Galaxy Z Fold4 និង Galaxy Z Flip4 ជាដៃគូថតរូបបានស្អាត សម្រាប់អ្នកប្រើប្រាស់គ្រប់រូប
ដោយ​ ៖ ប្រណិត | 2 សប្ដាហ៍មុន SHARE

 

ពេលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold និង Galaxy Z Flip បានចេញជំនាន់ទី 3 មាននាមជាស្មាតហ្វូនអេក្រង់បត់ដ៏ល្អរួចទៅហើយ ប៉ុន្តែដល់ពេលចេញ Galaxy Z Fold4 និង Galaxy Z Flip4 ក្នុងជំនាន់ថ្មីនេះទៀត វាពិតជាមានសមត្ថភាពខ្លាំង និងអាចផលិតរូបភាព កាន់តែប្រសើរមួយកម្រិតទៀត។ នាមជាកំពូលស្មាតហ្វូនអេក្រង់បត់ Z Fold4 និង Z Flip4 នឹងអាចបំពេញតម្រូវការ របស់អតិថិជនទាំងអស់ និងធ្វើយ៉ាងណាផលិតចេញបាននូវស្មាតហ្វូនដ៏ល្អប្រណិត សម្រាប់អតិថិជនរបស់ខ្លួន។ ចង់ដឹងទេ ថាតើកាមេរ៉ារបស់ Galaxy Z Fold4 និង Galaxy Z Flip4 ដាំត្រូវចំបេះដូង អ្នកប្រើប្រាស់កម្រិតណា? 

* Galaxy Z Fold4

ទម្រង់ដដែលតែខ្លាំងជាងមុន កាមេរ៉ាគោល (Wide Camera) រហូតដល់ 50MP ថតបានច្បាស់ដាច់ស្អាតល្អ និងការថតឆ្ងាយ (Telephoto) 10MP ក៏ទទួលបានគុណភាពរូបភាពបានស្អាត ទាំងពណ៌ និងពន្លឺ។ បន្ថែមពីនេះទៅទៀត ជាមួយការបំពាក់បច្ចេកវិទ្យាចុងក្រោយនៃបន្ទះឈីបថ្មី និងប្រព័ន្ធសេនស័រចុងក្រោយ អាចផលិតរូបភាពចេញមកបានច្បាស់ ម៉ត់ល្អទាំងថតរូប និងវីដេអូ គ្រប់កាលៈទេសៈនៃពន្លឺ (មិនថាថ្ងៃ ឬ យប់), រីឯការរក្សាលំនឹងថតវិញ គឺបានស្មើស្អាតល្អ និងគណនាប្លង់ បានយ៉ាងត្រឹមត្រូវទៀតផង។ 

* Galaxy Z Flip4

វាជាទូរសព្ទ Selfie ដ៏ល្អមួយក្នុងពេលបច្ចុប្បន្ន ដែលអាចទាក់ទាញចិត្តមិត្តនារីៗ ឲ្យលង់ មិនតិចអ្នកទេ។ កាមេរ៉ាទំហំ 12MP បំពាក់នូវសេនស័រថ្មីចុងក្រោយបំផុត មានទំហំ 1.8µm ធំជាងមុន អាចផលិតរូបភាព និងវីដេអូ បានច្បាស់ល្អ ផ្ដល់នូវទឹកពណ៌និងពន្លឺ បានដិតច្បាស់ជាងមុន។ បើនិយាយពីការ Selfie វិញ យើងអាចថតរូបជុំគ្នា ដោយមិនបាច់ប្រើ Tripod មកជំនួយនោះទេ ជាមួយ Flexcam លោកអ្នកអាចថតបានគ្រប់ទម្រង់ គ្រប់ស្ទាយបានយ៉ាងងាយស្រួល។ 

មិនមែនមានត្រឹមប៉ុណ្ណឹងនោះទេ នៅមានលក្ខណៈពិសេសជាច្រើនទៀត ដែលធ្វើឲ្យកំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold4 និង Galaxy Z Flip4 អង្រួនបេះដូងអ្នកប្រើប្រាស់ ស្មាតហ្វូនអេក្រង់បត់ ប្រចាំឆ្នាំ 2022 នេះ។

បន្ថែមលើសពីនេះទៀត លោកអ្នកនឹងទទួលបានកាដូភ្លាមៗរាល់ការទិញ Galaxy Z Fold4 និង Galaxy Z Flip4 ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 31 តុលា 2022 ដែលមានដូចជា៖ 

- ការបង់រំលស់ជាមួយធនាគារ AEON នឹងទទួលបានការផ្ដល់ជូនអត្រាការប្រាក់ 0% ក្នុងរយៈពេល 9 ខែ  

- ទទួលបានប័ណ្ណទូទាត់ ដែលមានសាច់ប្រាក់ 80$ (Gift Voucher 80$) រាល់ការជាវ Galaxy Z Fold4 និងប័ណ្ណទូទាត់មានសាច់ប្រាក់ 50$ រាល់ការជាវ Galaxy Z Flip4 សម្រាប់ការទិញនាឡិកា Watch5 series 

- ទទួលបានស៊ីមស្មាតលេខពិសេស ជាមួយគម្រោងអ៊ីនធឺណេត 4GB រយៈពេល 12 ខែ!  

- បញ្ចុះតម្លៃលើការប្តូរអេក្រង់ថ្មីរយៈពេល 1 ឆ្នាំ (គិតចាប់ពីថ្ងៃទិញ) 

- Battery Pack ទំហំ10,000mAh 

- Note package (ស្រោមទូរសព្ទជាមួយប៊ិច និងឆ្នាំងសាក) សម្រាប់ Galaxy Z Fold4 

- Flap leather Cover ស្រោមទូរសព្ទស្បែក សម្រាប់ Galaxy Z Flip4 

ហើយសម្រាប់អតិថិជនដែលបានធ្វើការទិញនៅ K-Mall , ChipMong SenSok, Exchaange Square, Monivong, KLDs និង សាមសុង Service Center និងទទួលបាន Protection Film បន្ថែមលើប្រូម៉ូសិន ដែលមានស្រាប់នោះទៀត។ 

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកសាកសួរនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ដោយផ្ទាល់ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនង ទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាម រយៈទូរសព្ទលេខ៖ 1800-20 32 32!

ប្រភព ៖ Samsung Cambodia
អត្ថបទទាក់ទង