iOS 15.6.1 ចូលមកជួសជុលចន្លោះប្រហោង ដែលអាចឲ្យមេរោគគ្រប់គ្រងទូរសព្ទអ្នកប្រើបាន
ដោយ​ ៖ ឡេង | មួយខែមុន SHARE

 

ជាថ្មីម្ដងទៀតហើយ ដែលអ្នកប្រើប្រាស់ iPhone, iPad ក៏ដូចជា Mac កំពុងស្ថិតនៅក្នុងការវាយប្រហារ ដោយសារតែមេរោគខ្នាតធំមួយ អាចចូលមកគ្រប់គ្រង និងឆែកទិន្នន័យ របស់អ្នកប្រើប្រាស់បានផងដែរ។ ហេតុដូច្នេះហើយ Apple ក៏បានទម្លាក់កំណែអាប់ដេត iOS/iPadOS 15.6.1 និង macOS 12.5.1 ដើម្បីចូលមកជួសជុលកំហុសទាំងអស់នោះ។

ចំពោះការបញ្ជាក់នៅលើវេបសាយរបស់ Apple បានសរសេរថា កំណែអាប់ដេតថ្មីនេះចូលមកជួសជុលកន្លែង Kernel របស់ប្រព័ន្ធប្រតិបត្តិការ OS ដែលជាកន្លែងខួរក្បាលសំខាន់បំផុត ក្នុងការបញ្ជានិងគ្រប់គ្រងឧបករណ៍ទាំងអស់នោះ។ លើសពីនេះ ផ្នែក WebKit ដែលជាកន្លែងរត់កូដ ក៏ប្រទះឃើញមានចន្លោះប្រហោងដូចគ្នា និងត្រូវបានដោះស្រាយរួចជាស្រេចហើយ។ នេះមិនមែនជាលើកដំបូងទេ ដែលមានមេរោគវាយប្រហារលើ ឧបករណ៍ប្រើប្រាស់របស់ Apple ហើយក៏ដូចគ្នាសម្រាប់ឧបករណ៍ Android ប៉ុន្ដែក្រុមហ៊ុននីមួយៗព្យាយាម បញ្ចេញកំណែអាប់ដេតថ្មីៗ ដើម្បីការពារជានិច្ច។

*វេបសាយ Apple អំពី iOS 15.6.1

អ៊ីចឹង អ្នកប្រើប្រាស់គួរអាប់ដេតឲ្យបានឆាប់ៗនេះ ដើម្បីជៀសវាងការវាយប្រហារដោយមេរោគទាំងអស់ តាមរយៈការចូលទៅកាន់ Settings > General > Software Update នៅលើ iPhone/iPad ឬក៏ចូលទៅកាន់ System Preferences > Software Update ប្រសិនបើអ្នកប្រើកុំព្យូទ័រ Mac វិញ។

ប្រភព ៖ Apple
អត្ថបទទាក់ទង