ត្រកូល Pixel ចាប់ផ្ដើមទទួលបាន Android 13 ជំនាន់ផ្លូវការហើយ
ដោយ​ ៖ ឡេង | មួយខែមុន SHARE

 

កំណែអាប់ដេតធំប្រចាំឆ្នាំ ដែលត្រូវជា Android ជំនាន់ 13 ត្រូវបានបញ្ចេញជាផ្លូវការជាបណ្ដើរៗហើយ សម្រាប់ម្ចាស់កំពុងប្រើប្រាស់ Pixel 4, 5 និង 6 Series ទាំងអស់។ ចំពោះការអាប់ដេតទៅកាន់ជំនាន់ថ្មីនេះ អ្នកប្រើប្រាស់នឹងទទួលបានប្រព័ន្ធសុវត្ថិភាពល្អប្រសើរជាងមុន និងពង្រឹងបន្ថែមលើមុខងារផ្សេងៗបន្ដិចបន្ដួច។

គួររំលឹកផងដែរថា Android 11 ត្រូវបានបញ្ចេញនៅអំឡុងខែកញ្ញា ហើយបើ Android 12 ត្រូវបានបញ្ចេញនៅអំឡុងខែតុលាវិញ។ ដោយលើកនេះជាមួយ Android 13 ត្រូវបានបញ្ចេញនៅពាក់កណ្ដាលខែសីហា លឿនជាងគេតែម្ដង។ អ្វីដែលត្រូវបានបន្ថែមថ្មីៗនៅលើ Android 13 នោះគឺរួមមានដូចជា ការអនុញ្ញាតឲ្យកែពណ៌រូប Icon របស់កម្មវិធីទាំងអស់ (ជំនាន់មុនអាចកែបានតែកម្មវិធីរបស់ Google ប៉ុណ្ណោះ), មុខងារកាត់បន្ថយសារដំណឹងអត់ប្រយោជន៍ និងអាចកំណត់បាន ថាតើរូបភាពឬវីដេអូណាមួយ ដែលកម្មវិធីមួយនោះអាចយកទៅប្រើបាន។

សម្រាប់ព័ត៌មានបន្ថែម៖ https://blog.google/products/android/android-13/

ប្រសិនបើអ្នកទាំងអស់គ្នាកំពុងប្រើប្រាស់ Pixel 4 ឡើងទៅ គឺអាចចូលទៅកាន់ Settings ដើម្បីឆែករកមើលកំណែអាប់ដេត Android 13 បានចាប់ពីថ្ងៃនេះតទៅ។ យ៉ាងណា បើអ្នកមិនទាន់ឃើញមាននោះទេ Google នឹងបញ្ចេញឲ្យឆាប់ៗនេះទៀត ដោយអ្នកប្រើមួយចំនួន អាចទទួលបានមុន ហើយអ្នកប្រើខ្លះទៀត អាចទទួលបានក្រោយគេ។

ប្រភព ៖ Google
អត្ថបទទាក់ទង