ទាំងអស់នេះទំនងជាលក្ខណៈសម្បត្តិកាមេរ៉ារបស់ OnePlus 11
ដោយ​ ៖ ឡេង | 3 សប្ដាហ៍មុន SHARE

 

OnePlus 11 ត្រូវបានគេរាយការណ៍មកថា នឹងអាចត្រូវបានប្រកាសចេញជាផ្លូវការ នៅអំឡុងពេលចុងខែវិច្ឆិកានេះ ឬក៏ដើមខែធ្នូ 2022 ខាងមុខនេះ។ ដោយឈានមកដលពេលនេះ ក្រុមការងារយើងក៏ទទួលបានដំណឹងថា OnePlus 11 អាចមានកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ដូចគ្នាទៅនឹង OPPO Find N2 ស៊េរីថ្មី ដែលគ្រោងចេញនៅពេលខាងមុខនេះដែរ។

ចំពោះកាមេរ៉ាក្រោយសរុបទាំង 3 គ្រាប់នោះគឺទំនងជារួមមានដូចជា លេនគោល 50MP Sony IMX890 + លេនទូលាយ Ultra-Wide 48MP IMX581 និងលេន Telephoto 32MP IMX709 អាច Zoom បាន 2x ផងដែរ។ ជាការពិតណាស់ កាមេរ៉ារបស់ OnePlus 11 និង OPPO Find N2 ក៏នឹងត្រូវបានបន្ដសហការជាមួយ Hasselblad ដដែល។

ចំណែកឯផ្នែកកម្លាំងម៉ាស៊ីនវិញ OnePlus 11 ត្រូវបានរាយការណ៍មកថា នឹងប្រើប្រាស់បន្ទះឈីប Snapdragon 8 Gen 2 ជាមួយជម្រើស RAM រហូតដល់ 16GB និងជម្រើសទំហំផ្ទុក 256GB ក៏ដូចជាបំពាក់បន្ទះអេក្រង់ AMOLED ទំហំ 6.7” QHD+ 120Hz ជាមួយកាមេរ៉ា Selfie ទម្លុះនៅចំហៀងខាងឆ្វេងទំហំ 16MP ជាដើម។

លើសពីនេះ គេក៏រំពឹងទុកថា OnePlus 11 នឹងមានថាមពលថ្មទំហំ 5,000mAh ជាមួយបច្ចេកវិទ្យាបញ្ចូលថ្មលឿន 100W តាមរយៈខ្សែ។ ដោយឡែក ទៅលើការឌីហ្សាញវិញ គឺអាចផ្លាស់ប្ដូរទៅស៊ុមរាងមូល ដូចបានដាក់បង្ហាញនៅលើរូបភាព ជាមួយអត្ថបទនេះស្រាប់។

ប្រភព ៖ Digital Chat Station
អត្ថបទទាក់ទង