Redmi ចាប់ផ្ដើមលែងផ្ដល់ឲ្យដុំសាកពីក្នុងប្រអប់ដែរហើយ
ដោយ​ ៖ ឡេង | មួយខែមុន SHARE

 

Xiaomi បានប្រកាសចេញ Redmi Note 11SE កាលពីពេលថ្មីៗនេះ នៅក្នុងទីផ្សារប្រទេសឥណ្ឌា ដោយនៅក្នុងប្រអប់របស់ទូរសព្ទស៊េរីថ្មីមួយនោះ ត្រូវបានបាត់វត្តមានដុំសាកថ្មចេញពីប្រអប់ ជាលើកដំបូងតែម្ដង។ ហេតុដូច្នេះហើយ នេះគឺមានន័យថា Redmi ចាប់ផ្ដើមលុបបំបាត់ការផ្ដល់ជូនដុំសាកដែរហើយ និងអាចបន្ដទៅថ្ងៃអនាគត ជាមួយទូរសព្ទស៊េរីថ្មីៗទៀតផងដែរ។

សម្រាប់របស់របរនៅក្នុងប្រអប់របស់ Redmi Note 11SE ស៊េរីថ្មី គឺរួមមានដូចជា ទូរសព្ទមួយគ្រឿង, ខ្សែ USB C, ម្ជុលចាក់ស៊ីម, Case ការពារ, សៀវភៅណែនាំ និងកាតប័ណ្ណធានារបស់វា។ អ្នកភាគច្រើនបានដឹងហើយថា Apple ជាក្រុមហ៊ុនដំបូងគេ ដែលបានសម្រេចចិត្តដកដុំសាកចេញ ដើម្បីការពារបរិស្ថាន ព្រោះពួកគេយល់ឃើញថា អ្នកប្រើទូរសព្ទគ្រប់គ្នា សុទ្ធតែមានដុំសាករៀងៗខ្លួនរួចមកហើយ។ នេះក៏មិនមែនជាការភ្ញាក់ផ្អើលខ្លាំងនោះដែរ ដោយការដកដុំសាកចេញពីប្រអប់ អាចជួយឲ្យក្រុមហ៊ុនចំណេញថវិកា បានច្រើនថែមទៀតផង។ ឥឡូវនេះសូម្បីតែអ្នកគាំទ្រក្រុមហ៊ុន Redmi ក៏ជៀសមិនផុតពី ការត្រូវទិញដុំសាក ពីខាងក្រៅដោយខ្លួនឯងនោះដែរ។

គួរបញ្ជាក់ផងថា ទោះបីនេះជាលើកដំបូងសម្រាប់ Redmi ក៏ពិតមែន ប៉ុន្ដែ Xiaomi បានចាប់ផ្ដើមតាំងពីជំនាន់ Mi 11 មកម្ល៉េះ ហើយក្រុមហ៊ុនផ្សេងៗជាច្រើនទៀតក៏បានធ្វើតាមបែបនេះដូចគ្នា។ ចុះប្រិយមិត្តអ្នកទាំងអស់គ្នាវិញ តើយល់ថាការដកដុំសាកនេះ គឺជាបញ្ហាធំ ឬក៏មិនសូវចោទជាបញ្ហានោះទេ?

ប្រភព ៖ Redmi India
អត្ថបទទាក់ទង