LG សម្រេចបានជោគជ័យថ្មី ទៅលើការអភិវឌ្ឍន៍ប្រព័ន្ធ 6G
ដោយ​ ៖ ឡេង | 2 សប្ដាហ៍មុន SHARE

 

កាលពីពេលថ្មីៗនេះ LG អាចសម្រេចបានការបញ្ជូន និងការទទួលយកទិន្នន័យប្រព័ន្ធ 6G Terahertz (THz) នៅក្នុងចម្ងាយរវាង 320 ម៉ែត្រពីគ្នា នៅទីតាំងខាងក្រៅ។ ការតេស្ដបានជោគជ័យនេះ ត្រូវបានធ្វើឡើងឲ្យក្នុងវិទ្យាស្ថាន Fraunhofer Heinrich Hertz (HHI) នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់។

ប្រព័ន្ធ 6G ត្រូវបានគេរំពឹងទុកថា នឹងមានល្បឿនលឿនជាងមុនរហូតដល់ 50 ដង ក៏ដូចជាឆ្លើយតបបានកាន់តែលឿនជាងមុន 10 ដង និងមានស្ថេរភាពជាងមុនដូចគ្នា បើប្រៀបធៀបទៅនឹងប្រព័ន្ធ 5G ដែលមិនទាន់ធំទូលាយផង។ ដើម្បីសម្រេចបានជោគជ័យលើកនេះ ក្រុមហ៊ុន LG និងដៃគូរសហការរបស់ខ្លួន បានបង្កើតឧបករណ៍បញ្ចូនរលកសញ្ញាប្រភេទ 20dBm ទុកសម្រាប់បញ្ចូនទិន្នន័យ និងប្រើប្រាស់ឧបករណ៍ទទួលរលកសញ្ញាមួយទៀត ដែលអាចជួយពង្រឹងលើសេវាទទួលបានមក។ នាពេលខាងមុខទៀត LG នឹងគ្រោងសម្រេចបាន ការល្បឿនផ្ទេរ 1TB ក្នុងមួយវិនាទី មិនតែនៅកន្លែងបើកទូលាយខាងក្រៅនោះទេ ថែមទាំងនៅកន្លែងខាងក្នុងថែមទៀតផង ដូចជានៅក្នុងអាគារ ឬនៅក្នុងផ្ទះជាដើម។

ជាការពិតណាស់ បច្ចេកវិទ្យា 6G នឹងមិនទាន់មានជាសាធារណៈ នៅក្នុងពេលឆាប់ៗនេះឡើយ ដោយគម្រោងចាប់ផ្ដើមប្រើប្រាស់ខ្នាតតូច នឹងចាប់ផ្ដើមពីឆ្នាំ 2025 តទៅ។ ខណៈពេលដែល ការចាប់ផ្ដើមប្រើប្រាស់ លើការទំនាក់ទំនងជាសាធារណៈ នឹងអាចកើតមានឡើងនៅអំឡុងឆ្នាំ 2029 តទៅផងដែរ។

ប្រភព ៖ LG
អត្ថបទទាក់ទង