Samsung និង Intel ដាក់បង្ហាញពីអេក្រង់ហូតចេញចូលបាន សម្រាប់បំពាក់លើកុំព្យូទ័រជំនាន់ក្រោយ
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

ទោះបីជាបន្ទះអេក្រង់បត់ នៅមិនទាន់ប្រើប្រាស់បានទូលំទូលាយ យ៉ាងណាក៏ដោយ ប៉ុន្ដែពេលថ្មីៗនេះ Samsung និង Intel បានប្រកាសជាផ្លូវការថា បន្ទះអេក្រង់ដែលអាចហូតចេញចូលបាន កំពុងតែត្រៀមខ្លួនយកទៅ បំពាក់នៅលើកុំព្យូទ័រជំនាន់ក្រោយៗហើយ។

នាព្រឹត្តិការណ៍ Intel’s Innovation Keynote កាលពីពេលថ្មីៗនេះ លោក JS Choi ត្រូវជា CEO ប្រចាំ Samsung Display បានប្រកាសចេញនូវ បន្ទះអេក្រង់ទំហំ 13 អ៊ីញ ដែលអាចហូតចេញបានដល់ 17 អ៊ីញ សម្រាប់កុំព្យូទ័រ PC ជំនាន់ក្រោយៗទាំងអស់។ ហេតុដូច្នេះហើយ អ្នកប្រើប្រាស់កាន់តែងាយស្រួល នៅក្នុងការនាំយកកុំព្យូទ័រយួរដៃទំហំធំៗតាមខ្លួន ដោយអាចប្រើដៃដកហូតចេញអេក្រង់ធំបានភ្លាមៗតែម្ដង។

គួរបញ្ជាក់ផងថា សម្រាប់ឧបករណ៍យកមកបង្ហាញពេលនេះ គ្រាន់តែជាឧបករណ៍គំរូប៉ុណ្ណោះ Prototype ហើយ Intel បានបន្ថែមទៀតថា ពួកគេនឹងផ្ដល់ជូន Software ពិសេស ដែលអាចដំណើរការបានរលូន ជាមួយអេក្រង់ហូតចេញចូលនេះ ក៏ដូចជាកាន់តែងាយស្រួលតភ្ជាប់ជាមួយស្មានហ្វូនគ្រប់ប្រភេទ បូករួមទាំងប្រព័ន្ធ iOS ថែមទៀតផង។

ស្របនឹងពេលក្រុមហ៊ុនជាច្រើន រួមទាំងក្រុមហ៊ុន Samsung កំពុងពង្រឹងលើបន្ទះអេក្រង់បត់ ដោយឡែកពេលនេះ ក៏បានចាប់ផ្ដើមទៅចាប់យក ផ្នែកបន្ទះអេក្រង់ហូតមួយទៀតបាត់ហើយ។ កាលពីមុនៗមក យើងធ្លាប់មាន LG និង OPPO បញ្ចេញឧបករណ៍ហូតពន្លាអេក្រង់សម្រាប់ស្មាតហ្វូន ដោយលើកនេះ Samsung កំពុងចង់ផ្ដោតលើឧបករណ៍អេក្រង់ធំៗ ដូចជាប្រភេទកុំព្យូទ័រវិញ។

ប្រភព ៖ Samsung & Intel
អត្ថបទទាក់ទង