Apple បញ្ជាក់ប្រាប់ជាផ្លូវការហើយថា iPhone នឹងប្ដូរទៅប្រើរន្ធ USB C នៅពេលខាងមុខនេះពិតមែន
ដោយ​ ៖ ឡេង | មួយខែមុន SHARE

 

ទីបំផុត Apple បានសម្រេចចិត្តផ្លាស់ប្ដូររន្ធបញ្ចូលថ្ម ចេញពីរន្ធ Lightning ទៅកាន់រន្ធ USB C ជាផ្លូវការ សម្រាប់ម៉ូឌែល iPhone ស៊េរីក្រោយៗ នាពេលអនាគត។ លោក Greg Joswiak ដែលត្រូវជាប្រធានគ្រប់គ្រងផ្នែកទីផ្សារប្រចាំ Apple បាននិយាយប្រាប់ទៅកាន់ ក្រុមសារព័ត៌មាន The Wall Street Journal កាលពីពេលថ្មីៗនេះ។

ស្របនឹងពេលធ្វើកិច្ចសម្ភាសន៍នោះ លោក Greg Joswiak បានឆ្លើយទៅកាន់សំនួរសំខាន់មួយនោះថា “ក្រុមហ៊ុន Apple ត្រូវតែធ្វើតាម” បន្ទាប់ពីសមាជិកសហភាពអឺរ៉ុប បានផ្តល់ការអនុម័តចុងក្រោយ ចំពោះច្បាប់ថ្មី ដែលតម្រូវឲ្យប្រើរន្ធ USB C គ្រប់ឧបករណ៍អេឡិចត្រូនិកទាំងអស់ ចាប់ពីឆ្នាំ 2024 តទៅ។ ជាការពិតណាស់ គាត់មិនបានប្រាប់ថា នឹងចាប់ផ្ដើមប្រើពីម៉ូឌែល iPhone ស៊េរីប៉ុន្មានទៅនោះទេ ប៉ុន្ដែបើតាមរបាយការណ៍ពីមុនមក បានលើកឡើងមកថា Apple នឹងចាប់ផ្ដើមពីម៉ូឌែល iPhone 15 Series តទៅហើយ។

កាលពីមុនមក គ្រាន់តែជាការស្មានប៉ុណ្ណោះ ដោយឡែកលើកនេះ លោក Greg Joswiak បានបង្ហើបឲ្យដឹងមុនជាផ្លូវការហើយ។ ក្រៅពីម៉ូឌែល iPhone ស៊េរីថ្មីៗរួច យើងក៏នឹងឃើញមានផលិតផលផ្សេងៗទៀតដូចជា AirPods ជំនាន់ក្រោយៗ ក៏នឹងប្ដូរទៅប្រើប្រាស់រន្ធ USB C ដូចគ្នាដែរ។

ប្រភព ៖ ាWSJ
អត្ថបទទាក់ទង