ឯកសារសម្រាប់ Jailbreak ម៉ាស៊ីនហ្គេម PlayStation 5 ត្រូវបានបញ្ចេញមកហើយ
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

ទីបំផុត SpecterDev ដែលជាអ្នកជំនាញខាងផ្នែកកូដម្នាក់ បានបញ្ចេញឯកសារ Hack សម្រាប់ IPV6 Kernel និង Webkit ដើម្បីធ្វើការ Jailbreak ម៉ាស៊ីនហ្គេម PS5 តែម្ដង។ លើកនេះគឺមានអ្នកអាចធ្វើបានសម្រេច មិនថា PlayStation 5 ប្រភេទដាក់ឌីស ឬក៏ប្រភេទឌីជីចលនោះឡើយ។

គួរបញ្ជាក់មុនផងថា នេះគ្រាន់ជាដំណាក់កាលដំបូងៗប៉ុណ្ណោះ ព្រោះតែ SpecterDev បាននិយាយប្រាប់ថា កូដទាំងអស់នោះនៅមិនទាន់មានស្ថេរភាព 100% នៅឡើយទេ ប៉ុន្ដែវាជាការអភិវឌ្ឍន៍ដ៏ល្អ សម្រាប់ពេលអនាគតថែមទៀត។ សម្រាប់ការ Jailbreak នេះផងដែរ គឺអាចធ្វើបាននៅលើម៉ាស៊ីន PS5 ជំនាន់ 4.03 ចុះក្រោម ដែលត្រូវបាន Sony បញ្ចេញឲ្យអាប់ដេតតាំងពីអំឡុងខែតុលា ឆ្នាំ 2021 កន្លងទៅ។ នាពេលបច្ចុប្បន្ននេះ ការ Jailbreak ម៉ាស៊ីន PS5 តាមរបៀបបែបនេះ នៅមិនទាន់អាចធ្វើបានងាយៗនៅឡើយទេ ​ដោយអ្នកទាំងអស់គ្នា អាចចូលទៅកាន់វេបសាយដើម នៅខាងក្រោមនេះបាន។

សូមចុចត្រង់នេះ

នេះពិតជាដំណឹងល្អមែនទែន សម្រាប់អ្នកកំពុងរង់ចាំការ Jailbreak នៅលើម៉ាស៊ីន PS5 ពីព្រោះយើងអាចមានសង្ឃឹមថា ការ Jailbreak នឹងអាចកាន់តែងាយស្រួល នៅក្នុងពេលខាងមុខទៀតមិនខាន។

ប្រភព ៖ SpecterDev
អត្ថបទទាក់ទង