Sony SRS-XG300 និង SRS-XE200 ជា Speaker មានរាងស្រស់ស្អាតនិងពិសេសសម្រាប់គ្រប់ការកម្សាន្តរបស់អ្នក
ដោយ​ ៖ ប្រណិត | 2 សប្ដាហ៍មុន SHARE

 

តម្រូវការឧបករណ៍បំពងសម្លេងឬយើងតែងហៅថា Speaker នោះ កំពុងមានប្រជាប្រិយភាពខ្លាំងគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងនោះយើងឃើញថា ពពួក Speaker ដែលងាយស្រួលយកតាមខ្លួន ទទួលបានការគាំទ្រច្រើនជាងគេ ពីសំណាក់អ្នកប្រើប្រាស់។ នៅថ្ងៃនេះ យើងមាន Speaker Sony ស៊េរីថ្មីចំនួនពីរម៉ូឌែល ជាម៉ាកសញ្ញាល្បីខាងឧបករណ៍សម្លេង របស់ប្រទេសជប៉ុន ដូចអ្នកទាំងអស់គ្នាធ្លាប់បានដឹង និងប្រើប្រាស់ នោះគឺ Sony XRS-XG300 និង SRS-XE200។ ចង់ដឹងថា វាមានលក្ខណៈពិសេសត្រង់ណាខ្លះនោះ អាចតាមដានបន្តបាន។

SONY SRS-XG300: វាជាប្រភេទ Speaker យកតាមខ្លួនបានខ្នាតកណ្តាល វាមានទម្ងន់ល្មមងាយស្រួល ក្នុងការយកទៅណាមកណាបាន។ Speaker នេះបញ្ចេញសម្លេងបានខ្លាំង មានបាសបុកធ្ងន់ល្អ បន្ថែមជាមួយភ្លើង LED លោតស៊ីគ្នា ជាមួយសម្លេងយ៉ាងស្រស់ស្អាតទៀតផង។ ខាងក្រោមនេះជាលក្ខណៈសម្បត្តិបន្ថែមរបស់ SRS-XG300:

- ទម្ងន់ 3 គីឡូក្រាម

- ប្រើប្រាស់ Bluetooth ជំនាន់ 5.2 ភ្ជាប់បានឆ្ងាយនិងមិនរអាក់រអួល

- សាកថ្មមួយពេញប្រើបាន 25 ម៉ោង និងសាកថ្ម 10​ នាទីអាចប្រើបានដល់ 70 នាទី

- មានមុខងារជំនួយថ្ម ជួយឲ្យអាយុកាលថ្មប្រើបានយូរ

- មានអាវក្រោះការពារទឹកកម្រិត ​IP67

- ងាយស្រួលប្រើប្រាស់ជាមួយកម្មវិធី Fiestable និង Music Center របស់សូនីផ្ទាល់

- មានដងកាន់ ងាយស្រួលក្នុងការលើកបំលាស់ទី

- តម្លៃ 299​ ដុល្លារ

SONY SRS-XE200: វាជាប្រភេទ Speaker យកតាមខ្លួនបានខ្នាតតូច កាន់តែងាយស្រួល ក្នុងការយកទៅតាមខ្លួនបាន។ Speaker នេះ មានរូបរាងស្អាតទាក់ទាញ និងអាចបញ្ចេញសម្លេងបានច្បាស់ល្អបែប Line-Shape Diffuser​ ជាមុខងារធ្វើឲ្យសម្លេងកាន់តែលឺបានឆ្ងាយល្អ នៅពេលយើងនៅពីខាងមុខ Speaker។ ខាងក្រោមនេះជាលក្ខណៈសម្បត្តិបន្ថែមរបស់ SRS-XE200:

- ទម្ងន់ 800 ក្រាម

- ប្រើប្រាស់ Bluetooth ជំនាន់ 5.2 ភ្ជាប់បានឆ្ងាយនិងមិនរអាក់រអួល

- សាកថ្មមួយពេញប្រើបាន 16 ម៉ោង និងសាកថ្ម 10​ នាទីអាចប្រើបានដល់ 70 នាទី

- ប្រើប្រាស់​ USB-C

- មានមុខងារជំនួយថ្ម ជួយឲ្យអាយុកាលថ្មប្រើបានយូរ

- មានអាវក្រោះការពារទឹកកម្រិត ​IP67

- ងាយស្រួលប្រើប្រាស់ជាមួយកម្មវិធី Fiestable និង Music Center របស់សូនីផ្ទាល់

- មានខ្សែកាន់ ងាយស្រួលក្នុងការបំលាស់ទី

- តម្លៃ 129​ ដុល្លារ

សរុបមកទាំងពីរម៉ូឌែលនេះ ជា Speaker ជំនាន់ថ្មីទើបមានដាក់លក់នៅហាង តាមម៉ល។ វាជាប្រភេទ Speaker យកតាមខ្លួនបាន ជាមួយរូបរាងស្រស់ស្អាត និងមានគុណភាពសម្លេងកម្រិតល្អមួយ។ ប្រសិនបើអ្នកទាំងអស់គ្នា កំពុងតែស្វែងរក Speaker សម្រាប់ការកម្សាន្តនានា ជាពិសេសសម្រាប់ថ្ងៃឈប់សម្រាក ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ អាចពិចារណាពួកវាបាន។ ដូចរាល់ដង អ្នកទាំងអស់គ្នាអាចមកមើលផ្ទាល់ តេស្តផ្ទាល់ និងទិញផ្ទាល់ឬអនឡាញនៅ តាមម៉ល ក្នុងពេលឥឡូវនេះបាន ឬក៏អាចរកទិញនៅហាង សុខលី ក៏បានដែរ។ ដោយម៉ូឌែលខ្នាតកណ្តាល SRS-XG300 មានតម្លៃ 299 ដុល្លារនិងម៉ូឌែលតូច SRS-XE200 មានតម្លៃ 129 ដុល្លារ។

ប្រភព ៖ SONY
អត្ថបទទាក់ទង