចំហៀងទូរសព្ទដូចគ្នា។ លើសពីនេះ យើងក៏បានប្រទះឃើញថា OPPO នៅក្នុងប្រទេសចិន នឹងបំពាក់កាមេរ៉ា 2 គ្រាប់ឲ្យម៉ូឌែល Reno9 និងចំនួន 3 គ្រាប់ឲ្យម៉ូឌែល 9 Pro និង 9 Pro Plus ផងដែរ។ ចំណែកឯផ្នែកអេក្រង់ខាងមុខ ទំនងជានៅមានកាមេរ៉ាទម្លុះអេក្រង់នៅចំកណ្ដាល ប៉ុន្ដែរូបភាពបែកធ្លាយទាំងអស់នេះ គឺមិនបានបង្ហាញពីចង្កានៅខាងក្រោមនោះទេ។

គួរបញ្ជាក់ផងថា កាលពីពេលមុនៗមក OPPO ប្រចាំប្រទេសកម្ពុជា ធ្លាប់ដាក់លក់ត្រកូល Reno Series ជាមួយម៉ូឌែលខុសគ្នាពីប្រទេសចិន ដូច្នេះចំពោះត្រកូល Reno9 Series លើកនេះ ក៏អាចខុសគ្នាដដែល នៅពេលមកដល់ប្រទេសយើង។ ចំពោះលក្ខណៈសម្បត្តិវិញ នឹងអាចដឹងបានច្បាស់ នៅចុងខែវិច្ឆិកា 2022 នេះហើយ។

ប្រភព ៖ Evan Blass
អត្ថបទទាក់ទង