ហ្គេមអ៊ូខុង Black Myth: Wukong បានបញ្ចេញរូបភាព និងវីដេអូថ្មីៗ មុនពេលដាក់ឲ្យលេងជាផ្លូវការ
ដោយ​ ៖ ឡេង | មួយខែមុន SHARE

 

អស់រយៈពេល 2 ឆ្នាំមកហើយ ដែលក្រុមហ៊ុន Game Science បានចែករំលែកវីដេអូ Gameplay Trailer អំពីហ្គេមអ៊ូខុងខ្នាតធំ ជាមួយនឹងក្រាហ្វិកស្អាត និងមានតួអង្គឌីហ្សាញ គួរឲ្យទាក់ទាញថែមទៀតផង។ រហូតមកដល់ពេលថ្មីៗនេះ ក៏មានវីដេអូចំនួន 2 និងរូបភាព Screenshot មួយចំនួន ត្រូវបានចែករំលែកបន្ថែមទៀត មុននឹងដាក់ឲ្យលេងជាផ្លូវការ នៅអំឡុងឆ្នាំ 2023 ខាងមុខនេះ។

ចំពោះវីដេអូថ្មីៗទាំង 2 នោះគឺរួមមានវីដេអូ Gameplay រយៈពេល 8 នាទី នៅក្នុងកម្រិត 4K និងមានបើក RTX (Ray-Tracing) ដោយវីដេអូថ្មីមួយទៀត ជាវីដេអូប្រភេទសាច់រឿងខ្លី (Cut Scene) រយៈពេល 6 នាទីផងដែរ។ អ្នកនឹងបានប្រទះឃើញពីមេ (Boss) ថ្មីៗ ដែលអ្នកលេងនឹងត្រូវសម្លាប់នៅក្នុងហ្គេមមួយនេះ ដោយរួមមានទាំង បិសាចនាគ, បិសាចពីងពាង និងបិសាចផ្សេងៗទៀតជាច្រើន។ គួរបញ្ជាក់ផងថា នៅក្នុងវីដេអូនោះ ក៏បានបង្ហាញឲ្យឃើញថា កម្រិត Frame Rate របស់ហ្គេម ក៏មានសភាពថ្ថេររលូនល្អជាងមុនដូចគ្នា ដោយមិនមានធ្លាក់ Frame Rate ច្រើន ដូចជាវីដេអូ Gameplay កាលពី 2 ឆ្នាំមុននោះទេ។

ទស្សនាវីដេអូ Cut Scene ថ្មីនៅទីនេះ

ទស្សនាវីដេអូ Gameplay ថ្មីនៅទីនេះ

នេះជាលើកទី 3 ហើយ ដែលក្រុមហ៊ុន Game Science បានបង្ហោះវីដេអូ Gameplay អំពីហ្គេម Black Myth: Wukong ដោយរៀងរាល់អំឡុងខែសីហា នឹងទទួលបានវីដេអូថ្មីតែម្ដង។ យ៉ាងណាមិញ យើងមិនទាន់ទទួលបានថ្ងៃខែ ត្រូវដាក់ឲ្យលេងជាផ្លូវការនៅឡើយទេ ដោយគ្រាន់តែដឹងថា វានឹងចេញនៅអំឡុងឆ្នាំ 2023 ប៉ុណ្ណោះ។

ប្រភព ៖ Game Science
អត្ថបទទាក់ទង