Asus ROG Phone 6D Ultimate បានឈរលើតារាងកំពូល AnTuTu ប្រចាំខែកញ្ញា 2022
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

បន្ទាប់ពីបានឈានចូលខែតុលាភ្លាម AnTuTu ក៏បានចែករំលែកលទ្ធផលប្រចាំខែកញ្ញា 2022 មកហើយ ដោយរកឃើញស្មាតហ្វូនទទួលបានចំណាត់ថ្នាក់លេខ 1 លើតារាងកំពូលតែម្ដង។ ស្មាតហ្វូនដែលមានពិន្ទុខ្ពស់ជាងគេនៅលើ AnTuTu ប្រចាំខែកញ្ញា 2022 ត្រូវបានទៅលើម៉ូឌែល Asus ROG Phone 6D Ultimate ផងដែរ។

Asus ROG Phone 6D Ultimate ទទួលបានចំនួន 1,123,036 ពិន្ទុខ្ពស់ជាងគេ ហើយក៏ជាស្មាតហ្វូនតែមួយកត់លើតារាងកំពូលទាំង 10 ដែលមិនបានប្រើប្រាស់ឈីប Snapdragon 8+ Gen 1 របស់ Qualcomm នោះទេ។ ដោយឡែក Asus ROG Phone 6D Ultimate ប្រើប្រាស់ឈីប MediaTek Dimensity 9000+ ជាមួយជម្រើសរ៉េម 16GB និងមានទំហំផ្ទុក 512GB ថែមទៀតផង។ បន្ទាប់ពីនេះទៀត ចំណាត់ថ្នាក់លេខ 2 គឺបានទៅលើម៉ូឌែល OnePlus Ace Pro ជាមួយចំនួន 1,111,200 ពិន្ទុ និងចំណាត់ថ្នាក់លេខ 3 បានទៅលើ iQOO 10 Pro ជាមួយចំនួន 1,091,058 ពិន្ទុ។

ទូរសព្ទលំដាប់កំពូលទាំង 10 នៅលើតារាង AnTuTu ប្រចាំខែកញ្ញា ឆ្នាំ 2022

ទូរសព្ទលំដាប់ខ្ពស់ទាំង 10 នៅលើតារាង AnTuTu ប្រចាំខែកញ្ញា ឆ្នាំ 2022

ទូរសព្ទលំដាប់មធ្យមទាំង 10 នៅលើតារាង AnTuTu ប្រចាំខែកញ្ញា ឆ្នាំ 2022

អ៊ីចឹង នៅក្នុងចំណោមតារាងកំពូលទាំងអស់នេះ តើមានប្រទះឃើញវត្តមានស្មាតហ្វូន របស់ប្រិយមិត្តអ្នកអានដែរឬក៏អត់ទេ?

ប្រភព ៖ AnTuTu
អត្ថបទទាក់ទង