រាល់ការទិញកុំព្យូទ័រយួរដៃត្រកូល Zenbook នឹងទទួលបានការថែមជូនកាដូ រហូតដល់ថ្ងៃទី 30 ខែកញ្ញាខាងមុខនេះ
ដោយ​ ៖ ឡេង | មួយខែមុន SHARE

 

ដើម្បីចូលរួមអបអរសាទរដល់ ពិធីបុណ្យភ្ផុំបិណ្ឌឆាប់ៗខាងមុខនេះ ASUS មានប្រូម៉ូសិនដ៏ពិសេសមួយ ដោយរាល់ការទិញកុំព្យូទ័រយួរដៃត្រកូល Zenbook រួមមាន ZenBook 14 OLED (UX3402), ZenBook 14X OLED (UX5401), ZenBook 14 Flip OLED (UP5401ZA), ZenBook 14X OLED Space Edition (UX5401ZAS) និង ZenBook 14 Pro Duo OLED (UX8402) នឹងទទួលបានកែវទឹក Zenbook ដ៏ទំនើបមួយ សម្រាប់ការជាវម៉ូដែល Core i5 11th Gen ឬក៏ទទួលបានកាបូបស្ពាយ Zenbook ដ៏ស្រស់ស្អាតមួយភ្លាមៗតែម្ដង សម្រាប់ការជាវម៉ូដែលដែលបំពាក់ដោយ CPU 12th Gen ផងដែរ។ ការផ្តល់ជូនមានសុពលភាព ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 30 ខែកញ្ញាខាងមុខ។

ASUS ZenBook 14 OLED (UX3402) ជាកុំព្យូទ័រយួរដៃតូចស្ដើងស្រាល ងាយស្រួលយកតាមខ្លួន ព្រោះថាវាមានទម្ងន់ស្រាលត្រឺម 1.39Kg ប៉ុណ្ណោះ និងប្រើប្រាស់ CPU ជំនាន់ទី 12 របស់ Intel ហើយជម្រើសខ្ពស់បំផុត គឺឡើងដល់ Core i7 ជាមួយគ្នានឹង GPU Intel Iris Xe អមមកនូវរ៉េមទំហំ 8GB និងអង្គផ្ទុកទំហំ 512GB។ ងាកមកមើលម៉ូឌែលវិញ ZenBook 14X OLED (UX5401) គឺបំពាក់ដោយ Intel Core I7-12700H ជាមួយគ្នានឹង GPU ប្រភេទ Intel Iris Xe។ រីឯ Zenbook 14X OLED Space Edition (UX5401ZAS) វិញ ជាម៉ូឌែលមួយត្រូវបានធ្វើឡើង ដើម្បីរំលឹកគំរប់ខួប 25 ឆ្នាំ នៃកុំព្យូទ័រ ASUS ដំបូងត្រូវបាននាំយកទៅកាន់លំហ ដែលមានបំពាក់ Space-Themed Design នៅលើតួខ្លួនផ្នែកខាងលើរបស់ Laptop និងនៅកន្លែងដាក់ដៃចុចក្ដារចុច និងបំពាក់ជាមួយ CPU ជំនាន់ទី 12 របស់ Intel (Core i7 H-Series) ជាមួយគ្នានឹង GPU ប្រភេទ Intel Iris Xe។ ទន្ទឹមគ្នានេះវាក៏ប្រើប្រាស់រ៉េមទំហំ 16GB ស្រាប់ មានអង្គផ្ទុកប្រភេទ PCIe SSD ទំហំ 1TB និងអាចគាំទ្រ WiFi 6E បាន។

ចូលមកដល់ម៉ូឌែល Zenbook 14 Flip OLED (UP5401) គឺវាអនុញ្ញាតឲ្យបង្វិលអេក្រង់បាន 360 ដឺក្រេតែម្ដង។ ហេតុនេះហើយ អ្នកប្រើប្រាស់អាចងាយស្រួល ក្នុងការបត់បែនបានគ្រប់ស្ថានភាពទាំងអស់ ជាមួយនឹងបទពិសោធន៍កាន់តែទំនើប។ សម្រាប់ផ្នែកកម្លាំងម៉ាស៊ីន Zenbook 14 Flip OLED បានបំពាក់មកជាមួយ CPU Intel Core i7-1165G7 ជាមួយគ្នានឹង GPU មកស្រាប់ជាប្រភេទ Intel Iris Xe ផងដែរ។ ទន្ទឹមគ្នានេះ វាក៏មានរ៉េមទំហំ 16GB និងជម្រើសអង្គផ្ទុកទិន្នន័យជាប្រភេទ PCIe 4.0 x4 M.2 SSD ទំហំដល់ 1TB តែម្ដង។ ចំពោះថាមពលថ្មវិញ គឺភ្ជាប់មកឲ្យ 63Wh និងគាំទ្រការសាកថ្មតាមរយៈរន្ធ USB-C ទៀតផង ដែលជួយឲ្យការសាកថ្មចូល Laptop នេះកាន់តែងាយស្រួល និងបត់បែនបានច្រើនកាលៈទេសៈ។ វាក៏ទទួលបាន Wi-Fi 6 (802.11ax) ស្រាប់ដូចគ្នា ដើម្បីជួយឲ្យល្បឿន Internet ដំណើរការបានកាន់តែលឿន។ ជាចុងក្រោយនោះ សម្រាប់ម៉ូដែល Zenbook Pro 14 Duo OLED (UX8402) គឺកាន់តែពិសេស ដោយម៉ូដែលនេះបំពាក់ដោយអេក្រង់ពីរ និងបំពាក់ដោយ CPU Intel Core i7-12700H ចុងក្រោយបង្អស់ជំនាន់ទី 12។

ចំពោះតម្លៃវិញ សម្រាប់ម៉ូឌែល ZenBook 14 OLED គឺមានដាក់លក់ក្នុងទីផ្សារប្រទេសយើង ដែលមានតម្លៃចាប់ពី $949, Zenbook 14X OLED (UX5401ZA) មានតម្លៃចាប់ពី $1,349, Zenbook 14 Flip OLED (UP5401) មានតម្លៃចាប់ពី $1,399,  Zenbook 14X OLED Space Edition (UX5401ZAS) មានតម្លៃចាប់ពី $1,599 ហើយប្រិយមិត្តដែលមានចំណាប់អារម្មណ៍ អាចស្វែងរកទិញនៅតាមហាង ដែលជាតំណាងចែកចាយរបស់ ASUS ទូទាំងប្រទេស។

***សម្រាប់ព័ត៌មានលម្អិតបន្ថែម ទាក់ទងទៅនឹងផលិតផលខាងលើនេះ អាចទំនាក់ទំនងទៅកាន់ហ្វេសប៊ុកផេក៖

ASUS Cambodia (https://www.facebook.com/ASUSKH.Cambodia)

ASUS Republic of Gamers (https://www.facebook.com/gaming/ASUSROGKH)

Sovannry_Sak@asus.com
Digital Marketing Specialist

ប្រភព ៖ ASUS Cambodia
អត្ថបទទាក់ទង