ត្រកូល V អ្នកឯកទេសថតរូបពេលរាត្រី vivo V25 Pro 5G ចេញលក់ជាផ្លូវការហើយ
ដោយ​ ៖ ប្រណិត | 3 សប្ដាហ៍មុន SHARE

 

ភាពរីកចម្រើននៃប្រទេស បានធ្វើអោយបរិបទនៃពាណិជ្ជកម្មសព្វថ្ងៃ មានភាពសម្បូរបែប ដែលបណ្តាលឲ្យមានកន្លែងកំសាន្តជាច្រើន ​បើកដំណើរការក្នុងពេលរាត្រី។ យ៉ាងណាមិញ បរិយាកាសនិងអារម្មណ៍ល្អជាច្រើន ក្នុងពេលរាត្រីនោះ បានត្រឹមកប់ទុកក្នុងការចងចាំយ៉ាងស្រពិចស្រពិល ដោយសារតែមិនសូវមានស្មាតហ្វូន មានសមត្ថភាពខ្ពស់ ក្នុងការ​ចាប់យករូបភាព ក្នុងកម្រិតស្តង់ដាបាន។ ដូចនេះហើយ V25 Pro 5G ជាអ្នកឯកទេសថតរូបពេលរាត្រី នឹងជួយលោកអ្នកកត់ត្រានូវអានុស្សាវរីយ៍ក្នុងកំរិតមួយដ៏អស្ចារ្យ។ សូម្បីតែលោក វណ្ណដា ក៏បានសរសើរទៅលើ ៣ ចំណុចសំខាន់ៗ ដែល​មានដូចជា ឯកទេសថតរូបពេលរាត្រីនៃ V25 Pro 5G ប្រព័ន្ធប្រតិបត្តិការ និងបទពិសោធន៍ប្រើប្រាស់រលូនល្អ។​  រូបភាពអាចបង្ហាញពីអារម្មណ៍ដ៏ជ្រាលជ្រៅបាន ដោយសារតែបច្ចេកវិទ្យានាំមុខគេរបស់ V25 Pro ដែលបំពាក់ជាមួយនឹងកាមេរ៉ាខាងមុខ 32MP AF មិនថាឆ្ងាយ ឬជិតអ្នកស្ថិតក្នុងការ Focus ជានិច្ច។ បន្ថែមពីនេះ វាមានកាមេរ៉ាក្រោយទំហំ 64MP OIS ultra-sensing ជាមួយសមត្ថភាពល្អៗដូចខាងក្រោម៖

- ការទប់លំនឹង OIS បានអាប់ដេតទៅលើប្រព័ន្ធទប់លំនឹង OIS + EIS កាត់បន្ថយការញ័របានយ៉ាងល្អ

- អស់បារម្ភពីបញ្ហាថត ដែលឃើញតែមុខនិងមិនឃើញទិដ្ឋភាពជុំវិញ

- Night Mode Portrait ផ្តិតរូបបានភ្លឺច្បាស់ នៅកន្លែងខ្សោយពន្លឺ ដូចជានៅពេលរាត្រី ជាមួយបច្ចេកវិទ្យា HDR 3.0 បំបាត់នូវពន្លឺចាំងផ្លាតពីប្រភេទពន្លឺភ្លើង នៅផ្ទៃក្រោយ គ្មានពន្លឺស្ញាច និងផ្តល់ពណ៌ច្បាស់ស្រស់។

- Super Night Video ថតវីដេអូបានភ្លឺ និងច្បាស់ទោះបីស្ថិតនៅកន្លែងខ្សោយពន្លឺ

- វីដេអូ 4K HDR​​ កែលម្អគុណភាពវីដេអូ ខណៈពេលដែលផ្តោតលើ Subject អស់បារម្ភពីពន្លឺផ្ទៃមុខក្រោយមិនស្មើគ្នា ពេលថតបែប vlogs។

V25 Pro ​​5G នឹងរួមដំណើរជាមួយអតិថិជនគ្រប់ពេលវេលា ​ក្នុងការរក្សាទុកអារម្មណ៍ និងការចងចាំ តាមរយៈរូបភាពដ៏ច្បាស់ល្អ គ្រប់ស្ថានភាព។

វត្ថុមានតម្លៃគឺយើងតែងតែយកជាប់ខ្លួនជានិច្ច ដូចនេះហើយជាមួយ V25 Pro 5G ​មានប្រព័ន្ធប្រតិបត្តិការដ៏ខ្លាំង និងមិនធ្វើអោយអតិថិជន មានសម្ពាធអំពីការអស់ថ្មឡើយ ជាមួយថាមពលថ្មដ៏ធំ 4830mAh (TYP) និងបំពាក់នូវបច្ចេកវិទ្យា សាកថ្មលឿន 66W មិនថាអ្នកសាកថ្ម នៅពេលកំពុងប្រើប្រាស់ឬទុកចោលទេ ប្រព័ន្ធ Smart Charging Engine របស់ V25 Pro 5G អាចជួយការពារប្រសិទ្ធភាពថ្ម និងកាត់បន្ថយកម្តៅពេលសាក ដើម្បីធានាបាន នូវអាយុកាលរបស់ថ្ម។ បន្ទះឈីប MediaTek Dimensity 1300 ជាបន្ទះឈីបជំនាន់ចុងក្រោយនេះ ក៏ត្រូវបានបំពាក់នៅលើ V25 Pro 5G ដែរ វាមានកម្រាស់ត្រឹម 6nm ធានាកម្លាំងប្រតិបត្តិការខ្លាំងក្លា និងគាំទ្រប្រព័ន្ធ Dual SIM 5G។ ជាមួយបច្ចេកវិទ្យា RAM ជំនួយជំនាន់ថ្មី 3.0 ផ្តល់ជូនអ្នកនូវ RAM ជំនួយរហូតទៅដល់ 8GB នៅពេលម៉ាស៊ីនត្រូវការ ដើម្បីផ្តល់ឲ្យអ្នក នូវបទពិសោធន៍ប្រើប្រាស់ដ៏រលូន។

ប្រព័ន្ធការពារ Privacy ថ្មីទាំងស្រុង ពីប្រព័ន្ធប្រតិបត្តិការ Funtouch OS 12 នាំប្រព័ន្ធការពារ Privacy ទៅកាន់មួយកម្រិតទៀត ជាមួយមុខងារថ្មីដូចជា៖ APP Pinning, Privacy Indicator, Approximate Location, Unlock to Turn Off The Locked Phone, Privacy Dashboard និង Hidden Album។ បទពិសោធន៍លេងហ្គេមលើស្មាតហ្វូន ត្រូវបានបំពាក់ជាមួយបន្ទះឈីប មានកម្លាំង Core ខ្លាំង អាចរត់ក្នុងល្បឿន Clock Speed ដល់ 3.0GHz គួបផ្សំជាមួយប្រព័ន្ធ Bionic Cooling ជួយឲ្យការលេងហ្គេមកាន់តែរលូនផងដែរ។ បន្ថែមពីនេះ V25 Pro 5G ក៏មានប្រើប្រាស់មុខងារ Game Boost Mode សម្រាប់បើកដំណើរការអេក្រង់ Ultra Vision 120Hz, ប្រព័ន្ធសំឡេងពេញងំ, Linear Motor និង Game Antenna Design (អង់តែនចាប់សេវ៉ា សម្រាប់លេងហ្គេម) ឲ្យអ្នកលេងហ្គេមកម្រិតធ្ងន់ៗ ជាមួយបទពិសោធន៍រូបភាព សំឡេង និងអារម្មណ៍ដ៏អស្ចារ្យ។ រួសរាន់ឡើង អតិថិជន ទាំងអស់គ្នា ដោយអាចធ្វើការរកជាវស្មាតហ្វូន V25 Pro​ 5G​ ក្នុងតម្លៃ 599$ នឹងទទួលបានកាដូ 𝐁𝐥𝐮𝐞𝐭𝐨𝐨𝐭𝐡 𝐒𝐩𝐞𝐚𝐤𝐞𝐫 ចាប់ពីថ្ងៃទី 16 ខែកញ្ញា ឆ្នាំ 2022 តទៅ នៅតាមហាងលក់ទូរសព្ទទូទាំងប្រទេស។

ប្រភព ៖ vivo Cambodia
អត្ថបទទាក់ទង