ទាំងនេះជាលក្ខណៈសម្បត្តិលម្អិតកាមេរ៉ារបស់ OPPO Reno8 Series
ដោយ​ ៖ ប្រណិត | មួយខែមុន SHARE

 

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឃើញថាស្មាតហ្វូន OPPO កាន់តែបង្ហាញភាពទាក់ទាញ មិនត្រឹមតែរូបរាងទេ សូម្បីតែកម្លាំងម៉ាស៊ីន ថាមពលថ្ម សមត្ថភាពកាមេរ៉ា គឺអភិវឌ្ឍខ្លាំងទន្ទឹមគ្នាជាកញ្ចប់តែម្តង។ ហើយបើនិយាយដល់បច្ចេកវិទ្យាដ៏ពេញនិយម កំពុងរីកដូចផ្សិត គឺការថតរូបតាមទូរសព្ទដៃ។ ទោះបីជាបច្ចុប្បន្ននេះមានរបកគំហើញថ្មីៗ ការច្នៃប្រឌិតខ្ពស់ ទីផ្សារទូរសព្ទកំពុងប្រកួតប្រជែងគ្នាខ្លាំង យ៉ាងណាក៏ដោយឃើញថា OPPO នៅតែល្អក្នុងវិស័យថតរូប ចុះតើអ្នកយល់យ៉ាងណា?

យ៉ាងណាមិញ ទោះក្នុងដៃអ្នកមានស្មាតហ្វូនតម្លៃថ្លៃៗ បំពាក់ដោយកាមេរ៉ាសមត្ថភាពខ្ពស់ ប៉ុន្តែបើអ្នកមិនទាន់ស្គាល់ច្បាស់ ពីមុខងារថតរូប ថតវីដេអូ ក៏ធ្វើឲ្យរូបភាពអ្នកមិនសូវស្អាត ព្រមទាំងឲ្យឱកាសល្អៗ ក្នុងការផ្តិតយករូបភាពរំលងផុតទៅ។ ទន្ទឹមគ្នាថ្មីៗនេះ OPPO កំពុងត្រៀមបង្ហាញខ្លួន សមាជិកថ្មីត្រកូល Reno8 Series ​ជាមួយស្ទីលរចនាពណ៌មាស ​ដ៏ប្រណីតកើតចេញពីជម្រេលពណ៌ទឹកមាស ដែលបត់បែនទៅតាមពន្លឺ និងការសម្លឹងមើលពីគ្រប់ជ្រុង បង្ហាញនូវភាពស្រស់ស្អាតប្លែកពីគ្នា កាន់តែមើលកាន់តែដកចិត្តមិនរួច។

ជាក់ស្តែងឃើញថាពីមួយជំនាន់ទៅមួយជំនាន់ ការវិវត្តនៃសមត្ថភាពថតរូបបែប Portrait លើស្មាតហ្វូន កាន់តែទំនើបខ្លាំងឡើង ហើយឆាប់ៗនេះអ្នកជំនាន់ Portrait ជំនាន់ថ្មីចុងក្រោយបង្អស់របស់ Reno8 Series នឹងនាំអ្វីដែលកាន់តែអស្ចារ្យ សម្រាប់លោកអ្នក ជាពិសេសសម្រាប់អ្នកនិយមថតរូប ថតវីដេអូ។ ដូចនេះតើចំណុចពិសេសមានអ្វីខ្លះបំពាក់លើ Reno8 Series?

- Sensor កម្រិតកំពូល IMX709/766: ស្អាតគ្រប់ទម្រង់ពន្លឺស៊ែលហ្វី ដោយភាពជឿជាក់ជាមួយកាមេរ៉ាមុខ OPPO Reno8 បំពាក់សេនស័រស៊ែលហ្វី IMX709។ ចំណែក OPPO Reno8 5G ជួយឲ្យការថតរូបកាន់តែភ្លឺច្បាស់ ទោះស្ថិតក្នុងស្ថានភាពងងឹត ឬកុងពន្លឺក៏ដោយជាមួយសេនស័រស៊ែលហ្វី IMX709 និងកាមេរ៉ាក្រោយ IMX766 ។

- Portrait Mode 2.0: អាចកំណត់កាំពន្លឺ 25 កម្រិតថតរូបកាន់តែជំនាញបែបកាមេរ៉ាអាជីព។

- Night Bokeh Flare Portrait: ជួយបង្កើនកម្រិលព្រាល លើចំណុចពន្លឺតូចៗនៃផ្ទៃខាងក្រោយ និងធ្វើឲ្យរូប Portrait ពេលរាត្រីកាន់តែលេចធ្លោ ទោះទីតាំងងងឹតយ៉ាងណាក៏ដោយ ក៏អាចថតរូបស៊ែលហ្វីបានភ្លឺច្បាស់។

- Selfie HDR: ពន្លឺត្រូវបានកាត់បន្ថយ ទេសភាពនៅតែច្បាស់ រូបមនុស្សរឹតតែស្អាតគ្រប់កាលទេសៈ និងពោរពេញដោយទំនុកចិត្ត ទោះស្ថិតក្នុងស្ថានភាពងងឹត បែបណាក៏ដោយ ជាមួយសមត្ថភាពក្នុងការគ្រប់គ្រងពន្លឺ បានយ៉ាងប្រសើរ នៅលើកាមេរ៉ាមុខ។

- Portrait Retouching: បច្ចេកវិទ្យា AI ដ៏វៃឆ្លាតក្នុងការសម្គាល់ និងបង្កើនភាពស្រស់ស្អាតបែបធម្មជាតិ។

ក្រៅពីនេះ OPPO Reno8 Series នៅមានមុខងារពិសេសផ្សេងទៀតរួមមាន Microscope (អាចថតរូបជិតបំផុត), Flash Snapshot (ថតរូបរហ័ស), AI (បង្កើនពណ៌វៃឆ្លាត), AI Color Portrait,​ AI Highlight Video, Dual View Video (ថតវីដេអូភ្លោះ) និងមុខងារថតរូបកម្រិត 108MP Extra HD (ថតរូបកាន់តែច្បាស់ ពង្រីកធំកាន់តែច្បាស់)។

នេះគ្រាន់តែជាចំណុចលេចធ្លោ និងសមត្ថភាពកាមេរ៉ាខ្លះៗនៃ OPPO Reno8 Series ចំពោះលក្ខណៈសម្បត្តិពិសេសផ្សេងៗទៀត សូមរង់ចាំការចែករំលែក របស់យើងនៅក្នុងអត្ថបទបន្ទាប់ ឬលោកអ្នកអាចចូលទៅផេគ ហ្វ៊េសប៊ុកផ្លូវការរបស់ OPPO ដើម្បីជ្រាបកាន់តែច្បាស់ និងលម្អិតបន្ថែម ទាក់ទងនឹងថ្ងៃប្រកាស ចេញលក់លើទីផ្សារ តម្លៃពិតប្រាកដ កាដូផ្តល់ជូនពី OPPO និងព័ត៌មានកក់ទុកមុនផ្សេងៗ ជាច្រើនទៀត៕

ប្រភព ៖ OPPO Cambodia
អត្ថបទទាក់ទង