ASUS ប្រកាសចេញ Zenbook Pro 14 Duo OLED (UX8402) ជាមួយបច្ចេកវិទ្យាអេក្រង់ភ្លោះជំនាន់ថ្មីបំផុត
ដោយ​ ៖ ឡេង | 3 សប្ដាហ៍មុន SHARE

 

នេះជា ASUS Zenbook Pro 14 Duo OLED (UX8402) ដែលជាកុំព្យូទ័រយួរដៃអេក្រង់ 2 ជំនាន់ក្រោយបង្អស់ ដែលមានអេក្រង់ថាច់ស្រ្គីនខាងលើទំហំ 14.5" 2.8K 120Hz OLED ខ្នាត 16:10 និងមានការឌីហ្សាញបែបច្នៃប្រឌិត AAS Ultra Design ជាមួយអេក្រង់ថាច់ស្រ្គីនបន្ថែមនៅខាងក្រោមទំហំ 12.7" 2.8K 120 Hz ហៅថា ScreenPad Plus ថែមទៀតផង។

ASUS Zenbook Pro 14 Duo OLED ប្រើប្រាស់កម្លាំងម៉ាស៊ីនលំដាប់កំពូល ជាមួយនឹងការបំពាក់ CPU Intel® Core™ i7-12700H ជំនាន់ទី 12 និងក្រាហ្វិកកាត NVIDIA® GeForce RTX™ 3050 Ti អាចអូសកម្លាំងសរុបបានដល់ 85W TDP តែម្ដង។ ពួកវាត្រូវបានបន្ថយកម្ដៅដោយបច្ចេកវិទ្យា ASUS IceCool Plus ក៏ដូចជាអត្ថប្រយោជន៍របស់ការឌីហ្សាញបែប AAS Ultra Design ដែលលើកអេក្រង់ទី 2 ឡើងមកលើបន្ដិច ដើម្បីឲ្យចរន្ដខ្យល់ចេញចូលបានល្អ និងងាយស្រួលដល់ការមើលលើអេក្រង់ផងដែរ។

សម្រាប់ផ្នែកបន្ទះអេក្រង់នៅខាងលើវិញ Zenbook Pro 14 Duo OLED ត្រូវបានភ្ជាប់មកជាមួយអេក្រង់លំដាប់ខ្ពស់ សុទ្ធតែមានគុណភាពបង្ហាញដល់ 2.8K ជាប្រភេទ OLED HDR 16:10 និងមានគាំទ្រ Dolby Vision®, VESA DisplayHDR™ True Black 500 Certified, អាចថាច់ស្រ្គីនបាន, លើកម្រិត Refresh Rate ដល់ 120Hz/0.2ms រលូនខ្លាំង ព្រមទាំងជាអេក្រង់ PANTONE® Validated, 100% DCI-P3 Gamut អាចបង្ហាញផ្ទៃពណ៌បានត្រឹមត្រូវបំផុត និងត្រូវបានទទួលស្គាល់ដោយ TÜV Rheinland-Certified លើការការពារភ្នែកថែមទៀតផង។

ចំពោះអេក្រង់ទី 2 ហៅថា ScreenPad Plus ជំនាន់ថ្មីនៅលើនេះ គឺមានទំហំ 12.7” ហើយក៏អាចថាច់ស្រ្គីន និងអំណាយផលដល់ការគូសជាមួយនឹងប៊ិក ASUS Pen 2.0 បាន។ រៀងរាល់ពេលបើកគម្របឡើង នោះអេក្រង់ទី 2 ក៏លើកឡើងលើបន្ដិចដូចគ្នា លើកបានចំនួន 20mm ឬក៏ 12 ដឺក្រេ ដូច្នេះអ្នកប្រើប្រាស់អាចមើលឃើញ អេក្រង់ខាងក្រោមរបស់វានេះ កាន់តែងាយស្រួលថែមទៀត និងជួយដល់ចរន្ដខ្យល់ចេញចូលម៉ាស៊ីនបានដល់ខ្ទង់ 38% ដូចគ្នា។

ក្រៅពីនេះ វាក៏ត្រូវបានដំណើរការព្រមគ្នាជាមួយកម្មវិធី ScreenXpert 3 ដែលផ្ដល់ជាអត្ថប្រយោជន៍ និងជាជំនួយលើការងារ Multi-Tasking បើកប្រើកម្មវិធីច្រើននៅក្នុងពេលតែមួយ។ អ្នកប្រើប្រាស់នឹងទទួលបានមុខងារពិសេសៗដូចជា App Switcher និង App Navigator ក៏ដូចជាមុខងារ Control Panel ជំនាន់ថ្មី ដែលធ្វើឲ្យកាន់តែងាយស្រួលក្នុងការបញ្ជាកម្មវិធី Creative Apps ដូចជាការបញ្ជាពង្រីកបម្រួបទំហំ Brush Size, ដំឡើងឬទម្លាក់កម្រិត Saturation, កំណត់កម្រិតផ្ទៃ Layer Opacity និងជាច្រើនទៀត។ នាពេលបច្ចុប្បន្ននេះ Control Panel អាចដំណើរការបាននៅលើកម្មវិធី Adobe® Photoshop®, Illustrator®, Lightroom Classic®, Premiere® Pro និង After Effects® ហើយកម្មវិធីផ្សេងៗទៀត នឹងមកដល់នៅពេលខាងមុខទៀត។

ជាការពិតណាស់ ASUS Zenbook Pro 14 Duo OLED អាចបំពេញការងារ Multitasking បានល្អប្រសើរជាមួយនឹង CPU Intel Core i7-12700H ជំនាន់ទី 12 ចំនួន 14 Cores នៅក្នុងនោះ ដែលអាចមានល្បឿនខ្ពស់រហូតដល់ 5.0GHz ដើម្បីឲ្យការបើកកម្មវិធីដំណើរការបានកាន់តែលឿន។ ចំណែកឯ NVIDIA GeForce RTX 3050 Ti នៅក្នុងនោះជាប្រភេទ Studio-Grade ដែលប្រើប្រាស់ Driver ប្រភេទ NVIDIA Studio ជាជំនួយដល់ផ្នែកការងារ 3D Rendering និងកាត់តវីដេអូ។ ជាចុងក្រោយជា Zenbook Pro 14 Duo OLED ក៏មានផ្ដល់ជូនជម្រើស RAM  រហូតដល់ 16GB និងអង្គផ្ទុកទិន្នន័យ SSD ទំហំ 1 TB PCIe® 4.0 x4 បន្ថែមល្បឿនទៅឲ្យកម្លាំងម៉ាស៊ីនរបស់វា ថែមមួយកម្រិតទៀត។

តម្លៃដាក់លក់

ប្រសិនបើប្រិយមិត្តអ្នកអានមានចំណាប់អារម្មណ៍លើ Zenbook Pro 14 Duo OLED (UX8402) ស៊េរីថ្មីមួយនេះ គឺអាចរកទិញបាននៅតាមហាងកុំព្យូទ័រ ដែលជាតំណាងចែកចាយរបស់ ASUS ទាំងអស់ ជាមួយនឹងតម្លៃដាក់លក់ខ្ទង់ 2,199 ដុល្លារ។

***សម្រាប់ព័ត៌មានលម្អិតបន្ថែម ទាក់ទងទៅនឹងផលិតផលខាងលើនេះ អាចទំនាក់ទំនងទៅកាន់ហ្វេសប៊ុកផេក៖

ASUS Cambodia (https://www.facebook.com/ASUSKH.Cambodia)

ASUS Republic of Gamers (https://www.facebook.com/gaming/ASUSROGKH)

PRESS CONTACTS
Sovannry Sak
Digital Marketing Specialist
mailto:Sovannry_Sak@asus.com

ប្រភព ៖ ASUS Cambodia
អត្ថបទទាក់ទង