ក្រុមហ៊ុនបង្កើតហ្គេមចោរលួចឡាន GTA 6 កំពុងចាប់ផ្ដើមលុបវីដេអូលេចធ្លាយទាំងអស់
ដោយ​ ៖ ឡេង | 2 សប្ដាហ៍មុន SHARE

 

កាលពីពេលថ្មីៗនេះ វីដេអូ Gameplay ដែលមើលទៅដូចជា កំពុងស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ ត្រូវបានប្លែកធ្លាយពេញអ៊ីនធើណេត និងទទួលបានចំណាប់អារម្មណ៍ច្រើនមែនទែន។ យ៉ាងណាក៏ដោយ ការលេចធ្លាយទ្រង់ទ្រាយធំលើកនេះ អាចនឹងប៉ះពាល់ដល់ទាំងអ្នកកំពុងរង់ចាំលេង និងក្រុមហ៊ុនបង្កើតហ្គេមខ្នាតធំមួយនេះ ថែមទៀតផង។

Take-Two Interactive ជាក្រុមហ៊ុនទទួលខុសត្រូវ លើការបង្កើតហ្គេមចោរលួចឡាន តាំងពីវគ្គដំបូងមកម្ល៉េះ ហើយកំពុងតែធ្វើការតាមដាន និងចាប់ផ្ដើមធ្វើការលុប រៀងរាល់វីដេអូលេចធ្លាយទាំងអស់នោះចោល។ ហេតុដូច្នេះហើយ នេះក៏អាចមានន័យថា វីដេអូលេចធ្លាយទាំងអស់នោះ ពិតជាទាក់ទាងទៅនឹង GTA 6 ហើយ។ គួរបញ្ជាក់ផងថា វីដេអូលេចធ្លាយទាំងអស់នោះ ហាក់បីដូចជាត្រូវបានថតទុកតាំងពីអំឡុងឆ្នាំ 2021 និងមិនទាន់រៀបចំរួចរាល់ ដើម្បីបង្ហាញជាសាធារណៈឡើយ។

បើយោងតាមដំណឹងលេចធ្លាយពីមុន បានលើកឡើងមកថា GTA 6 ត្រូវបានចាប់ផ្ដើមបង្កើតតាំងពីឆ្នាំ 2014 មក ហើយអាចនឹងរួចរាល់នៅអំឡុងឆ្នាំ 2024 ឬ 2025 ខាងមុខនេះ។ ដោយឡែក ព្រោះតែមានការលេចធ្លាយធំបែបនេះ ក៏មានអ្នកវិភាគនិយាយថា GTA 6 អាចនឹងត្រូវពន្យាពេល ក៏អាចបង្ខំឲ្យក្រុមហ៊ុន Take-Two ក៏ដូចជា Rockstar Games ធ្វើការពន្យាពេលប្រកាសចេញ GTA 6 កាន់តែយូរបន្ថែមទៀតមិនខាន។

ប្រភព ៖ Take-Two Interactive
អត្ថបទទាក់ទង