តាមអ្នក ដាក់ឲ្យទាញយកជាផ្លូវការនៅលើ AppGallery របស់ Huawei ហើយ
ដោយ​ ៖ ប្រណិត | មួយខែមុន SHARE

 

តាមអ្នក ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការដំបូងបំផុត កាលពីដើមឆ្នាំ ២០២០ ដោយកាលនោះ វាមានសម្រាប់តែឧបករណ៍ iOS និង Android សិនប៉ុណ្ណោះ។ បន្ទាប់ពីការប្រកាសចេញ យើងឃើញថាមានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្ររបស់ខ្លួន ហើយក៏មានសំណូមពរច្រើនផងដែរ ដើម្បីឲ្យក្រុមការងារ តាមអ្នក អភិវឌ្ឍកម្មវិធីនេះសម្រាប់ឧបករណ៍របស់ Huawei។ នៅក្នុងថ្ងៃនេះ ដំណឹងល្អសម្រាប់អ្នកប្រើប្រាស់ទូរសព្ទឬថេប្លេតរបស់ Huawei បានមកដល់ហើយ តាមអ្នក សម្រាប់ឧបករណ៍ Huawei ត្រូវបានដាក់ឲ្យទាញយក មកប្រើប្រាស់ជាផ្លូវការពី AppGallery ហើយ។

សម្រាប់អ្នកមិនទាន់បានដឹង តាមអ្នក ជាកម្មវិធីមួយដែលមានមុខងារសំខាន់ៗ រួមបញ្ចូលគ្នាតែមួយ។ វាជាកន្លែងថ្មីមួយ សម្រាប់ចែករំលែកមតិយោបល់ រូបភាពឬវីដេអូស្អាតៗបែបច្នៃប្រឌិត ជាមួយផ្ទៃប្រើប្រាស់ប្លែក ស្អាត និងងាយស្រួល ក្នុងការប្រើប្រាស់។ បន្ថែមពីនេះ នៅលើ តាមអ្នក អ្នកប្រើប្រាស់គ្រប់រូប អាចធ្វើការជជែកកម្សាន្តជាមួយអ្នកដទៃ ដែលយើងបានតាមរួចរាល់បាន នៅលើកម្មវិធីតែមួយផ្ទាល់ ដោយមិនចាំបាច់ដោនឡូដកម្មវិធីបន្ថែមទៀតឡើយ។ នៅមិនទាន់អស់នោះទេ តាមអ្នក នៅមានមុខងារមានប្រយោជន៍ជាច្រើនទៀត សម្រាប់ធ្វើឲ្យបទពិសោធន៍ប្រើប្រាស់ របស់យើងទាំងអស់គ្នាកាន់តែប្រសើរ។

អ្នកទាំងអស់គ្នាអាចធ្វើការដោនឡូដ តាមអ្នក តាមរយៈ AppGallery នៅលើឧបករណ៍ Huawei របស់អ្នកផ្ទាល់ ដោយវាយពាក្យ Tamneak ដើម្បីស្វែងរក ឬក៏អាចចុចលើតំណរភ្ជាប់ខាងក្រោមក៏បាន៖

*ចុចទីនេះ ដើម្បីធ្វើការដោនឡូដ តាមអ្នក សម្រាប់ Huawei

នេះពិតជាដំណឹងដ៏ល្អសម្រាប់អ្នកប្រើប្រាស់ឧបករណ៍ Huawei ទាំងអស់ ដែលតែងតែគាំទ្រ តាមអ្នក តាំងពីដើមមក ដោយនៅពេលនេះ អ្នកទាំងអស់អាចដោនឡូដ តាមអ្នក ចេញពី AppGallery បានហើយ។ កុំភ្លេចដោនឡូវយកមកប្រើប្រាស់ទាំងអស់គ្នា ដើម្បីទទួលបានបទពិសោធន៍ថ្មី និងមុខងារថ្មីៗបានមុនគេ។

ប្រភព ៖ តាមអ្នក
អត្ថបទទាក់ទង