ខ្នងខាងក្រោយរបស់ Xiaomi 12T Pro ត្រូវបានដាក់បង្ហាញនៅក្នុងរូបភាព Render លេចធ្លាយ
ដោយ​ ៖ ឡេង | មួយខែមុន SHARE

 

អស់មួយរយៈពេលមកហើយ ដែលមានដំណឹងចែករំលែកលើអ៊ីនធើណេតថា Xiaomi នឹងប្រើប្រាស់កាមេរ៉ា 200MP នៅលើម៉ូឌែល 12T Pro កំពុងគ្រោងនឹងប្រកាសចេញ នៅអំឡុងខែតុលាខាងមុខនេះ។ រហូតមកដល់ពេលថ្មីៗនេះ ក៏មានលេចចេញរូបភាព Render ថ្មី ដោយបានបង្ហាញពី Xiaomi 12T Pro និង Redmi Pad សម្រាប់ទីផ្សារសកលផងដែរ។

ក្រៅពីបានបញ្ជាក់ថា Xiaomi 12T Pro មានសរសេរអក្សរ 200MP នៅក្បែរកាមេរ៉ាខាងក្រោយ និងសរសេរអក្សរ 8MP នៅខ្នងខាងក្រោយរបស់ Redmi Pad ហើយនោះ យើងឃើញថា Xiaomi 12T Pro ទំនងជាទទួលបានតួខ្លួនរបស់ Redmi K50 Ultra រួចគ្រាន់តែផ្លាស់ប្ដូរដាក់កាមេរ៉ា 200MP ថ្មីប៉ុណ្ណោះ។ បើយោងតាមការលេចធ្លាយ បានលាតត្រដាងមកឲ្យដឹងមុនថា Xiaomi 12T Pro អាចមានអេក្រង់ទំហំ 6.67 អ៊ីញ (1220x2712p) 144Hz OLED ជាមួយការប្រើប្រាស់ឈីប Snapdragon 8+ Gen 1 បូករួមទាំងជម្រើស RAM 8GB/12GB និងជម្រើសអង្គផ្ទុកទិន្នន័យ 128GB/256GB/512GB ផងដែរ។ លើសពីកាមេរ៉ា 200MP ថ្មីនោះ វាក៏អាចនឹងមានកាមេរ៉ា Ultra-Wide ទំហំ 8MP + កាមេរ៉ា Macro ទំហំ 2MP និងកាមេរ៉ា Selfie ខាងមុខទំហំ 20MP ក៏ដូចជាថាមពលថ្ម 5,000mAh ជាមួយកម្លាំង 120W ថែមទៀតផង។

គួរបញ្ជាក់ម្ដងទៀតថា Xiaomi អាចនឹងកំពុងរៀបចំប្រកាសចេញ 12T Pro ស៊េរីថ្មីនេះ នៅអំឡុងខែតុលា ឆ្នាំ 2022 ជាមួយនឹងការបង្ហាញពី សមត្ថភាពរបស់កាមេរ៉ា 200MP តែម្ដង។ វាអាចជាសេនស័រកាមេរ៉ា 200MP របស់ Samsung ដែលត្រូវបានប្រទះឃើញនៅលើ Motorola Edge 30 Ultra/X30 Pro ក៏ថាបាន។

ប្រភព ៖ Abhishek Yadav
អត្ថបទទាក់ទង