លក្ខណៈសម្បត្តិលម្អិតរបស់ Pixel 7/7 Pro ត្រូវបានបង្ហាញមុនថ្ងៃចេញជាផ្លូវការ
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

នៅថ្ងៃទី 6 ខែតុលា ឆ្នាំ 2022 ឆាប់ៗខាងមុខនេះ Google នឹងប្រកាសចេញ Pixel 7/7 Pro ជាផ្លូវការហើយ ជាមួយនឹងនាឡិកា Pixel Watch និងកាស Pixel Buds ផងដែរ។ ពេលថ្មីៗនេះ រូបភាពដាក់បង្ហាញពីលក្ខណៈសម្បត្តិលម្អិតរបស់ Pixel 7 Series ក៏ត្រូវបានលេចធ្លាយ ដើម្បីឲ្យបានដឹងមុនរួចជាស្រេច។

Google Pixel 7 Pro គ្រោងនឹងមានបន្ទះអេក្រង់ 6.7” 120Hz LTPO QHD+ រីឯ Pixel 7 មានអេក្រង់ 6.3” 90Hz FHD+ ជាមួយនឹងឈីប Google Tensor G2 + ឈីបសុវត្ថិភាព Titan M2, ជម្រើសទំហំផ្ទុក 128GB/256GB, ជម្រើសរ៉េម 12GB សម្រាប់ 7 Pro និងរ៉េម 8GB សម្រាប់ 7 ធម្មតា, អាវការពារទឹក IP68 ក៏ដូចជាបច្ចេកវិទ្យាសេ្កនម្រាមដៃ និងស្កេនមុខ។ ចំពោះរូបភាពលេចធ្លាយថ្មីនេះ មិនបានបង្ហាញពីទំហំថាមពលថ្មនោះទេ គ្រាន់តែបញ្ជាក់ថា Pixel 7/7 Pro នឹងអាចប្រើបានលើសពី 1 ថ្ងៃ ហើយមានបច្ចេកវិទ្យាសាកថ្មល្បឿនលឿន ទាំងតាមរយៈខ្សែ និងឥតខ្សែ។

ក្រៅពីនេះ ទូរសព្ទទាំង 2 ម៉ូឌែលទំនងនឹងទទួលបាន កាមេរ៉ាមុខទំហំ 10.8MP និងមានកាមេរ៉ាក្រោយចំនួន 3 គ្រាប់សម្រាប់ 7 Pro រួមមានលេនគោល 50MP, លេន Ultra-Wide 12MP និងលេន Telephoto ទំហំ 48MP អាចពង្រីក Zoom បែប Optical បាន 5x តែម្ដង។ ដោយឡែក Pixel 7 ធម្មតា គឺមានតែចំនួន 2 គ្រាប់ប៉ុណ្ណោះ ដោយដកលេន Telephoto មួយចេញ។

ប្រសិនបើប្រិយមិត្តមានចំណាប់អារម្មណ៍លើ Pixel 7 និង 7 Pro កុំភ្លេចរង់ចាំតាមដានទស្សនាព្រឹត្តិការណ៍ #MadebyGoogle តាមរយៈឆានែល YouTube របស់ Google នៅថ្ងៃទី 6 ខែតុលា ឆ្នាំ 2022 ដែលចាប់ផ្ដើមពីវេលាម៉ោង 9:00PM យប់តទៅ នៅក្នុងប្រទេសយើង។

ប្រភព ៖ Google
អត្ថបទទាក់ទង