កម្មវិធីថ្មីនេះនាំយកមុខងារ Dynamic Island មកកាន់ Android ដោយឥតគិតថ្លៃ
ដោយ​ ៖ ឡេង | 2 សប្ដាហ៍មុន SHARE

 

កាលពីពេល Apple ប្រកាសចេញ iPhone 14 Series គឺមានអ្នកចាប់អារម្មណ៍ច្រើនមែនទែន ទោះបីជារូបរាងខាងក្រៅ មិនសូវជាខុសគ្នាច្រើន យ៉ាងណាក៏ដោយ។ អ្វីដែលធ្វើឲ្យមនុស្សភាគច្រើនចង់ដឹងនោះគឺ មុខងារ Dynamic Island ដែលដំណើរការស្របគ្នាជាមួយនឹង កាមេរ៉ាទម្លុះអេក្រង់របស់ iPhone 14 Pro និង 14 Pro Max តែម្ដង។ រហូតមកដល់ពេលថ្មីៗនេះ ក៏មានកម្មវិធីថ្មីមួយ ដាក់ឲ្យទាញយកដោយឥតគិតថ្លៃ ដោយផ្ដល់ជូនមុខងារ Dynamic Island ឲ្យអ្នកប្រើប្រាស់ Android បានសាកល្បងប្រើដែរ។

កម្មវិធីថ្មីមួយនេះមានឈ្មោះហៅថា dynamicSpot - Multitasking នៅលើ Google Play Store ដែលត្រូវបានបង្កើតឡើងដោយ Jawomo ជាអ្នក Developer ម្នាក់។ គួរបញ្ជាក់ផងថា កម្មវិធីមួយនេះមិនអាចធ្វើបានគ្រប់មុខងារទាំងអស់ ដែលមាននៅលើមុខងារ Dynamic Island នោះទេ ដោយគ្រាន់តែទុកសម្រាប់បង្ហាញសារដំណឹង ក៏ដូចជាបញ្ជាចាក់ចម្រៀងប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ក៏ត្រូវដឹងបន្ថែមទៀតថា កម្មវិធីមួយនេះស្ថិតនៅក្នុងជំនាន់សាកល្បង Beta ដូច្នេះមុខងារថ្មីៗផ្សេងៗទៀត អាចនឹងមានវត្តមានដូចគ្នា។

ដើម្បីចូលទៅទាញយកកម្មវិធី dynamicSpot - Multitasking សូមចុចទីនេះ

កាន់តែពិសេសទៀតនោះ កម្មវិធីនេះគឺមិនមានផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មឡើយ ហើយក៏មិនប្រើប្រាស់អ៊ីនធើណេត ឬក៏យកទិន្នន័យរបស់អ្នកប្រើប្រាស់នោះដែរ។

ប្រភព ៖ Jawomo
អត្ថបទទាក់ទង